Royal Academy of Cambodia
ឧកញ៉ាសុត្តន្តប្រីជាឥន្ទ បានរៀបរៀងស្នាដៃមួយដ៏ល្បីល្បាញ មានឈ្មោះថា «គតិលោក»។ ស្នាដៃនេះជាឃ្លាំងផ្ទុកចំណេះដឹងយ៉ាងទូលំទូលាយសម្រាប់អ្នកសិក្សាគ្រប់ស្រទាប់វណ្ណៈដែលអាចបណ្តុះការយល់ដឹងរបស់គេឱ្យកាន់តែស៊ីជម្រៅនិងកាន់តែប្រសើរឡើងថែមទៀត។ ដោយមើលឃើញពីគុណតម្លៃនៃស្នាដៃគតិលោករបស់លោកឧកញ៉ា សុត្តន្តប្រីជាឥន្ទ មានវិសាលភាពធំធេងយ៉ាងដូច្នេះហើយ ទើបស្មេរមានគំនិតសិក្សាវិភាគពីធម្មចរិយាដែលមាននៅក្នុងរឿងតំណាលនៃគតិលោកពីភាគទី១ ដល់ភាគទី១០ ដើម្បីជាចំណែកនៃការផ្សព្វផ្សាយចែករំលែកទៅអ្នកសិក្សាទុកគ្រាន់ជាសេចក្តីត្រិះរិះពិចារណាបន្ថែមសម្រាប់ការកសាងមាគ៌ាជីវិតរបស់ខ្លួនឱ្យកាន់តែល្អ កាន់តែប្រសើរនៃធម្មចរិយា ពោលគឺការសិក្សាស្នាដៃនេះនឹងអាចក្លាយជាគតិ ជាស្ពានមួយនៃពន្លឺទៅកាន់អ្វីដែលល្អត្រឹមត្រូវ និងជួយដាស់តឿនក្រើនរំឭកស្មារតីកូនចៅជំនាន់ក្រោយ ក៏ដូចជាយុវជនសម័យនេះឱ្យងាកមកចាប់អារម្មណ៍ធម្មចរិយា ដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិនិងនាំមនុស្សទៅរកវិបុលសុខនិងភាពរីកចម្រើន។
តាមទ្រឹស្តីនៃអក្សរសិល្ប៍ គេថាសង្គមបែបណាអក្សរសិល្ប៍បែបនោះ ដ្បិតអ្នកនិពន្ធគឺជាអ្នកនាំពាក្យ ជាមគ្គុទេស ជាភ្នែក ជាច្រមុះ ក្នុងការឆ្លុះបញ្ចាំងពីការពិតដែលកើតមានឡើងនៅក្នុងសង្គមតាមរយៈការតាក់តែងចងក្រងជានិម្មិតកម្មស្នាដៃឡើង។ យ៉ាងណាមិញនៅក្នុងស្នាដៃតែងនិពន្ធ ឬអត្ថបទខ្លីៗ (គតិលោក) របស់ឧកញ៉ាសុត្តន្តប្រីជាឥន្ទទាំង១០ភាគ ក៏បានបង្កប់ទៅដោយទស្សនវិជ្ជា គតិបណ្ឌិតល្អៗដែលលាតត្រដាងនូវការពិតនៃតថភាពសង្គមផងដែរ។ តើស្នាដៃគតិលោករបស់ឧកញ៉ាសុត្តន្តប្រីជាឥន្ទទាំង១០ភាគមានរឿងអ្វីខ្លះ? ហើយរឿងទាំងនោះបានបង្ហាញពីតថភាពសង្គមនៃធម្មចរិយាដូចម្តេចដែរ?
មុននឹងយើងធ្វើការសិក្សាបកស្រាយពីលក្ខណៈនៃធម្មចរិយាតាមរយៈស្នាដៃគតិលោក យើងតោងយល់និងស្គាល់ពីជីវប្រវត្តិអ្នកនិពន្ធ និងស្នាដៃក៏ដូចជាពាក្យគន្លឹះមួយចំនួនជាមុនសិន។
សូមចូលអានខ្លឹមសារបន្ថែម និងមានអត្ថបទស្រាវជ្រាវជាច្រើន តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=7
នៅឆ្នាំ៨០២ ព្រះបាទជ័យវរ្ម័នទី២ បានប្រកាសរាជ្យ នៅរាជធានី «មហេន្ទ្របវ្វ៌ត»នេះ។ ក្រុមការងារស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត យង់ ពៅ បានបន្តកិច្ចការ ស្រាវជ្រាវនៅតំបន់ភ្នំគូលែន ដែលជាអត...
នៅក្នុងសម័យកាលកើតសង្គ្រាមលោកលើកទី១ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ត្រូវបញ្ជូនទៅតំបន់ក្នុងសមរភូមិនៅអឺរ៉ុប ដើម្បីជួយដល់កងទ័ពបារាំងវាយកម្ទេចបច្ចាមិត្ត ហើយយុទ្ធជនកម្ពុជាជាច្រើនបានពលីជីវិត ដើម្បីបុព្វហេតុមួយដែ...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចពិភាក្សាតុមូលមួយស្ដីពី «សេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប ស្ដីពីការប្រកាសដំណើរការនីតិវិ...
រៀបចំសហការណ៍ដោយ៖ រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងពាណិជ្ជកម្ម សាលនាងនួន អគារ F រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។