Royal Academy of Cambodia
យោងតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានគណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរ នៅក្នុងពិធីប្រកាសឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ»ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា «វចនានុក្រមខ្មែរ»ឆ្នាំ២០២២ នេះ បានរួមបញ្ចូលនូវមេពាក្យ និងពាក្យដែលមានស្រាប់នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពឆ្នាំ១៩៦៧ ១៩៦៨ បូកបន្ថែមជាមួយមេពាក្យ និងពាក្យថ្មីបន្ថែម រហូតមានពាក្យសរុបចំនួន ៤៤ ៦៩៧ ក្នុងនោះមានមេពាក្យចំនួន ៣១ ០៣៧។
ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបោះពុម្ពផ្សាយសៀវភៅនេះ ជាង ៧០០ក្បាល និងបានចែកជូនដល់ក្រសួងស្ថាប័នរដ្ឋ ថ្នាក់ដឹកនាំ និងឥស្សរជនមួយចំនួន។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានបំណងចង់ប្រើប្រាស់វចនានុក្រមខ្មែរ ឆ្នាំ២០២២ តែដោយហេតុផលលទ្ធភាពនៃការបោះពុម្ពមានកម្រិត បងប្អូនប្រជាពលរដ្ឋ អាចចូលទៅទាញយករកកម្មវិធីសម្រាប់ប្រើប្រាស់«វចនានុក្រមខ្មែរ» ឆ្នាំ២០២២ នេះរួមជាមួយសទ្ទានុក្រមបច្ចេកសព្ទខ្មែរ វចនានុក្រមអក្ខរាវិរុទ្ធ ពីគេហទំព័រខាងក្រោម៖
សូមបញ្ជាក់ថា «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ បានរៀបចំឡើងជាពីរទម្រង់សម្រាប់សម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋខ្មែរ គឺការបោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល ដែលអាចប្រើប្រាស់បាននៅលើទូរសព្ទ និង កុំព្យូទ័រ។
ភ្នំពេញ៖ គិតមកដល់ថ្ងៃនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល២៧ឆ្នាំទៅហើយ (២៣ តុលា ១៩៩១-២៣ តុលា ២០១៨) ដែលដំណោះស្រាយលើបញ្ហានយោបាយនិងការកសាងសន្តិភាពនៅកម្ពុជា ត្រូវបានបង្កើតឡើងតាមរយៈការអង្គុយតុ...
ក្នុងទិសដៅអភិរក្សសត្វកម្រ និង ជិតផុតពូជព្រមទាំងធនធានធម្មជាតិនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ថ្នាក់ដឹករាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារឧទ្យានដែលដឹកដោយបណ្ឌិតសភាចារ្យ សុខ ទូច និងក្រុម...
ថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីការអញ្ជើញចូលរួមជាផ្លូវការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាជាតិ ស្ដីពី «សង្គតិភាពនៃព្រះពុទ្ធសាសនា ដើម្បីពង្រឹងនិងអភិ...