ព័ត៌មាន

ការវិនិយោគនាំជោគជ័យដល់កម្ពុជា ដោយ៖ បណ្ឌិត មិន ប្រុសបញ្ញារិទ្ធិ មន្រ្តីនាយកដ្ឋាននីតិសាស្រ្តនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមរាជបណ្ឌិត្យសភាកម្ពុជា

2023-05-01 14:35:38 ថ្ងៃចន្ទ, 01 ឧសភា 2023 ម៉ោង 09:35 PM
អ្នកមើល 14719
post_detail

វិនិយោគគឺជាវេចនសព្ទ ជាមួយពាក្យការបណ្ដាក់ទុន។ វិនិយោគជាការបណ្ដាក់ទុនធ្វើអាជីវកម្មក្នុងការបង្កើតរោងចក្រ សហគ្រាស កសិដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឬ សេវាអ្វីមួយដើម្បីបានទទួលប្រាក់ចំណេញ។ ម្យ៉ាងទៀត វិនិយោគ ក៏ជាការប្រើប្រាស់ដើមទុន ដើម្បីបង្កើតផលិតផលឬដើម្បីកែលម្អទិន្នផលនៃសហគ្រាសណាមួយ។ ដូច្នេះវិនិយោគគឺជាការបណ្ដាក់ទុន រយៈពេលយូរនៅក្នុងប្រទេសឬក្រៅប្រទេស នៅក្នុងសហគ្រាសឧស្សាហកម្ម កសិកម្ម ការដឹកជញ្ជូនពាណិជ្ជកម្ម និង មែកធាងសេដ្ឋកិច្ចនានាផ្សេងៗទៀត ក្នុងបំណងដើម្បីបង្កើតជាប្រាក់ ចំណេញ។ ដើម្បីធ្វើវិនិយោគ យើង​ត្រូវមានគម្រោងវិនិយោគ ដូចម្ដេចដែលហៅថាគម្រោងវិនិយោគ? គម្រោងវិនិយោគ សំដៅដល់គម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់ និង គម្រោងវិនិយោគដែល​ទទួលបានត្រឹមតែការធានាលើការវិនិយោគ។

គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) សំដៅដល់គម្រោងវិនិយោគដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ អនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត។ គម្រោងវិនិយោគមានលក្ខណៈ​សម្បត្តិគ្រប់គា្រន់បម្រើឱ្យការនាំចេញ សំដៅដល់ (គ.ល.គ.) ដែលបានលក់ ឬ បានផ្ទេរសមាមាត្រណាមួយនៃផលិត​ផល​របស់ខ្លួនទៅឱ្យអ្នកទិញឬអ្នកទទួលនៅក្រៅព្រះរាជា ណាចក្រកម្ពុជា។ គម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គា្រន់ដែលជាប្រភេទឧស្សាហកម្មគាំទ្រ សំដៅដល់ (គ.ល.គ.) ដែលផលិតផលរបស់ខ្លួនក្នុងសមាមាត្រណាមួយត្រូវផ្គត់ផ្គង់ដល់ឧស្សាហកម្ម នាំចេញ។ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គា្រន់បម្រើទីផ្សារក្នុងស្រុក សំដៅដល់ (គ.ល.គ.) ដែលមិនបម្រើឱ្យការនាំចេញ។ គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គា្រន់ (គ.ព.គ.ល.គ.) សំដៅដល់ការពង្រីកនៃ គ.ល.គ. ដែលធ្វើឡើងតាមរូបភាពណាមួយ មានជាអាទិ៍ ការពង្រីកផលិតកម្មដែលមានស្រាប់ ការពង្រីកតាមរយៈការធ្វើពិពិធកម្មមុខសញ្ញាផលិតកម្ម ដែលស្ថិតក្នុងសែស្រឡាយផលិតផលជាមួយគ្នា ការពង្រីកតាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបថ្មីដែលលើកកម្ពស់ផលិត ភាព ឬ ការពារបរិស្ថាន ការពង្រីកហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យសេវាទូរគមនាគមន៍មូលដ្ឋាន ឬ ការពង្រីកក្រោមរូបភាពផ្សេងទៀត ដែលនឹងត្រូវកំណត់ដោយអនុក្រឹត្យ តាមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

សូមចូលអានខ្លឹមសារបន្ថែម និងមានអត្ថបទច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

https://rac.gov.kh/researchs-categories/1/researchs?page=6



អត្ថបទទាក់ទង

កម្ពុជានិងសហរដ្ឋអាម៉េរិក៖ ទំនាក់ទំនងនិងទំនុកចិត្តដែលត្រូវស្តារវិញ, ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ត្រូវបានបង្កើតឡើងនៅខែ កក្កដា ឆ្នាំ១៩៥០។ បើគិតមកដល់ពេលនេះ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានរយៈពេលជាង៧០ឆ្នាំហើយ ប៉ុន្តែទំនាក់ទំនង​នេះ​ហាក់នៅមិនទា...

2021-05-28 13:18:01   ថ្ងៃសុក្រ, 28 ឧសភា 2021 ម៉ោង 08:18 PM
គោលនយោបាយការបរទេសចិន៖ ក្នុងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-25 05:14:24   ថ្ងៃអង្គារ, 25 ឧសភា 2021 ម៉ោង 12:14 PM
តើអ៊ីស្រាអែលជាខ្លាក្នុងព្រៃឬជាខ្លាចូលភូមិ? ដោយ៖ បណ្ឌិត ខែក វីរៈ

...

2021-05-21 01:50:58   ថ្ងៃសុក្រ, 21 ឧសភា 2021 ម៉ោង 08:50 AM
នយោបាយការបរទេសចិនជាមួយថៃ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-20 12:34:40   ថ្ងៃព្រហស្បតិ៍, 20 ឧសភា 2021 ម៉ោង 07:34 PM
ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:32 PM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM

សេចក្តីប្រកាស