Royal Academy of Cambodia
ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់ទីក្រុងគន់មីង ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Ruan Chaoqi លេខាបក្សសាកលវិទ្យាល័យមីងជូ ដើម្បីសិក្សាលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តការថ្មីបន្ថែមទៀតរវាងស្ថាប័នទាំងពីរ។
នៅក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
១- ធ្វើការផ្លាស់ប្តូរនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត រវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យមីងជូ ដែលនឹងចាប់ផ្តើមនៅខែកញ្ញា ចុងឆ្នាំ២០២៣នេះ។
២- ធ្វើការសិក្សាស្រាវជ្រាវរួមគ្នាលើគ្រប់វិស័យ។
៣- រៀបចំសិក្ខាសាលា និងសន្និសីទរួមគ្នា។
៤- សិក្សាពីលទ្ធភាពក្នុងការរៀបសន្និសីទអន្តរជាតិនៅចុងឆ្នាំ២០២៣នេះ ដើម្បីអបអរខួបទី៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន។
៥- ឯកភាពគ្នាក្នុងក្នុងការផ្លាស់ប្តូររវាងអ្នកសិក្សាស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យមីងជូ។
សូមជម្រាបជូនថា នេះ ជាវឌ្ឍនភាពថ្មីមួយ រវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យមីងជូ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ៕
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៩/៥១៥ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោ...
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៩/ ៥១៤ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោ...
បច្ចេកសព្ទចំនួន៣០ ត្រូវបានអនុម័ត នៅក្នុងសប្តាហ៍ទី២ ក្នុងខែមេសា ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖-បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០៣ ត្រូវបានអនុម័ត កាលពីថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២...
កាលពីថ្ងៃពុធ ៦កេីត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេក...
កាលពីថ្ងៃអង្គារ ៥កេីត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អន...