Royal Academy of Cambodia
អតីតប្រធានាធីបតីអាម៉េរិកទី៤៤ លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអង្គារ ទី៨ ខែឧសភា ឆ្នាំ២០១៨ បានចេញមុខរិះគន់ខ្លាំងៗទៅលើការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយលើកឡើងថា ការសម្រេចនេះអាចនាំទៅរកផ្លូវខុស។លោកបារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីស្បែកខ្មៅដំបូងគេរបស់អាម៉េរិករូបនេះ បានថ្លែងបន្តទៀតថា "នៅក្នុងរបបប្រជាធិបតេយ្យ វាតែងតែមានការផ្លាស់ប្ដូរគោលនយោបាយ និងអាទិភាពពីរដ្ឋបាលមួយទៅរដ្ឋបាលមួយទៀត។ តែការដើរចេញពីកិច្ចព្រមព្រៀងនេះ វាអាចបំផ្លាញនូវភាពប្រាកដប្រជារបស់សហរដ្ឋអាម៉េរិក និងនាំឲ្យយើងស្ថិតក្នុងភាពអវិជ្ជមានជាមួយនឹងប្រទេសមហាអំណាចផ្សេងទៀត"។
រីឯអតីតអនុប្រធានាធិបតីអាមេរិកក្នុងរដ្ឋបាលលោក អូបាម៉ា លោក Joe Biden ក៏បានបង្ហាញការមិនយល់ស្របទៅនឹងការប្រកាសរបស់លោកត្រាំផងដែរ។ លោក បានលើកឡើងថា ការសម្រេចចិត្តនេះ គឺជាកំហុសដ៏ធំមួយ ដែលវានឹងនាំឲ្យប្រទេសអ៊ីរ៉ង់ឆ្ពោះទៅកាន់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរម្ដងទៀត ដោយពុំមានការទទួលខុសត្រូវចំពោះសំណងអ្វីទេ។លោក Joe Biden បានថ្លែងនាពេលកន្លងមក នៅមុខសេតវិមានអាម៉េរិក អមលោកអូបាម៉ា។គួររម្លឹកថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះ ត្រូវបានចុះហត្ថលេខាក្នុងរដ្ឋបាលរបស់លោកអូបាម៉ា កាលពីឆ្នាំ២០១៥ ក្នុងគោលបំណងដើម្បីផ្អាកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់៕
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ កម្ពុជាគួរផ្ដោតលើមុខព្រួញទេសចរណ៍សំខាន់៥» នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជបណ្ឌិត្យសភាក...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២១នេះ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់...