Royal Academy of Cambodia
នៅលាព្រឹកថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ ២០២២ នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក James Gao Jian នាយកសាលាអន្តរជាតិកម្ពុជា-ចិន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលភាសាចិនរួមគ្នារវាងសាលាអន្តរជាតិកម្ពុជា-ចិន ជាមួយនឹងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានសំដែងការគាំទ្រចំពោះការបណ្តុះបណ្តាលភាសាចិននៅក្នុងប្រទេស កម្ពុជា ព្រោះថាអ្នកដែលជាប់ខ្សែរស្រឡាយចិន ឬជនជាតិខ្មែរដែលមានបំណងចង់សិក្សាភាសាចិនដើម្បីបំពេញតម្រូវការផ្នែកការងារ អាចសិក្សាភាសាចិនគ្រប់កម្រឹតនៅក្នុងប្រទេសកម្ពុជា ហើយការសិក្សាភាសានេះនឹងធ្វើឱ្យប្រទេសកម្ពុជា និងប្រទេសចិនកាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នាបន្ថែមទៀត។
សូមបញ្ជាក់ជូនថា ក្រោយពីការពិភាក្សាស្វែងយល់ពីតម្រូវការគ្នាទៅវិញទៅមករួចហើយ វិទ្យាស្ថានខុងជឺនៃរាជ បណ្ឌិត្យសភាកម្ពុជានឹងធ្វើការចុះអនុស្សរណៈយោគយល់ជាមួយសាលាអន្តរជាតិកម្ពុជា-ចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលភាសាចិនរួមគ្នានាពេលខាងមុខ។
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឱ្យ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាគណៈប្រតិភូ ទៅចូលរួមក្នុងសិក្ខាសាលាស្តីពី «ពាណិជ្ជកម្មសេរីរវាងអាស...
ព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកបណ្ឌិត ឆេង វណ្ណរិទ្ធប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម បានដឹកនាំអង្គប្រជ...
ថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យានិងរូបវិទ្យា ប...
ចុះផ្សាយថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ - ម៉ោង៖ ៤ :៣០ នាទីរសៀលភ្នំពេញ៖ ក្រោយពីទទួលបានឯករាជ្យបរិបូណ៌ពីសាធារណរដ្ឋបារាំង មកដល់ពេលនេះ មានរយៈពេល៦៥ឆ្នាំមកហើយ។ថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ប្រទេស...
E-learning! ឱកាសសិក្សាដ៏ល្អ សម្រាប់សិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ អ្នកកំពុងបំពេញការងារក្នុងវិស័យបរិស្ថាននិងវិស័យពាក់ព័ន្ធ ក្នុងកម្មវិធីសិក្សាគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញ E-Learning នៅកម្ពុជា...
ជំនួបពិភាក្សាទ្វេភាគីមួយ រវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក ស្រី ឧកញ៉ា កែវ មុំ តំណាងសមាគមអភិវឌ្ឍសុខមាលភាពអាស៊ីអាគ្នេយ៍ប្រជាជនចិន ស្តីពី«ការបណ្តុះបណ្តាលភាសាចិនដល់និស្ស...