កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត
អត្ថបទទាក់ទង
រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយសាលាកូរ៉េ KDI និងវិទ្យាស្ថានអភិវឌ្ឍន៍ការអប់រំកូរ៉ (KEDI) រៀបចំសិក្ខាសាលាស្ដីពី «ការផ្តល់អំណាចដល់គ្រូបង្រៀនបឋមសិក្សាកម្ពុជា៖ ការអភិវឌ្ឍវិជ្ជាជីវៈ ភ្នាក់ងារ និងសុខុមាលភាព» រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយសាលាកូរ៉េ KDI និងវិទ្យាស្ថានអភិវឌ្ឍន៍ការអប់រំកូរ៉ (KEDI) រៀបចំសិក្ខាសាលាស្ដីពី «ការផ្តល់អំណាចដល់គ្រូបង្រៀនបឋមសិក្សាកម្ពុជា៖ ការអភិវឌ្ឍវិជ្ជាជីវៈ ភ្នាក់ងារ និងសុខុមាលភាព»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយសាលាកូរ៉េគោលនយោបាយសាធារណៈនិងការគ្រប់គ្រងកូ...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបនិងពិភាក្សាការងារជាមួយនឹងប្រតិភូនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគុនមីង (KUST) ដឹកនាំដោយលោកសាស្ត្រាចារ្យ LIU Dianwen ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបនិងពិភាក្សាការងារជាមួយនឹងប្រតិភូនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគុនមីង (KUST) ដឹកនាំដោយលោកសាស្ត្រាចារ្យ LIU Dianwen
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភា...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អនុញ្ញាតឱ្យប្រតិភូសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) ចូលជួបសម្ដែងការគួរសម និងពិភាក្សា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អនុញ្ញាតឱ្យប្រតិភូសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) ចូលជួបសម្ដែងការគួរសម និងពិភាក្សា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាម...
កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងការលើកកម្ពស់ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឱ្យមានចីរភាពនិងនិរន្តរភាព កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងការលើកកម្ពស់ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឱ្យមានចីរភាពនិងនិរន្តរភាព
សេចក្តីផ្តើម ក្នុងរយៈពេល៦៧ឆ្នាំនេះ ប្រទេសកម្ពុជានិងចិនបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍយ៉ាងធំធេងនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដោយបានពូនជ្រំទំនាក់ទំនងនេះឱ្យមានភាពស្រស់បំព្រងនិងរីកចម្រើនកាន់តែរាំងមាំ...
ហេតុអ្វីយោធាថៃបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា នៅមុនពេលស្ដេចថៃយាងទៅកាន់ប្រទេសចិន? ហេតុអ្វីយោធាថៃបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា នៅមុនពេលស្ដេចថៃយាងទៅកាន់ប្រទេសចិន?
ឆ្នាំ២០២៥ ជាខួបលើកទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងថៃ។ កាលពីឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានបំបែកកំណត់ត្រា ១៣០ពាន់លានដុល្លារអាម៉េរិក។ ប្រទេសចិនជាដៃគូពាណិ...
ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំការប្រជុំតម្រង់ទិសការបង្រៀនថ្នាក់បរិញ្ញាបត្រជំនាន់ទី១ និងជំនាន់ទី២ នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំការប្រជុំតម្រង់ទិសការបង្រៀនថ្នាក់បរិញ្ញាបត្រជំនាន់ទី១ និងជំនាន់ទី២ នៃរាជបណ្ឌិត្យសភាកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១២ រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២:៣០នាទីរសៀលនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យ...