កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត
                                                                            អត្ថបទទាក់ទង
បណ្ឌិត យង់ ពៅ៖ អ្នកនយោបាយ និងសកម្មជននយោបាយប្រទេសកម្ពុជានិងថៃ គួរប្រយ័ត្នប្រយែងក្នុងទាញសេចក្តីសន្និដ្ឋាន លើករណីឃាតកម្មលើលោក លឹម គីមយ៉ា បណ្ឌិត យង់ ពៅ៖ អ្នកនយោបាយ និងសកម្មជននយោបាយប្រទេសកម្ពុជានិងថៃ គួរប្រយ័ត្នប្រយែងក្នុងទាញសេចក្តីសន្និដ្ឋាន លើករណីឃាតកម្មលើលោក លឹម គីមយ៉ា
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីករណីឃាតកម្មលើលោក លឹម គីមយ៉ា អតីតអ្នកតំណាងរាស្ត្រអតីតគណបក្សប្រឆាំងកម្ពុជា នៅក្នុងប្រទេសថៃនាពេលថ្មីៗមកនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្...
ហេតុអ្វីបានជាគេតែងតែព្យាយាមវាយប្រហារលើទំនាក់ទំនងកម្ពុជា-ចិន? ហេតុអ្វីបានជាគេតែងតែព្យាយាមវាយប្រហារលើទំនាក់ទំនងកម្ពុជា-ចិន?
ដោយ៖ លឹម សុវណ្ណរិទ្ធ ទំនាក់ទំនងកម្ពុជានិងចិន ដែលបានតភ្ជាប់នៅក្នុងប្រវត្តិសាស្ត្រជាង២ពាន់ឆ្នាំមុន និងបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១...
បណ្ឌិត យង់ ពៅ៖ គុណតម្លៃនៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូលច្រើនតែមួយមុខនោះទេ បណ្ឌិត យង់ ពៅ៖ គុណតម្លៃនៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូលច្រើនតែមួយមុខនោះទេ
ឆ្លើយតបទៅនឹងនិន្នាការផ្ដល់តម្លៃចំពោះការសិក្សា ដោយផ្ដោតតែទៅលើឱកាសនិងលទ្ធភាពស្វែងប្រាក់ចំណូលនោះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនិងនយោបាយបានគូសបញ្ជាក់ថា គុណតម្លៃនៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូ...
បណ្ឌិត យង់ ពៅ៖ ជ័យជម្នះ ៧មករា ជាសច្ចភាពប្រវត្តិសាស្ត្រកម្ពុជាពិត ដែលជាមេរៀនសម្រាប់ខ្មែរ ត្រូវតែបញ្ចៀសការវិលត្រឡប់នៃបដិវត្តន៍កាប់សម្លាប់ជាតិសាសន៍ខ្មែរ បណ្ឌិត យង់ ពៅ៖ ជ័យជម្នះ ៧មករា ជាសច្ចភាពប្រវត្តិសាស្ត្រកម្ពុជាពិត ដែលជាមេរៀនសម្រាប់ខ្មែរ ត្រូវតែបញ្ចៀសការវិលត្រឡប់នៃបដិវត្តន៍កាប់សម្លាប់ជាតិសាសន៍ខ្មែរ
លោកបណ្ឌិត យង់ ពៅ បានថ្លែងអះអាងថា ៤៦ឆ្នាំក្រោយជ័យជម្នះលើរបបកម្ពុជាប្រជាធិបតេយ្យ ព្រឹត្តិការណ៍ ៧មករា នៅតែមានតម្លៃជាសច្ចភាពប្រវត្តិសាស្ត្រមិនអាចប្រកែកបានសម្រាប់ប្រជាជាត...
ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តនយោបាយការបរទេស ពោរពេញដោយភាពស្វាហាប់និងចម្រុះពណ៌ តែនៅមានកិច្ចការជាច្រើនទៀត ដែលកម្ពុជាត្រូវបន្តពង្រីកនិងពង្រឹងបន្ថែមទៀត ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តនយោបាយការបរទេស ពោរពេញដោយភាពស្វាហាប់និងចម្រុះពណ៌ តែនៅមានកិច្ចការជាច្រើនទៀត ដែលកម្ពុជាត្រូវបន្តពង្រីកនិងពង្រឹងបន្ថែមទៀត
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយការបរទេសប្រកបដោយភាព...
ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីអគ្គលេខាធិការដ្ឋាននិងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បំពេញទស្សនកិច្ចសិក្សាតំបន់ព្រំដែននៅភូមិភាគឦសាន ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីអគ្គលេខាធិការដ្ឋាននិងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បំពេញទស្សនកិច្ចសិក្សាតំបន់ព្រំដែននៅភូមិភាគឦសាន ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី
ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីអគ្គលេខាធិការដ្ឋាននិងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បំពេញទស្សនកិច្ចសិក្សាតំបន់ព្រំដែននៅភូមិភាគឦសាន ក្នុង...