កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
«ប្រវត្តិ និងជំនឿផ្សេងៗនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌខ្មែរ ...» --> «ប្រវត្តិ និងជំនឿផ្សេងៗនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌខ្មែរ ...»
ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ប្រជាពលរដ្ឋគ្រប់ឋានៈនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តាវត្តនានា។ប្រជាពលរដ្ឋគ្រប់ឋានៈនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃគង់...
«សុន្ទរកថា របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅបុរី ញ៉ូវ យ៉ក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨...» --> «សុន្ទរកថា របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅបុរី ញ៉ូវ យ៉ក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨...»
ខ្លឹមសារទាំងស្រុងនៃសុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នាបុរី ញ៉ូវ យ៉ក សហរដ្ឋអាម៉េរិក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨...

«ជា សុផារ៉ា៖ ដើម្បីរៀបចំទីក្រុងមួយឱ្យមាននិរន្តរភាពត្រូវផ្ដោតលើចំណុចអាទិភាព៥» --> «ជា សុផារ៉ា៖ ដើម្បីរៀបចំទីក្រុងមួយឱ្យមាននិរន្តរភាពត្រូវផ្ដោតលើចំណុចអាទិភាព៥»
ធ្លាប់ជាអភិបាលរាជធានីភ្នំពេញនិងបច្ចុប្បន្ននេះជារដ្ឋមន្ត្រីក្រសួង រៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ឯកឧត្តម ជា សុផារ៉ា បាន លើកឡើងថា ការរៀបចំទីក្រុងមួយឱ្យបាននិរន្តរភាពនិងអាច រក្សាអត្តសញ្ញាណជាតិចាំបាច់ត្រ...
«អ្នកជំនាញ៖ បច្ចេកវិទ្យា AI មានសារៈសំខាន់ណាស់ សម្រាប់ការគ្រប់គ្រងហានិភ័យ ក្នុងលំហូរពាណិជ្ជកម្មពិភពលោក» --> «អ្នកជំនាញ៖ បច្ចេកវិទ្យា AI មានសារៈសំខាន់ណាស់ សម្រាប់ការគ្រប់គ្រងហានិភ័យ ក្នុងលំហូរពាណិជ្ជកម្មពិភពលោក»
ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨(ចិន)៖ នៅក្នុងលំហូរពាណិជ្ជកម្មពិភពលោក នាពេលបច្ចុប្បន្ន គេកំពុងសង្កេតឃើញថា កត្តាដែលជំរុញកំណើនសេដ្ឋកិច្ច កំពុងផ្លាស់ប្តូរកាន់តែលឿន ដែលជាហេតុនាំឱ្យ បច្ចេកវិទ្យាបញ្ញាសិប្បន...
«ទំនាក់ទំនងកម្ពុជា-តួកគី៖ កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួនប្រចាំតួកគី នៅឆ្នាំ២០១៩ ខាងមុខនេះ» --> «ទំនាក់ទំនងកម្ពុជា-តួកគី៖ កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួនប្រចាំតួកគី នៅឆ្នាំ២០១៩ ខាងមុខនេះ»
ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នេះ ព្រះរាជាណាចក្រកម្ពុជា នឹងបើកស្ថាន...

«រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ បច្ចុប្បន្ន វិស័យទេសចរណ៍សហគមន៍ ត្រូវបានពិភពលោកបន្តយកចិត្តទុកដាក់លើកស្ទួយយ៉ាងខ្លាំង» --> «រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ បច្ចុប្បន្ន វិស័យទេសចរណ៍សហគមន៍ ត្រូវបានពិភពលោកបន្តយកចិត្តទុកដាក់លើកស្ទួយយ៉ាងខ្លាំង»
ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨(តូក្យូ-ជប៉ុន)៖ ដោយវិស័យទេសចរណ៍សហគមន៍ ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុកពីជនបទមកទីក្រុង រួមចំណែកដល់កិច្ចការពារបរិស្ថាន ទើបបានជាព្រឹ...
