កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
«កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌២០ម៉ឺនដុល្លារដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី សម្រាប់ជួយជនរងគ្រោះក្នុងគ្រោះរញ្ជូយដី និងរលកស៊ូណាមិ» --> «កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌២០ម៉ឺនដុល្លារដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី សម្រាប់ជួយជនរងគ្រោះក្នុងគ្រោះរញ្ជូយដី និងរលកស៊ូណាមិ»
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨(ភ្នំពេញ)៖ដើម្បីបង្ហាញនូវសាមគ្គីភាពជាមួយរាជរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ក្នុងគ្រាលំបាកនេះ រាជដ្ឋា ភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានសម្រេចចូ...
«ការផ្តល់កិត្តិយសនិងផ្តល់តម្លៃដល់កម្ពុជាក្នុងនាមជាបងប្អូនល្អ» --> «ការផ្តល់កិត្តិយសនិងផ្តល់តម្លៃដល់កម្ពុជាក្នុងនាមជាបងប្អូនល្អ»
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨នៅថ្ងៃទី៣០ ខែកញ្ញា មេដឹកនាំបក្សនិងរដ្ឋរបស់ចិន បានប្រារព្ធពិធីខួបទី៦៩ឆ្នាំ ដែលមានភ្ញៀវចូលរួមប្រជុំ ១២០០នាក់ ក្នុងនោះមាន ព្រះបាទនរោត្តម សីហនុ បានយាងចូលរួមដែរ។ចិនបានប្រកាសថ...

«ពិធីយាងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧គង់នៅលើអសនៈក្នុងបរិវេណនៃរាជបណ្ឌិត្យសភាកម្ពុជា...» --> «ពិធីយាងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧គង់នៅលើអសនៈក្នុងបរិវេណនៃរាជបណ្ឌិត្យសភាកម្ពុជា...»
ថ្ងៃអង្គារ ទី២ តុលា ឆ្នាំ២០១៨រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ដែលបានឆ្លាក់ពីថ្មភក់កំពស់១,២ម៉ែត្រនិងទទឹង១,២ម៉ែត្រ ត្រូវបានថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជារៀបចំជាអសនៈមួយកន្លែងនៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្...

«ព្រះមហាក្សត្រនៃព្រះរាជាណាកច្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យស្ដេចយាងចូលរួមពិធីលៀងសាយភោជ នាវិមានសភាប្រជាជនចិន តបតាមសេចក្តីក្រាបបង្គំទូលថ្វាយសូមយាងរបស់ ឯកឧត្តម សុី ជីនភីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន...» --> «ព្រះមហាក្សត្រនៃព្រះរាជាណាកច្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យស្ដេចយាងចូលរួមពិធីលៀងសាយភោជ នាវិមានសភាប្រជាជនចិន តបតាមសេចក្តីក្រាបបង្គំទូលថ្វាយសូមយាងរបស់ ឯកឧត្តម សុី ជីនភីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន...»
កាលពីវេលាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអ...

«កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតក្នុងប្រទេសតួកគីនិងប៊ុលហ្គារី» --> «កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតក្នុងប្រទេសតួកគីនិងប៊ុលហ្គារី»
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨បើយោងតាមការផ្សាយព័ត៌មានរបស់ ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ គឺកម្ពុជាគ្រោងនឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅក្នុងប្រទេសចំនួន២ទៀតនៅឆ្នាំ ២០១៩ខាងមុខគឺនៅសាធារណរដ...

«កម្ពុជាទទួលចំណូលជាង៨៥លានដុល្លារបានពីការលក់សំបុត្រចូលទស្សនាអង្គរនៅរយៈពេល៩ខែ ឆ្នាំនេះថវិកាជិត៤លានដុល្លារ ត្រូវឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា» --> «កម្ពុជាទទួលចំណូលជាង៨៥លានដុល្លារបានពីការលក់សំបុត្រចូលទស្សនាអង្គរនៅរយៈពេល៩ខែ ឆ្នាំនេះថវិកាជិត៤លានដុល្លារ ត្រូវឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា»
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨(សៀមរាប)៖ នៅរយៈពេល៩ខែ ឆ្នាំ២០១៨នេះកម្ពុជាទទួលបានចំនួន ៨៥,៥៧៩,៥២៣ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើតឡើង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្ កាលពីឆ្នាំ២០១៧។នេះតាមរបាយក...