កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត
អត្ថបទទាក់ទង
បណ្ឌិត យង់ ពៅ៖ កម្ពុជា បានឈរលើមូលដ្ឋាន៥ចំណុច បោះឆ្នោតគាំទ្រសន្តិភាព អ៊ុយក្រែន នៅ UN បណ្ឌិត យង់ ពៅ៖ កម្ពុជា បានឈរលើមូលដ្ឋាន៥ចំណុច បោះឆ្នោតគាំទ្រសន្តិភាព អ៊ុយក្រែន នៅ UN
នៅក្នុងខួបលើកទី៣ នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កម្ពុជាបានសម្រេចចិត្តសារជាថ្មី បោះឆ្នោតគាំទ្រសន្តិភាពអ៊ុយក្រែននៅអង្គការសហប្រជាជាតិ ដែលការបោះឆ្នោតនេះ ត្រូវបានលោក...
បណ្ឌិត យង់ ពៅ៖ សម្ដេចតេជោ ហ៊ុន សែន គឺជាគ្រូបង្គោលសន្តិភាពរបស់អាស៊ាន បណ្ឌិត យង់ ពៅ៖ សម្ដេចតេជោ ហ៊ុន សែន គឺជាគ្រូបង្គោលសន្តិភាពរបស់អាស៊ាន
នៅក្នុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ដោយមានការអញ្ជើញរបស់វិទ្យាស្ថានមួយនៃប្រតេសឥណ្ឌូណេស៊ី សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅថ្លែងសុន្ទរកថា ស្ដីពី «បទពិសោធន៍ក្នុងការកស...
ការផ្អាកជំនួយជាសាកលរបស់អាម៉េរិកនឹងក្លាយជាវិញ្ញាសាឆ្លុះបញ្ចាំងពីសមត្ថភាពនិងថាមភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងនៅក្នុងនយោបាយការបរទេស និងកំណែទម្រង់មុខងារសាធារណៈ ការផ្អាកជំនួយជាសាកលរបស់អាម៉េរិកនឹងក្លាយជាវិញ្ញាសាឆ្លុះបញ្ចាំងពីសមត្ថភាពនិងថាមភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងនៅក្នុងនយោបាយការបរទេស និងកំណែទម្រង់មុខងារសាធារណៈ
ក្រោយចូលកាន់តំណែងជាថ្មី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក Donald Trump ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាម៉េរិក បានប្រកាសផ្អាកជាបណ្ដោះអាសន្នស្ទើរទាំងអស់នៃជំនួយបរទេសរបស់សហរ...
បណ្ឌិត យង់ ពៅ៖ ដើម្បីជំរុញថាមភាព និងប្រសិទ្ធភាពការងារកាន់តែប្រសើរ រាជរដ្ឋាភិបាលចាំបាច់ត្រូវបន្តកំណែទម្រង់ស្របតាមភាពចាំបាច់ បណ្ឌិត យង់ ពៅ៖ ដើម្បីជំរុញថាមភាព និងប្រសិទ្ធភាពការងារកាន់តែប្រសើរ រាជរដ្ឋាភិបាលចាំបាច់ត្រូវបន្តកំណែទម្រង់ស្របតាមភាពចាំបាច់
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងការកែសម្រួលបន្ថែមលើសមាសភាពរាជរដ្ឋាភិបាលនីតិកាលទី៧ នោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបា...
បណ្ឌិត គិន ភា : ទំនាក់ទំនងកម្ពុជា-ចិន មិនមានសញ្ញាធ្លាក់ចុះនោះទេ បណ្ឌិត គិន ភា : ទំនាក់ទំនងកម្ពុជា-ចិន មិនមានសញ្ញាធ្លាក់ចុះនោះទេ
ក្រោយពីអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បានព្រមានចាត់វិធានការផ្លូវច្បាប់ ប្រសិនបើមាននរណាហ៊ាននិយាយប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ចិន ក្រសួងការបរទេសចិន បញ្ជាក់...
ឯកឧត្តមបណ្ឌិត យង់ ពៅ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយលោក Madhurjya Kumar Dutta ប្រធានវិទ្យាស្ថានមេគង្គ ពិភាក្សាពីការត្រៀមលក្ខណៈសម្រាប់ការអនុវត្តគម្រោងសាលារៀនទឹកភ្លៀង ឯកឧត្តមបណ្ឌិត យង់ ពៅ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយលោក Madhurjya Kumar Dutta ប្រធានវិទ្យាស្ថានមេគង្គ ពិភាក្សាពីការត្រៀមលក្ខណៈសម្រាប់ការអនុវត្តគម្រោងសាលារៀនទឹកភ្លៀង
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ៨ កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្...