កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
យើងគួរឈឺចាប់នឹងការឈ្លានពាន និងការប្រមាថរបស់ប្រទេសថៃ! យើងគួរឈឺចាប់នឹងការឈ្លានពាន និងការប្រមាថរបស់ប្រទេសថៃ!
ប្រវត្តិសាស្ត្រខ្មែរដ៏រុងរឿងធ្លាប់ជាមោទនភាពនៃអរិយធម៌អង្គរ បានឆ្លងកាត់ការឈឺចាប់ជាច្រើនសតវត្សរ៍។ ក្នុងចំណោមនោះ ទំនាក់ទំនងជាមួយប្រទេសជិតខាង ជាពិសេសថៃ បានបន្សល់ទុកនូវស្លាកស្នាមជ្រៅនៅក្នុងបេះដូងប្រជាជនខ្មែ...
ឯកឧត្ដមបណ្ឌិត យង់ ពៅ នឹងអញ្ជើញជាវាគ្មិនក្នុងកម្មវិធី Gamifying Rainwater: ការចូលរួមរបស់យុវជនសម្រាប់សកម្មភាពអាកាសធាតុ ឯកឧត្ដមបណ្ឌិត យង់ ពៅ នឹងអញ្ជើញជាវាគ្មិនក្នុងកម្មវិធី Gamifying Rainwater: ការចូលរួមរបស់យុវជនសម្រាប់សកម្មភាពអាកាសធាតុ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា នឹងអញ្ជើញជាវាគ្ម...
រាជបណ្ឌិត្យសភាកម្ពុជា រៀបចំបាឋកថា ស្ដីពី «អាថ៌កំបាំងនៃក្រាំងរបស់ខ្មែរ៖ អត្ថបទពិសិដ្ឋ ក្រដាសដែលបានបាត់បង់ និងកេរដំណែលរបស់ខ្មែរនាពេលអនាគត» រាជបណ្ឌិត្យសភាកម្ពុជា រៀបចំបាឋកថា ស្ដីពី «អាថ៌កំបាំងនៃក្រាំងរបស់ខ្មែរ៖ អត្ថបទពិសិដ្ឋ ក្រដាសដែលបានបាត់បង់ និងកេរដំណែលរបស់ខ្មែរនាពេលអនាគត»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំនូវបាឋកថា ស្ដីពី «អាថ៌កំបាំងនៃក្រាំងរប...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញជួបនិងពិភាក្សាការងារជាមួយឯកឧត្ដម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញជួបនិងពិភាក្សាការងារជាមួយឯកឧត្ដម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៩ រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធ...
បណ្ឌិត យង់ ពៅ៖ ករណីទាហានថៃជាន់មីនជាថ្មី ជាល្បែងនយោបាយដើម្បីបន្តមហិច្ឆតាឈ្លានពានកម្ពុជា និងញុះញង់ឱ្យកម្ពុជាចូលអន្ទាក់ព័ត៌មានរបស់ខ្លួន បណ្ឌិត យង់ ពៅ៖ ករណីទាហានថៃជាន់មីនជាថ្មី ជាល្បែងនយោបាយដើម្បីបន្តមហិច្ឆតាឈ្លានពានកម្ពុជា និងញុះញង់ឱ្យកម្ពុជាចូលអន្ទាក់ព័ត៌មានរបស់ខ្លួន
ពាក់ព័ន្ធនឹងករណីដែលទាហានបានជាន់មីនជាថ្មីទៀត នៅតំបន់ប្រាសាទតាមាន់ធំ ត្រូវបានលោកបណ្ឌិត យង់ ពៅ គូសបញ្ជាក់ថា នេះគឺជាល្បិចដដែលរបស់ថៃដែលមានចេតនាទុច្ចរឹតចំពោះកម្ពុជា ព្រោះស...
ដល់ពេលត្រូវលុបបំបាត់មនោគមវិជ្ជានយោបាយទុច្ចរឹត ដែលដុតបំផ្លាញជាតិមាតុភូមិ និងយកប្រជាជាតិខ្លួនជាសត្រូវ? ដល់ពេលត្រូវលុបបំបាត់មនោគមវិជ្ជានយោបាយទុច្ចរឹត ដែលដុតបំផ្លាញជាតិមាតុភូមិ និងយកប្រជាជាតិខ្លួនជាសត្រូវ?
ដោយ៖ លឹម សុវណ្ណរិទ្ធ ប្រឈមមុខនឹងសត្រូវឈ្លានពាន ការបង្រួបបង្រួមស្មារតីជាតិនិយម និងជំរុញសាមគ្គីភាពផ្ទៃក្នុងពិតជាសំខាន់ណាស់ ដើម្បីធ្វើយ៉ាង...