កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
News Detail

Related Articles
សិក្ខាសាលាអំពីការអភិវឌ្ឍទីលានចាក់សំណល់ និងការកែច្នៃសំណល់ទៅជាថាមពល --> សិក្ខាសាលាអំពីការអភិវឌ្ឍទីលានចាក់សំណល់ និងការកែច្នៃសំណល់ទៅជាថាមពល
បាត់ដំបង៖ កាលពីថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោកបណ្ឌិត ម៉ម សារិត អ្នកជំនាញវិស្វកម្មបរិស្ថាននិងសំណង់ស៊ីវិល នៃនាយកដ្ឋានបច្ចេកវិទ្យា វិទ្យាស្ថានវិ...

ឯកឧត្តមបណ្ឌិត យង់ ពៅ ជួបពិភាក្សាជាមួយនាយកសាលាអន្តរជាតិកម្ពុជា-ចិន! --> ឯកឧត្តមបណ្ឌិត យង់ ពៅ ជួបពិភាក្សាជាមួយនាយកសាលាអន្តរជាតិកម្ពុជា-ចិន!
នៅលាព្រឹកថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ ២០២២ នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក James Gao Jian នាយកសាលាអន្តរជាតិកម្ពុជា-ចិន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃ...

ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាបានទទួលស្វាគមន៍ គណៈអភិបាល ស្រុក- ខេត្ត (ថ្មី)នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប --> ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាបានទទួលស្វាគមន៍ គណៈអភិបាល ស្រុក- ខេត្ត (ថ្មី)នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែនឫស្សីត្រឹប៖ ការអភិរក្ស និងអភិវឌ្ឍនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប គឺជារឿងចាំបាច់បំផុតដែលថ្នាក់ដឹកនាំ រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក...

ក្រុមហ៊ុន China Huaneng Group ផ្ដល់ថវិកាលើកទឹកចិត្តដល់និស្សិតថ្នាក់បរិញ្ញាបត្រភាសាចិននៅវិទ្យាស្ថានគរុកោសល្យភាសាចិននៃរាជបណ្ឌិត្យសភាកម្ពុជា --> ក្រុមហ៊ុន China Huaneng Group ផ្ដល់ថវិកាលើកទឹកចិត្តដល់និស្សិតថ្នាក់បរិញ្ញាបត្រភាសាចិននៅវិទ្យាស្ថានគរុកោសល្យភាសាចិននៃរាជបណ្ឌិត្យសភាកម្ពុជា
នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយលោកអគ្គនាយករងក្រុមហ៊ុន China Huaneng Group ។ ជាមួយគ្នានេះ ក្រុម...

ថ្នាក់ដឹកនាំ KEI-RAC-LASES-VASS ផ្ដល់ចំណាប់អារម្មណ៍និងវាយតម្លៃខ្ពស់ចំពោះសិក្ខាសាលាកសាងសមត្ថភាព ស្តីពី «យុទ្ធសាស្ត្រនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា --> ថ្នាក់ដឹកនាំ KEI-RAC-LASES-VASS ផ្ដល់ចំណាប់អារម្មណ៍និងវាយតម្លៃខ្ពស់ចំពោះសិក្ខាសាលាកសាងសមត្ថភាព ស្តីពី «យុទ្ធសាស្ត្រនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា
រាជបណ្ឌិត្យសភាកម្ពជា៖ ថ្លែងក្នុងពិធីបិទសុន្ទរកក្នុងថាសិក្ខាសាលាកសាងសមត្ថភាព ស្តីពី «យុទ្ធសាស្ត្រនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩» ដែលបានប្រព្រឹត្តទៅនៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២១ ខែក...

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី អញ្ជើញជាអធិបតីដើម្បីបើកសិក្ខាសាលាកសាងសមត្ថភាព ស្តីពី«យុទ្ធសាស្ត្រនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩» --> ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី អញ្ជើញជាអធិបតីដើម្បីបើកសិក្ខាសាលាកសាងសមត្ថភាព ស្តីពី«យុទ្ធសាស្ត្រនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩»
រាជបណ្ឌិត្យសភាកម្ពុជា៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសទទួលបានការអញ្ជើញចូលរួមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋល...
