កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
News Detail

Related Articles
ស្វែងយល់អំពីនគរូបនីយកម្មនៅកម្ពុជា Comprehending urbanization in Cambodia ដោយ៖ លោក ហៃ សុគន្ធា មន្ត្រីស្រាវជ្រាវនាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្ម នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម រាជបណ្ឌិត្យសភាកម្ពុជា --> ស្វែងយល់អំពីនគរូបនីយកម្មនៅកម្ពុជា Comprehending urbanization in Cambodia ដោយ៖ លោក ហៃ សុគន្ធា មន្ត្រីស្រាវជ្រាវនាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្ម នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម រាជបណ្ឌិត្យសភាកម្ពុជា
ទឹក និងដី គឺជាធនធានធម្មជាតិដ៏សំខាន់ ហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសម្រាប់ទ្រទ្រង់ជីវិតផងដែរ។ ដោយសារ កំណើនប្រជាជន កំណើននៃការប្រើប្រាស់ធនធានធម្មជាតិ និងបម្រែបម្រួលអាកាសធាតុ គ្រប...

ការទាញយកបញ្ហាបង្កើតប្រធានបទសិក្សាស្រាវជ្រាវចេញពីភាពខ្វះចន្លោះទិន្នន័យជាក់ស្តែងនៅក្នុងស្នាដៃសិក្សាស្រាវជ្រាវមុនៗ ដោយ៖ បណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា --> ការទាញយកបញ្ហាបង្កើតប្រធានបទសិក្សាស្រាវជ្រាវចេញពីភាពខ្វះចន្លោះទិន្នន័យជាក់ស្តែងនៅក្នុងស្នាដៃសិក្សាស្រាវជ្រាវមុនៗ ដោយ៖ បណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា
បញ្ហាកើតចេញពីភាពខ្វះចន្លោះទិន្នន័យជាក់ស្តែង៖ ទិន្នន័យជាក់ស្តែងគឺសំដៅលើទិន្នន័យទាំងឡាយណាដែលត្រូវបានប្រមូលបានពីក្រុមគោលដៅដោយផ្ទាល់តាមរយៈការប្រើប្រាស់វិធីសាស្ត្រប្រមូលទិន្នន័យ ឬទិចនិចប្រមូលទិន្នន័យផ្សេងៗ...

ជំនួបជាមួយនឹងប្រតិភូដែលអញ្ជើញមកពី China Media Group Asia Pacific --> ជំនួបជាមួយនឹងប្រតិភូដែលអញ្ជើញមកពី China Media Group Asia Pacific
នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមដំណាងឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងប្រតិ...

រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១៣ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» --> រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១៣ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ១១ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១៣ ក្រោមប្រធានបទ «...

Safeguarding Heritage: A Comprehensive Examination of the Proposal to Permanently Close the Thai Entrance to Preah Vihear Temple By: Vichana Sar --> Safeguarding Heritage: A Comprehensive Examination of the Proposal to Permanently Close the Thai Entrance to Preah Vihear Temple By: Vichana Sar
The Preah Vihear temple, a UNESCO World Heritage Site, stands as a testament to the architectural brilliance and historical legacy of the Khmer Empire. In recent discussions, a compelling proposal has...

ការបង្កើតបញ្ហាក្នុងប្រធានបទសិក្សាស្រាវជ្រាវចេញពីភាពខ្វះចន្លោះនៅក្នុងទ្រឹស្តី ដោយបណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា --> ការបង្កើតបញ្ហាក្នុងប្រធានបទសិក្សាស្រាវជ្រាវចេញពីភាពខ្វះចន្លោះនៅក្នុងទ្រឹស្តី ដោយបណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា
បញ្ហាកើតចេញពីភាពមិនស៊ីគ្នា ឬភាពខ្វះចន្លោះនៅក្នុងទ្រឹស្តី គឺជាបញ្ហារវាងការប្រើប្រាស់ទ្រឹស្តី និងចំណោទបញ្ហាក្នុងប្រធានបទសិក្សាស្រាវជ្រាវ ហើយតាមរយៈបញ្ហានេះគេអាចទាញយកមកធ្វើ ឬបង្កើតប្រធានបទថ្មីសម្រាប់ធ្វើក...
