កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
News Detail

Related Articles
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានមជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការភាសាចិន ភាសាបរទេស នៃក្រសួងអប់រំសាធារណចិន --> ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានមជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការភាសាចិន ភាសាបរទេស នៃក្រសួងអប់រំសាធារណចិន
(រដ្ឋធានីប៉េកាំង)៖ នៅរសៀលថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤១៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានជួបជាមួយអនុប្រធានមជ្ឈមណ្ឌលផ្...

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញបំពេញទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យគរុកោសល្យប៉េកាំង ( Beijing Normal University) នៃសាធារណរដ្ឋប្រជាមានិតចិន --> ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញបំពេញទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យគរុកោសល្យប៉េកាំង ( Beijing Normal University) នៃសាធារណរដ្ឋប្រជាមានិតចិន
នៅព្រឹកថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤១៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានបំពេញទស្សនកិច្ចទៅកាន់កាន់សាកលវិទ្យាល័យគរុកោសល្...

កម្ពុជាជាផ្ទះ និងជាមាតុភូមិដែលយើងជាជនជាតិខ្មែរគ្រប់រូប ត្រូវជ្រោមជ្រែងនិងការពារ --> កម្ពុជាជាផ្ទះ និងជាមាតុភូមិដែលយើងជាជនជាតិខ្មែរគ្រប់រូប ត្រូវជ្រោមជ្រែងនិងការពារ
ដោយ៖ លឹម សុវណ្ណរិទ្ធ ក្នុងរយៈពេលប្រមាណ១ខែកន្លងទៅនេះ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានក្លាយទៅជាប្រធានបទក្ដៅសម្រាប់ការជជែកវែកញែកជាបន្តបន្ទាប់ នៅក្នុងចំណោមស្រទាប់មហាជន ដោយក...

ទោះជាមានទស្សនៈយល់ឃើញខុសគ្នាអំពីតំបន់ត្រីកោណអភិវឌ្ឍន៍ តែខ្មែរគួរតែឈរនៅលើទស្សនៈជាតិជារួម ក្នុងបញ្ហាអធិបតេយ្យជាតិ --> ទោះជាមានទស្សនៈយល់ឃើញខុសគ្នាអំពីតំបន់ត្រីកោណអភិវឌ្ឍន៍ តែខ្មែរគួរតែឈរនៅលើទស្សនៈជាតិជារួម ក្នុងបញ្ហាអធិបតេយ្យជាតិ
ដោយ៖ បណ្ឌិត យង់ ពៅ ក្នុងរយៈពេលប្រមាណជា១ខែកន្លងទៅនេះ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានក្លាយជាប្រធានបទជជែកវែកញែក ដេញដោល និងចោទប្រកាន់គ្នាឥតឈប់ឈរ ពិសេសការដាក់បន្ទុកទៅលើរាជរដ្ឋាភិប...

អំណាចដែលបានមកដោយការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នឹងធ្វើឱ្យប្រទេសច្របូកច្របល់ ឬស្ថិតក្នុងស្ថានភាពសង្គ្រាមស៊ីវិល --> អំណាចដែលបានមកដោយការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នឹងធ្វើឱ្យប្រទេសច្របូកច្របល់ ឬស្ថិតក្នុងស្ថានភាពសង្គ្រាមស៊ីវិល
ដោយ៖ បណ្ឌិត យង់ ពៅ ការឈោងចាប់យកអំណាចដឹកនាំរដ្ឋនៃបណ្ដាគណបក្សនយោបាយ ឬកម្លាំងនយោបាយនានានៅក្នុងប្រទេសប្រទេសនីមួយៗ មានភាពខុសប្លែកពីគ្នាពីប្រទេសមួយទៅប្រទេសមួយ អាស្រ័យលើរបបនយោបាយ ប្រព័ន្ធច្បាប់ និងស្ថានភ...

រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រៀបចំកិច្ចសន្ទនាស្តីពី ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន --> រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រៀបចំកិច្ចសន្ទនាស្តីពី ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃសុក្រ ៥ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៣:០០ នាទីរសៀល រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំនូវកិច្ចសន្ទនា ស្ដីពី «ដំណើរថ្...
