កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
News Detail

Related Articles
«ជំនួបស្វាគមន៍រវាងថ្នាក់ដឹកនាំ និងមន្ត្រីនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយប្រធានសមាគមគ្រូគណិតវិទ្យាអាម៉េរិក...» --> «ជំនួបស្វាគមន៍រវាងថ្នាក់ដឹកនាំ និងមន្ត្រីនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយប្រធានសមាគមគ្រូគណិតវិទ្យាអាម៉េរិក...»
ភ្នំពេញ៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំស្វាគមន...

«រាជរដ្ឋាភិបាល នឹងបង្កើតគោលនយោបាយជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ បន្ទាប់ពីគោលនយោបាយជាតិអេកូទេសចរណ៍» --> «រាជរដ្ឋាភិបាល នឹងបង្កើតគោលនយោបាយជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ បន្ទាប់ពីគោលនយោបាយជាតិអេកូទេសចរណ៍»
(ភ្នំពេញ)៖ ដោយសម្លឹងឃើញនូវផលប្រយោជន៍ដ៏សំខាន់ នៃវិស័យអេកូទេសចរណ៍ វិស័យទេសចរណ៍សហគមន៍ និងយល់ច្បាស់ពីនិន្នាការរបស់ភ្ញៀវទេសចរពិភពលោក នាពេលបច្ចុប្បន្នផងនោះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់យ៉ា...
«សម្ដេចតេជោប្រតិកម្មនឹងការដែលលោក សម រង្ស៊ី ថាសម្ដេចនឹងដោះលែងលោក កឹម សុខា» --> «សម្ដេចតេជោប្រតិកម្មនឹងការដែលលោក សម រង្ស៊ី ថាសម្ដេចនឹងដោះលែងលោក កឹម សុខា»
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រតិកម្មទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី ដែលថាសម្ដេចនឹងដោះលែងលោក កឹម សុខា នៅក្នុងឱកាសនៃទិវានយោបាយឈ្នះ-ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នា...
«ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីដល់ក្រុមហ៊ុន៦ វិនិយោគនៅកម្ពុជាដែលមានទឹកប្រាក់វិនិយោគប្រមាណ១៧២,៩៨លានដុល្លារ» --> «ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីដល់ក្រុមហ៊ុន៦ វិនិយោគនៅកម្ពុជាដែលមានទឹកប្រាក់វិនិយោគប្រមាណ១៧២,៩៨លានដុល្លារ»
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនចំនួន៦។ តាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា ក្រុមហ៊ុនចំនួន៦នោះរួមមាន៖១-“NORO MALL CO.,LTD...

«ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៦៨ ម៉ឺនដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍វិស័យ សុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា» --> «ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៦៨ ម៉ឺនដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍វិស័យ សុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា»
ចុះផ្សាយថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង៖ ៣ : ២០ នាទីរសៀលភ្នំពេញ៖ កាលពីថ្ងៃអង្គារ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញ រាជរដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៦៨៣,២៥៤ ដុល្លារអាមេរិក ដល់កម្ពុជ...
«សិក្ខាសាលាពាណិជ្ជកម្មសេរីរវាងអាស៊ាន-ចិន និងការចុះអនុស្សរណយោគយល់ជាមួយសាកលវិទ្យាល័យយូណាន់នៃសាធារណរដ្ឋប្រជាមានិតចិន» --> «សិក្ខាសាលាពាណិជ្ជកម្មសេរីរវាងអាស៊ាន-ចិន និងការចុះអនុស្សរណយោគយល់ជាមួយសាកលវិទ្យាល័យយូណាន់នៃសាធារណរដ្ឋប្រជាមានិតចិន»
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឱ្យ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាគណៈប្រតិភូ ទៅចូលរួមក្នុងសិក្ខាសាលាស្តីពី «ពាណិជ្ជកម្មសេរីរវាងអាស...
