កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
News Detail

Related Articles
«សារៈសំខាន់នៃការទ្រទ្រង់ការដាំដុះព្រៃកសិដ្ឋានលើដីដែលសឹករិចរិល ការប្រើប្រាស់ព្រៃឈើប្រកបដោយប្រសិទ្ធិភាពសម្រាប់សេដ្ឋកិច្ចបៃតង» --> «សារៈសំខាន់នៃការទ្រទ្រង់ការដាំដុះព្រៃកសិដ្ឋានលើដីដែលសឹករិចរិល ការប្រើប្រាស់ព្រៃឈើប្រកបដោយប្រសិទ្ធិភាពសម្រាប់សេដ្ឋកិច្ចបៃតង»
ថ្លៃងនៅក្នុងបទបង្ហានៅ ថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ដែលជា ថ្ងៃទី២នៃកម្មិវិធីសិក្ខាសាលាអន្ដរជាតិ ស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» លោក...

សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន ២៥ ត្រូវបានអនុម័ត នៅសប្តាហ៍ទី២ ក្នុងខែមីនា ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា» --> សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន ២៥ ត្រូវបានអនុម័ត នៅសប្តាហ៍ទី២ ក្នុងខែមីនា ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»
បច្ចេកសព្ទចំនួន ២៥ ត្រូវបានអនុម័ត នៅសប្តាហ៍ទី២ ក្នុងខែមីនា ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០៣ បានអនុម័ត កាលពីថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដោ...

«រាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលាអន្តរជាតិពីការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាប នៅខេត្តសៀមរាប» --> «រាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលាអន្តរជាតិពីការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាប នៅខេត្តសៀមរាប»
សិក្ខាសាលាអន្តរជាតិមួយស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ - Training Workshop on Low Carbon Development Opportunities created by Forestry Carbon Projec...

សិក្ខាសាលាស្តីពី «បញ្ហាយុគលពិន្ទុប្រើក្នុងពាក្យកម្ចីពីភាសាបាលី-សំស្រ្កឹត» --> សិក្ខាសាលាស្តីពី «បញ្ហាយុគលពិន្ទុប្រើក្នុងពាក្យកម្ចីពីភាសាបាលី-សំស្រ្កឹត»
ព្រឹកថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅសាលនាង នួន អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.) ក្រោមអធិបតីភាពរបស់ ឯកឧត្តមប...

«ទិដ្ឋភាពខ្លះមុនពិធីចុះអនុស្សរណៈយោគយល់រវាងស្ថាប័នស្រាវជ្រាវធំទាំងពីរ កម្ពុជា-កូរ៉េ ពីវិមានសន្តិភាព» --> «ទិដ្ឋភាពខ្លះមុនពិធីចុះអនុស្សរណៈយោគយល់រវាងស្ថាប័នស្រាវជ្រាវធំទាំងពីរ កម្ពុជា-កូរ៉េ ពីវិមានសន្តិភាព»
នៅវេលាព្រឹកថ្ងៃទី១៥ ខែមីនា នេះ ស្ថាប័នស្រាវជ្រាវធំទាំងពីររបស់កម្ពុជា-កូរ៉េ គឺ ក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) និង រាជបណ្ឌិត្យសភាកម្ពុជា (RAC) នឹងចុះអនុស...

«ស្ថាប័នស្រាវជ្រាវធំទាំងពីរ កម្ពុជា-កូរ៉េ ផ្តើមជួបគ្នា ដើម្បីអភិវឌ្ឍវិស័យស្រាវជ្រាវវិទ្យាសាស្ត្រនៅកម្ពុជា» --> «ស្ថាប័នស្រាវជ្រាវធំទាំងពីរ កម្ពុជា-កូរ៉េ ផ្តើមជួបគ្នា ដើម្បីអភិវឌ្ឍវិស័យស្រាវជ្រាវវិទ្យាសាស្ត្រនៅកម្ពុជា»
កាលពីព្រឹកថ្ងៃទី១៤ ខែមីនា នេះ ថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា (RAC) បានទទួលជំនួបប្រជុំចង្អៀតមួយជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) នៃសា...
