កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
News Detail

Related Articles
«ជំនួបអ្នកវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី៨» --> «ជំនួបអ្នកវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី៨»
ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ គឺជាប្រធានបទនៃសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៨ នាថ្ងសទី២៧ ខែតុលា ឆ្នាំ២០១៩នៅ ក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យ...

Discussion Meeting between H.E. Dr. Kin Phea and Prof. Matt Ferchen --> Discussion Meeting between H.E. Dr. Kin Phea and Prof. Matt Ferchen
«English below»នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ Matt Ferchen ដែលអញ្ជើញមកជួបឯកឧត្តមបណ្ឌិត គ...

«ថ្នាក់ដឹកនាំ និងមន្ត្រីតាមអង្គភាពចំណុះរាជបណ្ឌិត្យសភាកម្ពុជារួមគ្នាដាំ(ដើមឈើផ្កា)ខ្មែរចំនួន ១៧ប្រភេទ ដើម្បីលើកកម្ពស់បរិស្ថាននៅជុំវិញអគារឥន្ទ្រទេវី» --> «ថ្នាក់ដឹកនាំ និងមន្ត្រីតាមអង្គភាពចំណុះរាជបណ្ឌិត្យសភាកម្ពុជារួមគ្នាដាំ(ដើមឈើផ្កា)ខ្មែរចំនួន ១៧ប្រភេទ ដើម្បីលើកកម្ពស់បរិស្ថាននៅជុំវិញអគារឥន្ទ្រទេវី»
រាជបណ្ឌិត្យសភាកម្ពុជា៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ ន...

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ ដើម្បីត្រៀមរៀបចំពិធីសម្ពោធអគារឥន្ទ្រទេវី និងសនិ្នបាតបូកសរុបការងារប្រចាំឆ្នាំរបស់រាជបណ្ឌិត្យសភាកម្ពុជា --> ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ ដើម្បីត្រៀមរៀបចំពិធីសម្ពោធអគារឥន្ទ្រទេវី និងសនិ្នបាតបូកសរុបការងារប្រចាំឆ្នាំរបស់រាជបណ្ឌិត្យសភាកម្ពុជា
រាជបណ្ឌិត្យសភាកម្ពុជា៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១១:០០នាទី ដល់ ១២:៣០នាទីថ្ងៃត្រង់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ...

«កម្ពុជា ២៨ឆ្នាំក្រោយ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» ដោយ៖ រឿន ភារុន --> «កម្ពុជា ២៨ឆ្នាំក្រោយ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» ដោយ៖ រឿន ភារុន
ភ្នំពេញ៖ នៅថ្ងៃពុធ ២៣ តុលានេះ គឺជាថ្ងៃគម្រប់ខួប២៨ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៩) ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលខ្មែរ។ ឆ្លៀតក្នុងឱកាសនេះ យើងសូមរំឭក អំពីខ្លឹមសារនៃកិច...

«វិសិដ្ឋកម្មកម្មវិធីអូស៊ីអខ្មែរ Khmer Intelligent OCR software Update » --> «វិសិដ្ឋកម្មកម្មវិធីអូស៊ីអខ្មែរ Khmer Intelligent OCR software Update »
ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំសិក្ខាសាលាមួយស្តីពី «វិសិដ្ឋកម្មកម្មវិធីអូស៊ីអខ្មែរ Khmer Intelligent OCR software Update » ដោយ ក្រុមការងារគ...
