កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
News Detail

Related Articles
ឯកឧត្ដមបណ្ឌិត យង់ ពៅ អញ្ជើញជួបពិភាក្សា និងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងតំណាងមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន --> ឯកឧត្ដមបណ្ឌិត យង់ ពៅ អញ្ជើញជួបពិភាក្សា និងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងតំណាងមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម...
បណ្ឌិត យង់ ពៅ លើកឡើងអំពីមូលដ្ឋាន៥ចំណុចនៅក្នុងការវិភាគនយោបាយនិងសង្គម --> បណ្ឌិត យង់ ពៅ លើកឡើងអំពីមូលដ្ឋាន៥ចំណុចនៅក្នុងការវិភាគនយោបាយនិងសង្គម
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន និងជាការចែករំលែកបទពិសោធផ្ទាល់ខ្លួន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគបញ្ហាសង្គមមួយរូបនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងអំពីមូលដ្ឋានសំខាន់ៗ៥ច...
រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិព័រណ៌ស្ថាបត្យកម្មកម្ពុជា-ចិន ក្រោមប្រធានបទ ៖ “ទីក្រុង និងជនបទ” ភាពរស់រវើកនៃបេតិកភណ្ឌវប្បធម៌ស្ថាបត្យកម្មកម្ពុជា-ចិន” --> រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិព័រណ៌ស្ថាបត្យកម្មកម្ពុជា-ចិន ក្រោមប្រធានបទ ៖ “ទីក្រុង និងជនបទ” ភាពរស់រវើកនៃបេតិកភណ្ឌវប្បធម៌ស្ថាបត្យកម្មកម្ពុជា-ចិន”
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យ សភាកម្ពុជាបានរៀបចំ កម្មវិធីពិព័រណ៌ «ទីក្រុងនិងជនបទ ភាពរស់រវើកនៃបេតិកភណ្ឌវប្បធម៌ស្ថាបត...
តើរដ្ឋឯករាជ្យនិងអធិបតេយ្យមួយ មានសិទ្ធិពង្រឹងនីតិរដ្ឋនៅក្នុងប្រទេសខ្លួនដែរឬទេ? --> តើរដ្ឋឯករាជ្យនិងអធិបតេយ្យមួយ មានសិទ្ធិពង្រឹងនីតិរដ្ឋនៅក្នុងប្រទេសខ្លួនដែរឬទេ?
ដោយ៖ លឹម សុវណ្ណរិទ្ធ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សភាអឺរ៉ុប បានចេញសេចក្ដីសម្រេចដោយជំរុញឱ្យគណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប ពិនិត្យសើរើឡើងវិញការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់ម...
បណ្ឌិត យង់ ពៅ៖ ទស្សនកិច្ចសម្ដេចតេជោនៅចិន គូសបញ្ជាក់ពីការពង្រឹងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ --> បណ្ឌិត យង់ ពៅ៖ ទស្សនកិច្ចសម្ដេចតេជោនៅចិន គូសបញ្ជាក់ពីការពង្រឹងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ
កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចជាលើកទីមួយក្រោយសម្ដេចក្លាយជាប្រធានព្រឹទ្ធសភាកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ដោយបានជួ...
រាជបណ្ឌិត្យសភាកម្ពុជារៀបចំកិច្ចពិភាក្សាតុមូល ស្តីពី «អាករពិសេសលើថ្នាំជក់» --> រាជបណ្ឌិត្យសភាកម្ពុជារៀបចំកិច្ចពិភាក្សាតុមូល ស្តីពី «អាករពិសេសលើថ្នាំជក់»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាយុវជនតាមស្ដីពី «អាក...