កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
News Detail

Related Articles
ឯកឧត្ដមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន៖ ការសិក្សាក្រោយឧត្ដមសិក្សា យើងត្រូវរៀបចំខ្លួនទៅជាអ្នកឯកទេស កសាងភាពជាអ្នកដឹកនាំនៅលើឯកទេសរបស់ខ្លួន និងចុងក្រោយត្រូវត្រៀមខ្លួនទៅជាអ្នករៀបចំគោលនយោបាយសម្រាប់ជាតិលើឯកទេសនោះ --> ឯកឧត្ដមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន៖ ការសិក្សាក្រោយឧត្ដមសិក្សា យើងត្រូវរៀបចំខ្លួនទៅជាអ្នកឯកទេស កសាងភាពជាអ្នកដឹកនាំនៅលើឯកទេសរបស់ខ្លួន និងចុងក្រោយត្រូវត្រៀមខ្លួនទៅជាអ្នករៀបចំគោលនយោបាយសម្រាប់ជាតិលើឯកទេសនោះ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ អញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «សារៈសំខាន់នៃការសិក្សាក្រោយឧត្ដមសិក្សា» ដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១១កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣...

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ គេមិនត្រូវយកការងារធ្វើជាបទពិសោធទេ គឺត្រូវយកគំនិតទស្សនៈរបស់បញ្ញវន្តធ្វើជាបទពិសោធដើម្បីភាពជោគជ័យក្នុងការអភិវឌ្ឍប្រទេសជាតិ --> ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ គេមិនត្រូវយកការងារធ្វើជាបទពិសោធទេ គឺត្រូវយកគំនិតទស្សនៈរបស់បញ្ញវន្តធ្វើជាបទពិសោធដើម្បីភាពជោគជ័យក្នុងការអភិវឌ្ឍប្រទេសជាតិ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញផ្ដល់អនុសាសន៍ក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «សារៈសំខាន់នៃការសិក្សាក្រោយឧត្ដមសិក្សា» ដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១១កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូ...

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលចួប និងពិភាក្សាការងារជាមួយឯកឧត្ដមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត --> ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលចួប និងពិភាក្សាការងារជាមួយឯកឧត្ដមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលចួបនិងពិភាក្សាការងារជាមួយនឹងឯកឧត្ដម អ៊ែម៊ែនែ...

ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ទូលសុំព្រះតេជគុណ ហាក់ សៀងហៃ ចូលរួមចំណែកជួយផ្សព្វផ្សាយនូវពាក្យថ្មីៗ ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរបានអនុម័តរួច --> ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ទូលសុំព្រះតេជគុណ ហាក់ សៀងហៃ ចូលរួមចំណែកជួយផ្សព្វផ្សាយនូវពាក្យថ្មីៗ ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរបានអនុម័តរួច
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្ដមបណ្ឌិត ហ៊ាន សុខុ...

ហេតុអ្វីត្រូវសិក្សាបុរាណវត្ថុវិទ្យា? ដោយ៖ បណ្ឌិត ផុន កសិកា --> ហេតុអ្វីត្រូវសិក្សាបុរាណវត្ថុវិទ្យា? ដោយ៖ បណ្ឌិត ផុន កសិកា
RAC Mediaប្រភព៖ វិទ្...
« ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ស៊ឹម សៀងប៉ាវ» --> « ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ស៊ឹម សៀងប៉ាវ»
នៅព្រឹកថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យស...
