កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
News Detail

Related Articles
សិក្ខាសាលា (តាមប្រព័ន្ធវីដេអូពីចម្ងាយ) ស្តីអំពី៖ «ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ និងកិច្ចសហប្រតិបត្តិការនាពេលអនាគត» --> សិក្ខាសាលា (តាមប្រព័ន្ធវីដេអូពីចម្ងាយ) ស្តីអំពី៖ «ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ និងកិច្ចសហប្រតិបត្តិការនាពេលអនាគត»
នៅព្រឹកថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចូលរួមជាអធិបតីក្នុងពិធីបើក និងបិទសិក្ខាសាលា (តាមប្រព័ន្ធវីដេអូពីចម្ងាយ) ស្តីអំព...

សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ ធ្វើតែងតាំងក្បាលម៉ាស៊ីនដឹកនាំថ្មី សម្រាប់អាណត្តិទី៩ --> សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ ធ្វើតែងតាំងក្បាលម៉ាស៊ីនដឹកនាំថ្មី សម្រាប់អាណត្តិទី៩
ក្នុងកិច្ចប្រជុំសភាលើកដំបូកសម្រាប់អាណត្តិទី៩ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅរដ្ឋធានីរៀងចន្ទន៍ប្រទេស ឡាវ បានធ្វើការប្រកាសជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់ខ្លួន ដោយក្នុងនោះសភាបានអនុម័តជ្រើសតាំងប្រធា...

រាជបណ្ឌិត្យសភាកម្ពុជាបន្តពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាសាកលវិទ្យាល័យចំនួន៨ នៃសាធារណរដ្ឋប្រជាមានិតចិន --> រាជបណ្ឌិត្យសភាកម្ពុជាបន្តពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាសាកលវិទ្យាល័យចំនួន៨ នៃសាធារណរដ្ឋប្រជាមានិតចិន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៤៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្...

«កម្ពុជានិងកូរ៉េឯកភាពលើការស្រាវជ្រាវយុទ្ធសាស្ត្រនិងគោលនយោបាយជាតិរួមគ្នា» --> «កម្ពុជានិងកូរ៉េឯកភាពលើការស្រាវជ្រាវយុទ្ធសាស្ត្រនិងគោលនយោបាយជាតិរួមគ្នា»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជានិងថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមសាធារណរដ្ឋកូរ៉េដែលជាធនាគារខួរក្បាលរបស់ជាតិទាំងពីរបានសម្រេ...

គំនិតបង្រួបបង្រួមខ្មែរ KHMER UNIFICATION IDEAS ដោយ៖ បណ្ឌិត ក្ដាន់ ធុល, មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមននៃរាជបណ្ឌិត្យសភាកម្ពុជា --> គំនិតបង្រួបបង្រួមខ្មែរ KHMER UNIFICATION IDEAS ដោយ៖ បណ្ឌិត ក្ដាន់ ធុល, មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមននៃរាជបណ្ឌិត្យសភាកម្ពុជា
RAC Mediaប្រភព៖ ...

ឯកអគ្គរាជទូតអង់គ្លេសកោតសរសើរនិងគូសបញ្ជាក់អំពីទស្សនៈស្របគ្នានឹងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងការជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បីបរិស្ថានកាន់តែប្រសើរ --> ឯកអគ្គរាជទូតអង់គ្លេសកោតសរសើរនិងគូសបញ្ជាក់អំពីទស្សនៈស្របគ្នានឹងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងការជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បីបរិស្ថានកាន់តែប្រសើរ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញចូលជួប និងពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជ...
