Royal Academy of Cambodia
រាជបណ្ឌិត្យសភាកម្ពុជា៖ នៅព្រឹកថ្ងៃទី ២៨ មេសាឆ្នាំ ២០១៨ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា តំណាងឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយប្រតិភូដែលអញ្ជើញមកពីសាកលវិទ្យាល័យជីវជាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងឱកាសនៃជួបនោះ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជីវជាំង បានពិភាក្សា លើបញ្ហាមួយ ចំនួន ដែលមានដូចជា ឱកាសនៃការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ការបណ្តុះបណ្តាលលើជំនាញវេជ្ជសាស្ត្រ ការផ្លាស់ប្តូរអ្នកជំនាញរបស់ស្ថាប័នទាំងពីរ និងការធ្វើសន្និសីទរួមគ្នា។ភាគីទាំងពីរបានចុះហត្ថលេខាយល់ព្រម លើចំណុចដូចខាងក្រោម៖
១. ការសិក្សាស្រាវជ្រាវលើបញ្ហាវេជ្ជសាស្ត្រ និងប្រតិបត្តិការឱសថបុរាណចិននៅក្នុង ព្រះរាជណាចក្រកម្ពុជា
ដោតផ្តោលើបញ្ហាប្រឈម និងដំណោះស្រាយ
២.ការសិក្សាស្រាវជ្រាវលើអត្រានៃជំងឺដែលប៉ះពាល់សុខភាពប្រជាជនកម្ពុជា ដែលមានដូចជាជំងឺថ្លើម
និងជំងឺក្រពះ ជាដើម។
៣.ការផ្លាស់ប្តូរទស្សនកិច្ចសិក្សាទៅប្រទេសចិន ដើម្បីសិក្សាយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់តំលៃ
វេជ្ជសាស្ត្រក្នុងប្រទេសកម្ពុជា។ ៤. កិច្ចសហប្រតិបត្តិការស្រាវជ្រាវ ដើមឈើរបស់ព្រះរាជាណាចក្រកម្ពុជា
នៅក្នុងទីតាំងឧទ្យានតេជោសែនឬស្សីត្រឹបនៃរាជបណ្ឌិត្យសភាកម្ពុជា។
នៅចុងបញ្ចប់នៃកិច្ចប្រជុំនោះ ភាគីទាំងពីរបានចុះហត្ថលេខាយល់ព្រមនូវចំណុចខាងលើ ដោយភាគីរាជ បណ្ឌិត្យសភាកម្ពុជា ដំណាងដោយឯកឧត្តមបណ្ឌិត យង់ ពៅ ហើយភាគីចិនដំណាងដោយបណ្ឌិត Xu Lishen ប្រធានផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យជីវជាំង។
ភ្នំពេញ៖ បច្ចុប្បន្នក្នុងផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជាភាគច្រើន មិនថាតែអ្នកនិយាយភាសាចិន ឬ ជាបញ្ញវន្តនោះទេ ច្រើនមានទស្សនបែបអវិជ្ជមាននៅពេលដែលវត្តមានជនជាតិចិន បានហូរចូលមកប្រទេសកម្ពុជា ក្នុងអំឡុងប៉ុន្មានឆ្...
ភ្នំពេញ៖ «ដើម្បីមានឥទ្ធិពលលើប្រទេសមួយ មហាអំណាចត្រូវតែផ្ដល់គុណតម្លៃដល់ប្រទេសនោះឱ្យកាន់តែច្រើន» នេះគឺជាប្រយោគមួយឃ្លាដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅក្នុងអង្គបាឋកថាមួយ ស្ដីពី «រដ្ឋាភិបាលដើមស្រល់» ដែល...
ការលើកឡើងនូវប្រសាសន៍ខាងលើនេះឡើង ខណៈដែលឯកឧត្តមសភាចារ្យ សុខ ទូច បានលើកយកបញ្ហាសំរាមដែលកំពុងក្លាយជាបញ្ហាឈឺក្បាលមួយនៅរាជធានីភ្នំពេញ ជាឧទាហរណ៍មួយក្នុងបទបង្ហាញក្នុងបាឋកថាស្តីពី«រដ្ឋាភិបាលដើមស...
ភ្នំពេញ៖ នៅក្នុងបាឋកថានាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទាញចំណាប់អារម្មណ៍អង្គបាឋកថាទាំងមូលអំពីចំណងជើងនៃបាឋកថា ដោយឯកឧត្ដមបានរំឭកអំពីដំណើរវិវឌ្ឍនៃការដឹកនាំរដ្ឋពីសម័យកាលបុរាណរហូតមកដល់បច្ចុប្បន...
វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីសកម្មភាពនិងទិសដៅការងារសម្រាប់បើកឆាកឆ្នាំ២០១៩នេះ រយៈពេល២ថ្ងៃជាប់គ្នាតាំងពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធ...
កាលពីពេលថ្មីៗនេះ វិទ្យាស្ថានភាសាជាតិ បានបញ្ចប់ការរៀបចំការសិក្សាពី«សទ្ទានុក្រមពាក្យថ្មី» ដែលបង្ហាញពីពាក្យពាក់ព័ន្ធនឹងរុក្ខជាតិ និងពាក្យវប្បធម៌មួយចំនួនដែលមិនទាន់បានបញ្ចូលក្នុង «វចនានុក្រមខ្មែរ» របស់ពុទ្...