Royal Academy of Cambodia
ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨
(កំពង់ធំ)៖ ដើម្បីលើកស្ទួយវិស័យកសិកម្ម តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាឱ្យបានប្រសើរឡើង និងមានលក្ខណៈស្តង់ដារ ក្នុងការផលិតអង្ករនាំចេញ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ ចុះត្រួតពិនិត្យមើលដំណើរការ នៃសង្វាក់ផលិតកម្មផលិតអង្ករ របស់ក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice) ស្ថិតនៅភូមិបុសវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមានហេដ្ឋារចនាសម្ព័ន្ធ ពាក់ដោយប្រព័ន្ធកុំព្យូទ័រទំនើបៗចុងក្រោយ តាមស្តង់ដារនៃខ្សែចង្វាក់ផលិតកម្មស្រូវ មុនធ្វើការលក់ចេញទាំងនៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
ក្នុងដំណើរចុះពិនិត្យនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ដែលអមដំណើរដោយលោក សុខ លូ អភិបាលខេត្តកំពង់ធំនោះ លោក វេង សាខុន បានសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដ៏ល្អប្រសើរដែលក្រុមហ៊ុនសម្រេចបាន។លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះលេចចេញដោយសារតែ ការធ្វើកំណែទម្រង់ដ៏សមស្របនៃវិស័យកសិកម្ម ស្របជាមួយគោលនយោបាយដ៏ត្រឹមត្រូវ និងឆ្លាតវៃបំផុតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេស ការធ្វើទំនើបកម្មកសិកម្ម និងការប្រែក្លាយប្រជាកសិករទៅជា កសិ-ពាណិជ្ជករ គឺជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យ ក្នុងការប្រែក្លាយប្រទេសជាតិទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០។បន្ថែមពីនេះ លោក វេង សាខុន ជំរុញឱ្យយក្រុមហ៊ុនពង្រីកការសហការជាមួយ ប្រជាកសិករតាមរយៈយន្តការអនុវត្ដផលិតកម្ម កសិកម្មតាមកិច្ចសន្យា ឱ្យកាន់តែទូលំទូលាយ ដោយជួយគាំទ្រដលប្រជាកសិករ ដូចជាការផ្តល់ពូជសុទ្ធ ការគាំទ្រលើផ្នែកបច្ចេកទេសនិងបច្ចេកវិទ្យាថ្មីទំនើប ជាពិសេសការប្រើប្រាស់ គ្រឿងយន្តកសិកម្មដើម្បីលើកស្ទួយកម្រិតជីវភាពរបស់ពួកគាត់ និងសំណូមពរដល់ប្រជាកសិករទាំងអស់ឱ្យចងក្រងជាសហគមន៍កសិករ ក្នុងការផលិតស្រូវឲ្យមានលក្ខណៈស្តង់ដារបច្ចកទេសដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។
យោងតាមការរាយការណ៍របស់ក្រុមហ៊ុន Amru Rice បានឱ្យដឹងថា ក្រុមហ៊ុនបានប្រមូលផ្តុំស្រូវ ដែលផ្គត់ផ្គង់ដោយ សហគមន៍ តាមរយៈផលិតកម្មកសិកម្ម តាមកិច្ចសន្យា ហើយក៏ជាកន្លែងចុងក្រោយនៃខ្សែចង្វាក់ផលិតកម្មស្រូវ មុនធ្វើការលក់ចេញទាំងនៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។អ្វីដែលគួរជាទីមោទនៈនោះ បច្ចុប្បន្នទូទាំងប្រទេស ក្រុមហ៊ុនបានអនុវត្តផលិតកម្មកសិកម្មដំណាំស្រូវជាមួយ៤៧សហគមន៍ក្នុងខេត្តគោលដៅចំនួន៧ ដូចជាខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តកំពង់ធំ ហើយបានបង្កើនការងារជូន ៦,២៤២គ្រួសារ លើផ្ទៃដីសរុប ១៨,៨៩១ហត ដើម្បីផលិតស្រូវប្រមាណជា ៥២,៤៧៦តោនសម្រាប់កែច្នៃនិងផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងនាំចេញ។ទន្ទឹមនឹងនេះហេដ្ឋារចនាសម្ព័ន្ធ ដូចជាឃ្លាំងស្តុកស្រូវ ដែលបានសាងសង់អស់ជាង៨០ម៉ឺនដុល្លារ និងមានលទ្ធភាពស្តុកទុកស្រូវបានជាង៦ម៉ឺនតោនក្នុង១រដូវកាល។ដោយឡែក ចំពោះឡសម្ងួតវិញ គឺអាចសម្ងួតបានជាង១,៦០០តោនក្នុងមួយថ្ងៃ។
សរុបពីការវិនិយោគ គឺក្រុមហ៊ុនបានចំណាយថវិកា អស់ប្រមាណ៩លានដុល្លារ ដែលក្នុងនោះក៏មានការចូលរួមផ្តល់កម្ចីឥណទានពីធនាគារអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលផងដែរ៕
ប្រភព: Fresh News
RAC Media | ហេង សុភី
«ការឡើងថ្លៃផ្ទះសំណាក់ និងសណ្ឋាគារ ដោយសារតែសណ្ឋាគារនៅក្នុងខេត្តនេះ មានចំនួនតិច» នេះគឺជាប្រសាសន៍របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងឡើងក្រោយបញ្ចប់សិក្ខាសាលា បូកសរុបការងារប្រ...
របាយការណ៍ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុង «សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» ប្រារពធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់...
នេះ ជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ដែលទទួលបាននូវកិត្តិយសល្បីខ្ទរខ្ទាលើឆាកអន្តរជាតិ ដោយការសម្រេចអនុម័តទទួលចុះបញ្ជី«ល្ខោនខោល»របស់កម្ពុជា ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្...
នៅព្រឹក ថ្ងៃ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ...
ថ្ងៃ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច...