ព័ត៌មាន

«រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញ​​កសិករ​ចងក្រងជាសហគមន៍កសិករ ក្នុងការផលិតស្រូវឲ្យមានលក្ខណៈស្តង់ដារ ស្រប​តាមទីផ្សារអន្តរជាតិ»

2018-09-30 14:12:01 ថ្ងៃអាទិត្យ, 30 កញ្ញា 2018 ម៉ោង 09:12 PM
អ្នកមើល 4990
post_detail

ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨

(កំពង់ធំ)​៖ ដើម្បីលើកស្ទួយវិស័យកសិកម្ម តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាឱ្យបានប្រសើរឡើង និងមានលក្ខណៈស្តង់ដារ ក្នុងការផលិតអង្ករនាំចេញ ​លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រម៉ាញ់ និង នេសាទ ចុះ​ត្រួតពិនិត្យមើលដំណើរការ នៃសង្វាក់ផលិតកម្មផលិតអង្ករ របស់ក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice) ស្ថិតនៅភូមិបុសវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមានហេដ្ឋារចនាសម្ព័ន្ធ ពាក់ដោយប្រព័ន្ធកុំព្យូទ័រទំនើបៗចុងក្រោយ តាមស្តង់ដារនៃខ្សែចង្វាក់ផលិតកម្មស្រូវ មុនធ្វើការលក់ចេញទាំងនៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស​។

ក្នុងដំណើរចុះពិនិត្យនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ដែលអមដំណើរដោយលោក សុខ លូ អភិបាលខេត្តកំពង់ធំនោះ លោក​​ វេង សាខុន បានសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដ៏ល្អប្រសើរដែលក្រុមហ៊ុនសម្រេចបាន។លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់​ថា សមិទ្ធផលទាំងអស់នេះលេចចេញដោយសារតែ ការធ្វើកំណែទម្រង់​ដ៏សមស្របនៃវិស័យកសិកម្ម ស្របជាមួយគោលនយោបាយដ៏ត្រឹមត្រូវ និងឆ្លាតវៃបំផុតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេស ការធ្វើទំនើបកម្មកសិកម្ម និងការប្រែក្លាយប្រជាកសិករទៅជា កសិ-ពាណិជ្ជករ គឺជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យ ក្នុងការប្រែក្លាយប្រទេសជាតិទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ​២០៣០។បន្ថែមពីនេះ លោក វេង សាខុន ជំរុញឱ្យយក្រុមហ៊ុនពង្រីកការសហការជាមួយ ប្រជាកសិករ​តាមរយៈយន្តការអនុវត្ដផលិតកម្ម កសិកម្មតាមកិច្ចសន្យា ឱ្យកាន់តែទូលំទូលាយ ដោយជួយគាំទ្រដលប្រជាកសិករ ដូចជាការផ្តល់ពូជសុទ្ធ ការគាំទ្រលើផ្នែកបច្ចេកទេសនិងបច្ចេកវិទ្យាថ្មីទំនើប ជាពិសេសការប្រើប្រាស់ គ្រឿងយន្តកសិកម្មដើម្បីលើកស្ទួយកម្រិតជីវភាពរបស់ពួកគាត់ និងសំណូមពរដល់ប្រជាកសិករទាំងអស់ឱ្យចងក្រងជាសហគមន៍កសិករ ក្នុងការផលិតស្រូវឲ្យមានលក្ខណៈស្តង់ដារបច្ចកទេសដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។

យោងតាមការរាយការណ៍របស់ក្រុមហ៊ុន Amru Rice បានឱ្យដឹងថា ក្រុមហ៊ុន​បានប្រមូលផ្តុំស្រូវ ដែលផ្គត់ផ្គង់ដោយ សហគមន៍ តាមរយៈផលិតកម្មកសិកម្ម តាមកិច្ចសន្យា ហើយក៏ជាកន្លែងចុងក្រោយនៃខ្សែចង្វាក់ផលិតកម្មស្រូវ មុនធ្វើការលក់ចេញទាំងនៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។អ្វីដែលគួរជាទីមោទនៈនោះ បច្ចុប្បន្នទូទាំងប្រទេស ក្រុមហ៊ុនបានអនុវត្តផលិតកម្មកសិកម្មដំណាំស្រូវជាមួយ​៤៧សហគមន៍ក្នុងខេត្តគោលដៅចំនួន​៧ ដូចជាខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តកំពង់ធំ ហើយបានបង្កើនការងារជូន ៦,២៤២គ្រួសារ លើផ្ទៃដីសរុប ១៨,៨៩១ហត ដើម្បីផលិតស្រូវប្រមាណជា ៥២,៤៧៦តោនសម្រាប់កែច្នៃនិងផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងនាំចេញ។ទន្ទឹមនឹងនេះហេដ្ឋារចនាសម្ព័ន្ធ ដូចជាឃ្លាំងស្តុកស្រូវ ដែលបានសាងសង់អស់ជាង​៨០ម៉ឺនដុល្លារ​ និងមានលទ្ធភាពស្តុកទុកស្រូវបានជាង​៦ម៉ឺនតោនក្នុង​១រដូវកាល។ដោយឡែក ចំពោះឡសម្ងួតវិញ គឺអាចសម្ងួតបានជាង​១,៦០០តោនក្នុងមួយថ្ងៃ។

សរុបពីការវិនិយោគ គឺក្រុមហ៊ុនបានចំណាយថវិកា អស់ប្រមាណ​៩លានដុល្លារ​ ដែលក្នុងនោះក៏មានការចូលរួមផ្តល់កម្ចីឥណទានពីធនាគារអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលផងដែរ៕​

ប្រភព: Fresh News

 RAC Media | ហេង​ សុភី





អត្ថបទទាក់ទង

តម្លៃអច្ចន្តបរមាក្នុងសំណុំទិន្នន័យមួយអថេរ Outliers in Univariate Data ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា

2020-12-15 04:56:19   ថ្ងៃអង្គារ, 15 ធ្នូ 2020 ម៉ោង 11:56 AM
ប្រព័ន្ធធារាសាស្ត្រនៅតំបន់ភាគខាងកើតបន្ទាយលង្វែក ក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយ៖ ផុន កសិកា, ឡេង វិទូ, តាកេត ស័កដា និង សួ ប៉ុណ្ណារ៉ាត់

RAC Media

2020-12-12 04:10:09   ថ្ងៃសៅរ៍, 12 ធ្នូ 2020 ម៉ោង 11:10 AM
បឹងពិតត្រង់ និង កំណាត់ដើមឈើរយឆ្នាំ ដោយ៖ អ្នកស្រី ម៉ិល វាសនា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-12-09 07:22:36   ថ្ងៃពុធ, 09 ធ្នូ 2020 ម៉ោង 02:22 PM
ព្រះលោកេសូរប្រែកាយជាព្រះនរាយណ៍ ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2020-12-02 04:01:39   ថ្ងៃពុធ, 02 ធ្នូ 2020 ម៉ោង 11:01 AM
យុទ្ធសាស្រ្តសេដ្ឋកិច្ចចិននៅក្នុងសម័យកូវីដ-១៩ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2020-11-30 03:28:38   ថ្ងៃចន្ទ, 30 វិច្ឆិកា 2020 ម៉ោង 10:28 AM
«ឯកឧត្តមបណ្ឌិត យង់ ពៅ ដឹកនាំបសុពេទ្យជំនាញចុះអប់រំផ្សព្វផ្សាយ និងចាក់វាក់សាំងព្យាបាលសត្វគោចិញ្ចឹមរបស់ប្រជាជននៅមូលដ្ឋាន»

(ខេត្តតាកែវ)៖ ដោយបានពិនិត្យមើលថា សត្វគោចិញ្ចឹមរបស់ប្រជាជនជាង១០០គ្រួសារកំពុងរងគ្រោះ ដោយសារការរីករាលដាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោយ៉ាងខ្លាំង នៅថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ...

2020-11-29 09:43:24   ថ្ងៃអាទិត្យ, 29 វិច្ឆិកា 2020 ម៉ោង 04:43 PM

សេចក្តីប្រកាស