Royal Academy of Cambodia
ក្រោយពីប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការអភិរក្សព្រៃឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ កន្លងទៅ ក្នុងខ្លឹមសារដែលឯកឧត្តមបណ្ឌិតសភាចារ្យបានលើកបញ្ជាក់ជាច្រើនលើកច្រើនសារពីការអប់រំនៅចំពោះមុខជនល្មើសទាំងឡាយដែលបានកាប់បំផ្លាញព្រៃឈើ ដែលតែងបានចុះកិច្ចសន្យា និងពន្យល់ពីសារៈសំខាន់នៃការចូលរួមការពារព្រៃឈើនៅក្នុងឧទ្យាន និងបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបផងដែរនោះ គឺបទល្មើសព្រៃឈើជាច្រើនក៏នៅតែមានការឡើងជាបន្តបន្ទាប់ទៀត។..ដោយទទួលបានព័ត៌មានទាំងនោះ ជាក់ស្តែងនៅថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ ក្រុមការងាររបស់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដឹកនាំដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដោយផ្ទាល់តាមចាប់អ្នកប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើក្នុងឧទ្យាន។
...បទល្មើសព្រៃឈើនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានកើតមានឥតឈប់ឈរ ដែលអ្នកប្រព្រឹត្តបទល្មើសទាំងនេះ ភាគច្រើនជាអ្នកទើបចូលមករស់នៅឧទ្យាន ក្រោយព្រះរាជក្រឹត្យត្រាស់បង្គាប់ កំណត់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ទៅជាព្រៃសម្រាប់អភិរក្ស និងមួយចំនួនទៀតគឺជា ប្រជាពលរដ្ឋដែលរស់នៅជាប់នឹងឧទ្យានផ្ទាល់តែម្ដង។ កន្លងមកនេះ ដោយទទួលបានអនុសាសន៍ណែនាំពីឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋដែលទើបតែបានចូលមករស់នៅក្នុងឧទ្យាន និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជាប់នឹងឧទ្យាន អំពីសារៈប្រយោជន៍នៃការអភិរក្សនិងថែរក្សាព្រៃឈើ សត្វព្រៃ និងកេរដំណែលដែលមាននៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ព្រមទាំងបង្កើតការងារជាច្រើនជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងបរិវេណនិងនៅជាប់បរិវេណឧទ្យាន ដើម្បីជំរុញឱ្យពួកគាត់ងាកមកប្រកបមុខរបរសុច្ចរឹត និងស្របច្បាប់ និងអាចធានាបាននូវស្ថិរភាពជីវភាពរបស់ប្រជាពលរដ្ឋទាំងនោះ ប៉ុន្តែជារឿយៗ ពួកគាត់នៅតែបន្តការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ឧទ្យានឥតឈប់ឈរឡើយ។
បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប អំពីសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងឧទ្យាន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញធ្វើដំណើរទាំងយប់តាមរថយន្តទៅកាន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ ដើម្បីដឹកនាំក្រុមការងារឧទ្យាន តាមស្ទាក់ចាប់ជនប្រព្រឹត្តបទល្មើសព្រៃឈើទាំងនោះ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានសម្ដែងនូវការសោកស្ដាយចំពោះទង្វើរបស់ជនដែលប្រព្រឹត្តបទល្មើសទាំងនោះ ដែលនៅតែពុំរាងចាលក្នុងការប្រព្រឹត្ត ដោយបានបន្តសកម្មភាពយ៉ាងគឃ្លើននៅក្នុងតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការអភិរក្ស និងថែរក្សាព្រៃឈើ និងធនធានធម្មជាតិ ដែលមាននៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលបំណងសំខាន់បម្រើដល់ប្រយោជន៍បច្ចុប្បន្ននិងទៅពេលខាងមុខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលរស់នៅទីនោះ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួន ដែលជាអ្នកប្រព្រឹត្តបទល្មើស នៅតែបន្តសកម្មភាពកាប់បំផ្លាញព្រៃឈើដោយពុំយល់ពីតម្លៃនៃការខិតខំប្រឹងនេះឡើយ។
ជាលទ្ធផល ក្រុមការងារដឹកនាំដោយឯកឧត្ដមបណ្ឌិតសភាចារ្យ បានតាមស្ទាក់ចាប់ និងប្រមូលបាននូវវត្ថុតាងដែលរួមមានទាំងរណាអារឈើ គោយន្ត និងឈើដែលត្រូវបានកាប់សរុបចំនួន៣គោយន្ត យកមករក្សាទុកនៅក្នុងស្នាក់ការឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដោយឯកឧត្ដមបណ្ឌិតសភាចារ្យអះអាងថា ក្រុមការងារឧទ្យាននឹងមិនប្រគល់ជូនអ្នកកាប់បំផ្លាញព្រៃឈើទាំងនោះវិញឡើយ ព្រោះវាអាចនឹងក្លាយជាមធ្យោបាយសម្រាប់ពួកគេប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ទៀត។ ករណីទាំងនោះវាមិនមែនជាលើកទី១នោះទេ ដែលព្រៃឈើនៅក្នុងឧទ្យាននៅតែទទួលរងនូវការបំផ្លាញដែលកន្លងមក ហើយឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាក៏បានថ្លែងប្រាប់ដល់សាធារណជនហើយថា នឹងមានការអនុវត្តវិធានការក្តៅសម្រាប់អ្នកបានចូលរួមកាប់បំផ្លាញឈើ នៅក្នុងឧទ្យានរាជរាជបណ្ឌិត្យសភាកម្ពុជា ហើយ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានបញ្ជាក់ប្រាប់ឱ្យដឹងថា កន្លងមកក្រុមឧទ្យានុរក្សបានចុះចាប់សកម្មភាពដឹកឈើ ក្រុមឧទ្យានុរក្សចង់កសាងសំណុំរឿងបញ្ជូនខ្លួនពលរដ្ឋអ្នកប្រព្រឹត្តបទល្មើសជាក់ស្ដែងទៅតុលាការ ប៉ុន្តែដោយសារតែការអាណិតអាសូរ និងការគិតគូរអំពីការរស់នៅរបស់ជនល្មើសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យក៏តែងតែសុំមិនឱ្យកសាងសំណុំរឿងទាំងនោះ ពីព្រោះយល់ថា ប្រសិនបើចាប់ជនល្មើសដាក់ពន្ធនាគារ គ្រួសាររបស់ពួកគាត់នឹងជួបនូវការលំបាកបាត់បង់អ្នកទីពឹងដើម្បីមានលទ្ធភាពក្នុងការចិញ្ចឹមគ្រួសារ ខ្លឹមសារទាំងអស់ក៏ត្រូវបានអ្នកសារព័ត៌មានបានចុះផ្សាយនៅក្នុងសារព័ត៌មានជាច្រើនកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការអភិរក្សព្រៃឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបផងដែរ៕
ប្រភេទគោយន្តដែលចាប់បាននៅក្នុងឧទ្យាន យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១
សន្និសីទសារព័ត៌មានស្ដីពីការអភិរក្សព្រៃឈើនៅឧទ្យានជាតិតេជោសែនឫស្សីត្រឹប ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១
RAC Media
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨(ភ្នំពេញ)៖ដើម្បីបង្ហាញនូវសាមគ្គីភាពជាមួយរាជរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ក្នុងគ្រាលំបាកនេះ រាជដ្ឋា ភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានសម្រេចចូ...
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨នៅថ្ងៃទី៣០ ខែកញ្ញា មេដឹកនាំបក្សនិងរដ្ឋរបស់ចិន បានប្រារព្ធពិធីខួបទី៦៩ឆ្នាំ ដែលមានភ្ញៀវចូលរួមប្រជុំ ១២០០នាក់ ក្នុងនោះមាន ព្រះបាទនរោត្តម សីហនុ បានយាងចូលរួមដែរ។ចិនបានប្រកាសថ...
ថ្ងៃអង្គារ ទី២ តុលា ឆ្នាំ២០១៨រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ដែលបានឆ្លាក់ពីថ្មភក់កំពស់១,២ម៉ែត្រនិងទទឹង១,២ម៉ែត្រ ត្រូវបានថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជារៀបចំជាអសនៈមួយកន្លែងនៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្...
កាលពីវេលាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអ...
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨បើយោងតាមការផ្សាយព័ត៌មានរបស់ ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ គឺកម្ពុជាគ្រោងនឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅក្នុងប្រទេសចំនួន២ទៀតនៅឆ្នាំ ២០១៩ខាងមុខគឺនៅសាធារណរដ...
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨(សៀមរាប)៖ នៅរយៈពេល៩ខែ ឆ្នាំ២០១៨នេះកម្ពុជាទទួលបានចំនួន ៨៥,៥៧៩,៥២៣ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើតឡើង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្ កាលពីឆ្នាំ២០១៧។នេះតាមរបាយក...