Royal Academy of Cambodia
(ខេត្តព្រះវិហារ)៖ ព្រៃឈើធម្មជាតិនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប បន្តរងការកាប់បំផ្លាញ ទោះបីជាក្រុមការងារអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យានខិតខំប្រឹងប្រែងចុះអប់រំណែនាំ និងហាមឃាត់ការកាប់ទន្ទ្រាន និងការកាប់ឈើធ្វើអាជីវកម្មដែលនាំឱ្យប៉ះពាល់ដល់ធនធានគម្របព្រៃឈើធម្មជាតិយ៉ាងណាក៏ដោយ។
ជាការអនុវត្តការអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យានជាតិជាក់ស្តែង នៅថ្ងៃឈប់សម្រាក ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្តដឹកនាំក្រុមការងារឧទ្យានបំពេញបេសកកម្មចុះអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យានដោយផ្ទាល់។ អំឡុងពេលចុះបេសកម្ម ក្រុមការងារបានបន្តចាប់ឡានដឹកឈើ ម៉ាកសាំងយ៉ុង ពណ៌បៃតង ផ្លាកលេខកណ្តាល 2A-4551 ដែលបានបើកចូលដឹកនាំក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ដោយខុសច្បាប់។
នៅពេលប្រតិបត្តិការនេះ អ្នកបើកបររថយន្តដែលជាជនសង្ស័យបានព្យាយាមបើករថយន្តគេចពីក្រុមការងារអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យាន ដោយបើកគេចចូលទៅទម្លាក់ឈើខុសច្បាប់ចោលនៅផ្ទះពលរដ្ឋមួយកន្លែងដែលរស់នៅក្នុងបរិវេណឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប។
ក្រៅពីបានឃាត់ខ្លួនជនសង្ស័យខាងលើ ក្រុមការងារអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យាន បានពិនិត្យនៅក្នុងផ្ទះនោះឃើញថា ជាកន្លែងកែច្នៃឈើនៅក្នុងឧទ្យានតែម្តង។
ហេតុផលខាងលើនេះ យើងអាចសន្និដ្នានបានថា ការចាប់ឈើក្នុងព្រៃគឺចាប់មិនបានទេ ព្រោះប្រជាជនរស់នៅក្នុងឧទ្យានជាអ្នកកាប់ កែច្នៃ និង ដឹកចេញក្នុងឧទ្យានតែម្តង៕
RAC Media
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...
សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...