ព័ត៌មាន

«ប្រមុខដឹកនាំក្រសួងទេសចរណ៍ ថោង ខុន៖ កម្ពុជាកំពុងខិតខំទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក បង្កើតផលិតផលទេសចរណ៍ថ្មីៗឱ្យបានច្រើន ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ»

2018-09-30 07:22:35 ថ្ងៃអាទិត្យ, 30 កញ្ញា 2018 ម៉ោង 02:22 PM
អ្នកមើល 5136
post_detail

ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨

ប្រមុខដឹកនាំក្រសួងទេសចរណ៍ ថោង ខុន៖ កម្ពុជាកំពុងខិតខំទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក បង្កើត លិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ(ភ្នំពេញ)៖ ខណៈដែលគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជនពាក់ព័ន្ធនឹងក្រុមហ៊ុនអភិវឌ្ឍន៍ឆ្នេរពយកំពេញនៃខេត្តព្រះសីហនុ ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍទៅជារមណីយដ្ឋានទេសចរណ៍លំដាប់ខ្ពស់មួយនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​កម្ពុជា បានថ្លែងតាមរយៈកិច្ចសម្ភាសន៍ពិសេសមួយថា រាជរដ្ឋា ភិបាលកម្ពុជាបាននិងកំពុងខិតខំបង្កើតផលិតផលទេសចរណ៍ថ្មីៗជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនបន្ថែមទៀត។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News ប្រមុខដឹកនាំក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានប្រាប់ឲ្យដឹងថា ការអនុញ្ញាតឲ្យវិស័យឯកជនធ្វើការវិនិយោគបង្កើតផលិតផលទេសចរណ៍ដ៏ទាក់ទាញនៅតំបន់ឆ្នេរសមុទ្រនោះគឺស្របទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍២០១២ -២០២០ របស់រាជរដ្ឋាភិបាល។ រាល់ គំរោងអភិវឌ្ឍន៍ណាក៏ដោយដែលគោរព អនុវត្តតាមគោលការណ៍ណែនាំនៃការគ្រប់គ្រងឆ្នេរសមុទ្ររបស់រាជរដ្ឋាភិ បាលគួរត្រូវបានលើកទឹកចិត្ត។

នៅតំបន់សមុទ្រ ទន្ទឹមនឹងការខិតខំថែរក្សាឆ្នេរខ្សាច់ ឱ្យបានស្អាត ដើម្បីការកំសាន្តរបស់ទេសចរ និងកែសម្រួលការអភិវឌ្ឍខុសឆ្គងកន្លងមកដែលកំពុងមាន គឺជាកិច្ចការដែលគណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​កម្ពុជាកំពុងខិតខំធ្វើ។ព្រមជាមួយនេះ ក៏ត្រូវខិតខំសិក្សារកវិធីទាក់ទាញឲ្យមានការវិនិយោគជារមណីយដ្ឋានសម្រាកលម្ហែកម្សាន្តការកសាងឲ្យមានចំណតទូកក្តោង Marina ។ល។

ទីតាំងពយកំពេញនេះគឺសមស្របទៅនឹងផែនការយុទ្ធសាស្ត្រនេះណាស់។ តំបន់ឆ្នេរសមុទ្រកម្ពុជាដែលមាន៤ខេត្ត មានកោះជាង៦០ ឆ្នេរខ្សាច់ ឆ្នេរ ថ្មធំ ថ្មតូច ប្រវែង ៤៤០គីឡូម៉ែត្រ ក៏ពិតមែន តែកន្លែងទាំងនោះក៏នៅពុំទាន់បានអភិវឌ្ឍជាកន្លែងកម្សាន្តសម្រាប់ទេសចរទាំងអស់នៅឡើយ ដោយកន្លែងខ្លះ ពុំទាន់មានហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ចូលទៅបាន។ ផ្ទុយទៅវិញ កន្លែងខ្លះមានផ្លូវចូលទៅហើយ តែពុំទាន់មានការវិនិយោគ ដែលចាំបាច់ត្រូវមានអ្នកវិនិ យោគដែលមានស្នាដៃជំនាញ និងប្រវត្តិយល់ដឹងពីការកាពារបរិស្ថានឆ្នេរសមុទ្រច្បាស់លាស់ល្អទើបអនុញ្ញាតបាន។ កន្លែងខ្លះដែលពុំមានឆ្នេរខ្សាច់ក៏ត្រូវសិក្សាបង្កើតឲ្យមានឆ្នេរខ្សាច់។ ដូចនៅខេត្តកែប ឆ្នេរខ្សាច់ដែលមាននៅក្នុង ទីក្រុងកែបបច្ចុប្បន្ន គឺមិនមែនជាឆ្នេរខ្សាច់ធម្មជាតិនោះទេ តែជាឆ្នេរខ្សាច់សិប្បនិម្មិត ដែលលោកអភិបាលក្រុងកែបក្នុងជំនាន់មុនឆ្នាំ ១៩៧០ បានយកខ្សាច់ទៅចាក់បំពេញ ដើម្បីបង្កើតឡើង (ហើយក្រោយមក យើងក៏បន្តថែរក្សាចាក់បំពេញរហូតមក) ខណៈពេលដែលឆ្នេរខ្សាច់អង្កោលដ៏វែងមានក្នុងខេត្តនេះក៏មិនទានអាចរៀបចំបាន។ដូច្នេះគោល ដៅដែលត្រូវយកចិត្តទុកដាក់ថែរក្សា និងអភិវឌ្ឍនៅតំបន់ឆ្នេរសមុទ្រមាន៣គឺ កោះ ឆ្នេរខ្សាច់ និងទីក្រុងជាប់ឆ្នេរ។ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកឡើងនូវទស្សនទាននៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពមួយឃ្លាថា «អភិរក្សបម្រើឱ្យការអភិវឌ្ឍ ការអភិវឌ្ឍបម្រើឱ្យការអភិវឌ្ឍ» ដោយប្រទេសកម្ពុជាសម្បូរដោយសក្តានុពលបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏ល្អស្អាតជាច្រើនកន្លែង (ប្រាសាទបុរាណ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត តំបន់ទេសចរណ៍ធម្មជាតិ/អេកូទេសចរណ៍ជាដើម) ដែលអាចបង្កើតជាផលិតផលទេសចរណ៍ដ៏ទាក់ទាញបានយ៉ាងច្រើន សម្រាប់បច្ចុប្បន្ន និងទៅអនាគត ហើយផលិតផលទេសចរណ៍ទាំងនោះនឹងនាំមកនូវចំណូលយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ បង្កើតឱ្យយមាននូវឱកាសការងារ រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ដូច្នេះ រាល់គម្រោងអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ទោះបីជានៅក្នុងកម្រិតតូច មធ្យម ធំ ឬទោះបីនៅទីកន្លែងណាក៏ដោយ ក៏ត្រូវបានគិតគូរយកចិត្តទុកដាក់ដល់ការអភិរក្សជាមុន។ ប៉ុន្តែ ការអភិរក្សមិនមែនមានន័យថាជាការរារាំងដល់ការអភិវឌ្ឍនោះទេ ខណៈដែលគម្រោងអភិវឌ្ឍន៍ទាំងឡាយនោះ តរូវបានបម្រើឱ្យការអភិរក្ស។ ជាឧទាហរណ៍ យន្តការអភិរក្សតំបន់អង្គរបច្ច្ចុប្បន្ន គឺប្រកបដោយការប្រុងប្រយ័ត្ន និងស្មារតីទទួលខុសត្រូវខ្ពស់ ក៏ដើម្បីបម្រើដល់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព។វាគឺជាការអភិវឌ្ឍទេសចរណ៍មួយដែលមានការគ្រប់គ្រងច្បាស់លាស់នៅក្នុងតំបន់នេះ សំដៅបង្កើនចំនួនទេសចរ បានប្រាក់ចំណូល បង្កើតការងារ តែត្រូវធានាឱ្យបាននូវកិច្ចការពារ អភិរក្ស បេតិកភណ្ឌពិភពលោកដ៏អច្ឆរិយៈមួយនេះឲ្យបានគង់វង្សរាប់ជំនាន់កូនចៅទៅអនាគត។

សរុបទៅ នៅតំបន់សៀមរាបអង្គរ មាន៤គោលដៅដែលត្រូវយកចិត្តទុកដាក់គឺ តំបន់ប្រាសាទអង្គរ ទីក្រុងសៀមរាប តំបន់ទន្លេសាប និងតំបន់ជុំវិញ។ នៅតំបន់ជុំវិញនេះក៏ពោរពេញដោយសម្បត្តិវប្បធម៌ ធម្មជាតិ ដែលត្រូវបានរក្សាការពារដោយសហគមន៍ ប្រជាពលរដ្ឋមូលដ្ឋាន ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសហគមន៍នេះជាសហគមន៍ទេសចរណ៍ ដោយត្រូវបញ្ចូលសកម្មភាពទេសចរណ៍ដែលមានការទទួលខុសត្រូវនៅក្នុងសហគមន៍នេះ ដើម្បីឱ្យប្រជាពលរដ្ឋសហគមន៍បានទទួលចំណូលបន្ថែមពីសកម្មភាពទេសចរណ៍តាមរយសេវាស្នាក់នៅជាផ្ទះស្នាក់ សេវាមគ្គុទ្ទេសក៍សហគមន៍ សេវាដឹកជញ្ជូនតាមរទេះគោ រទេះសេះ កាណូតឬទូកតូចៗ សេវាម្ហួូបអាហារ ។ល។ពោលគឺត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅតំបន់ជុវិញបានទទួលចំណូលជាអតិបរមាពីទេសចរ។ដរាបណាប្រជាពលរដ្ឋសហគមន៍បានទទួលផលប្រយោជន៍ពីសកម្មភាពទេសចរណ៍ប្រកបដោយសមធម៌ហើយ ដរាបនោះធនធានវប្បធម៌ និងធម្មជាតិនៅតំបន់នោះពិតជានឹងត្រូវបានការពារដោយប្រជាពលរដ្ឋប្រកបដោយស្មារតីភ្ញាក់រលឹក និងការទទួលខុសត្រូវខ្ពស់។ រីឯរាជធានីភ្នំពេញជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ជារាជ ធានីរបស់ប្រទេសជាតិ ដែលមានទីតាំងល្អឯក ចំទន្លេចតុមុខ។ ដោយឡែក នៅតំបន់ជុំវិញរាជធានីភ្នំពេញ មានភ្នំព្រះរាជទ្រព្យជាអតីតរាជធានី និងទេសភាពសំបូរបែបតាមដងទន្លេមេគង្គប្រកបដោយភាពទាក់ទាញ។ល។ នៅតំបន់ឥសាន្ត មានសត្វផ្សោតទន្លេមេគង្គ ឯតំបន់និរតីនៃប្រទេសសុទ្ធតែពោរពេញទៅដោយសក្តានុពលទេសចរណ៍វប្បធម៌ ធម្មជាតិ និងទេសចរណ៍សហគមន៍។ ពិសេសបំផុតដែលមិនអាចកាត់ថ្លៃបាន គឺភាពញញឹម រួសរាយរាក់ទាក់ពីធម្មជាតិរបស់ប្រជាជនកម្ពុជា។ ទាំងនេះសុទ្ធតែជាសក្តានុពលទេសចរណ៍ដែលមានឧត្តមភាពប្រកួតប្រជែងនៅក្នុងតំបន់និង លើពិភពលោក។ទាំងអស់នេះគ្រាន់តែជាការរៀបរាប់ដោយសង្ខេបស្តីអំពីយុទ្ធសាស្ត្រនៃការអភិវឌ្ឍវិស័យទេស ចរណ៍កម្ពុជាយើងប៉ុណ្ណោះ។ សូមគ្រប់ភាគីពាក់ព័ន្ធ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួម និងគាំទ្រ ព្រោះវិស័យទេសចរណ៍គឺជាអន្តរវិស័យ ដែលក្រសួងទេសចរណ៍តែម្នាក់មិនអាចធ្វើបានទេ។ ប៉ុន្តែ អ្វីដែលគួរចងចាំទាំងអស់គ្នា គឺការអភិរក្សមិនមែនដើម្បីរារាំងដល់ការអភិវឌ្ឍនោះទេ ដរាបណាគំរោងអភិវឌ្ឍន៍នោះបម្រើឱ្យការអភិរក្ស ដោយវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាមាសបៃតង និងជាការនាំចេញនៅនឹងកន្លែង ដែលបានចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតប្រាក់ចំណូល បង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ។ សូមបងប្អូនទាំងអស់មេត្តាចូលរួមក្នុងយុទ្ធនាការ និងចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ស្អាត និងបៃតង។

ប្រភព: ក្រសួងទេសចរណ៍

RAC Media | ហេង​ សុភី




អត្ថបទទាក់ទង

សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន ៣៥ ត្រូវបានអនុម័ត កាលពីសប្តាហ៍ទី៤ ក្នុងខែមីនា ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»

បច្ចេកសព្ទចំនួន៣៥ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៤ ក្នុងខែមីនា  ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០៣ បានអនុម័ត កាលពីថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុ...

2019-03-31 07:22:51   ថ្ងៃអាទិត្យ, 31 មីនា 2019 ម៉ោង 02:22 PM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា »

កាលពីថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័...

2019-03-30 10:20:55   ថ្ងៃសៅរ៍, 30 មីនា 2019 ម៉ោង 05:20 PM
«វប្បធម៌ដឹងគុណ និងការបន្តនិរន្តរភាពនៃរាជបណ្ឌិត្យសភាកម្ពុជា»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងសហការី បានអញ្ជើញទៅសួរសុខទុក្ខ និង ជូនពរឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង ដែលជាបណ្ឌិតសភាចារ្យ ស្ថាបនិក និងជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាដំបូងបំផុត តាំងពី ពេលបង្កើត រាជ...

2019-03-28 04:18:57   ថ្ងៃព្រហស្បតិ៍, 28 មីនា 2019 ម៉ោង 11:18 AM
រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ជាផ្លូវការ នូវសសមាសភាព ក្រុមការងារទាំង១៣ ផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើសេចក្តីសម្រេចទទួលស្គាល់ជាផ្លូវការ នូវសសមាសភាព ក្រុមការងារទាំង១៣ ផ្នែកឯកជនន...

2019-03-27 03:54:54   ថ្ងៃពុធ, 27 មីនា 2019 ម៉ោង 10:54 AM
«កត្តាដែលនាំឱ្យរីកចម្រើនសេដ្ឋកិច្ចចិន»

(រូបភាព៖ JOHNSON, P. 2018, www.financial-world.org)បើតាមការសិក្សាស្រាវជ្រាវរបស់លោក ជឹម សុជាតិ មន្ត្រីមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការរីកចម្រើនសេដ្ឋកិច្ចចិន បានកើនសន្ទុះខ្លាំង...

2019-03-27 03:12:11   ថ្ងៃពុធ, 27 មីនា 2019 ម៉ោង 10:12 AM
«សិលាចារឹកនៅវត្តពោធិមុនីហៅវត្តស្វាយចេកថ្មី (K.1422) ទើបនឹងបានចុះបញ្ជីការរួចរាល់»

ទីបំផុត ផ្ទាំងសិលាចារឹកនៅវត្តពោធិមុនីហៅវត្តស្វាយចេកថ្មី ដែលក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា បានរកឃើញនោះ ទទួលបានការចុះបញ្ជីការ​ត្រឹម​ត្រូវ និងទទួលស្គាល់ជាផ្លូវការហើយ គឺ K.1422 ដោយក្រសួងវប្បធម៌និងវិចិត្...

2019-03-26 10:58:37   ថ្ងៃអង្គារ, 26 មីនា 2019 ម៉ោង 05:58 PM

សេចក្តីប្រកាស