Royal Academy of Cambodia
នារសៀលថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នា២០២០ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត តាបាតា (Dr. Yukitsugu TABATA) ដែលលោកជា ប្រធានវិទ្យាស្ថានបេតិកភណ្ឌវប្បធម៌ នៃសាកលវិទ្យាល័យវ៉ាសេដា Waseda, ប្រទេសជប៉ុន។
នៅក្នុងជំនួបនោះ លោកបណ្ឌិត តាបាតា មានប្រសាសន៍ថា លោកមានសេចក្តីរីករាយ ក្នុងការធ្វើកិច្ចសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នកំពូលមួយរបស់កម្ពុជា ដែលផ្តោតជាសំខាន់លើការស្រាវជ្រាវនិងបណ្តុះបណ្តាល ហើយលោកបានបន្តថា សកម្មភាពនេះជាការរួមចំណែកមួយក្នុងបង្កើននៃការរឹតចំណងរវាងស្ថាប័នសិក្សានិងស្រាវជ្រាវនៃប្រទេសទាំងពីរគឺកម្ពុជា ជប៉ុន ។
ជាងនេះទៅទៀត លោកក៏មានគោលបំណង ធ្វើកិច្ចសហការណ៍បែបគរុសភាជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដែលរួមមានការសិក្សាស្រាវជ្រាវលើវិស័យបុរាណវត្ថុវិទ្យា, ប្រវត្តិសាស្ត្រ, គ្រប់គ្រងបេតិកភណ្ឌវប្បធម៌, ជាតិពន្ធុវិទ្យា និងប្រវត្តិសិល្បៈ ជាដើម។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងអំណរគុណនិងស្វាគមន៍ចំពោះសំណើររបស់លោកបណ្ឌិត តាបាតា ហើយភាគីទាំងពីរយល់ស្របគ្នាក្នុងការសិក្សាលទ្ធភាពដើម្បីចុះកិច្ចព្រមព្រៀងMOUជាមួយគ្នានាពេលខាងមុខ ត្បិតស្ថាប័នទាំង២មានទិសដៅរួមគ្នា។
ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន រាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងផងដែរថា៖ « ជំនួបនេះ ជាចំណុចផ្តើមមួយយ៉ាងសំខាន់ក្នុងការនាំស្ថាប័នយើងទាំងពីរឆ្ពោះទៅរកភាពរីកចម្រើនជាមួយគ្នាលើការស្រាវជ្រាវនិងបណ្តុះបណ្តាល» ហើយឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានស្នើឱ្យភាគីជប៉ុនបើកថ្នាក់បណ្តុះបណ្តាល ភាសាជប៉ុននៅរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។
ពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវពីបុរេប្រវត្តិ ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងថា ចំណុចនេះជាផ្នែកមួយនៃគម្រោងដែលរាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងរៀបចំសិក្សាចងក្រងអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលបែងចែកជា៥សម័យកាលធំៗគឺ៖
១- សម័យបុរេប្រវត្តិ
២- សម័យមុនអង្គរ
៣-សម័យអង្គរ
៤- សម័យក្រោយអង្គរ និង
៥- សម័យទំនើប
សូមជម្រាបជូនថា លោក តាបាតា ធ្លាប់បានធ្វើការសិក្សាស្រាវជ្រាវបុរាណវត្ថុវិទ្យា គ្រប់គ្រងបេតិកភណ្ឌវប្បធម៌ ជាតិពន្ធុវិទ្យា ប្រវត្តិសិល្បៈនិងវិទ្យាសាស្រ្ត អភិរក្សនៅតំបន់អង្គរ ខេត្តសៀមរាប អស់ជាច្រើនឆ្នាំ។ លោកបានរកឃើញទីតាំងផលិតកុលាលភាជន៍សម្រាប់អាណាចក្រអង្គរ ដែលមានទីតាំងឡក្នុងតំបន់អង្គរ និងមានអាយុកាលចាប់ពីសតវត្សទី១០ ដល់ទី១៣។
RAC Media | តាកេត ស័កដា
នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ហើយកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច» នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត សភ...
កាលនៅរវាងឆ្នាំ១៩៧០ លោកគ្រូ កេង វ៉ាន់សាក់ និង ខ្ញុំ ព្រុំ ម៉ល់ បានពិគ្រោះគ្នាលើបញ្ហាដែលបានលើកឡើងខាងលើ។ នៅពេលនោះ ពាក្យទាំងនោះសុទ្ធតែមាន‹–សាស្ត្រ›នៅខាងចុង ហើយ លោកគ្រូបានបញ្ចេញយោបល់ថា វិជ្ជាដែលមាន‹–សាស្ត្...