ព័ត៌មាន

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ កម្ពុជាតូចណាស់ តែបើយើងខិតខំរួមគ្នា កម្ពុជានឹងក្លាយទៅជាសួនច្បាររបស់ពិភពលោក

2020-12-25 09:52:18 ថ្ងៃសុក្រ, 25 ធ្នូ 2020 ម៉ោង 04:52 PM
អ្នកមើល 8573
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាតូចណាស់ តែបើយើងខិតខំរួមគ្នា កម្ពុជានឹងក្លាយទៅជាសួនច្បាររបស់ពិភពលោក» នេះជាប្រសាសន៍គូសបញ្ជាក់និងជាការលើកឡើងប្រកបដោយក្ដីសង្ឃឹម ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូល ស្ដីពី កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០២០​នេះ។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឡើងថា ការចុះអនុស្សរណៈនាព្រឹកនេះ គឺជាការរួមចំណែកនៅក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីចូលរួមក្នុងវឌ្ឍនភាពសង្គមជាតិ ពិសេស ការជំរុញវិស័យទេសចរណ៍នាក្រោយពេលការរីក​រាលរាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានបន្ថែម​ថា ក្នុងនាមជាបញ្ញវន្ត គេត្រូវធ្វើអ្វីដែលផ្ដល់មកវិញនូវសមិទ្ធផលថ្មី ដែលមានសារៈប្រយោជន៍ចំពោះសង្គមជាតិ ដើម្បីបន្សល់ទុកនូវស្នាដៃសម្រាប់យុវជនខ្មែរជំនាន់ក្រោយ និងខិតខំធ្វើយ៉ាងណាចូលរួមជាវិភាគទានក្នុងការជំរុញឱ្យប្រទេសជាតិមានការអភិវឌ្ឍទៅមុខ។

បើតា មប្រសាសន៍បកស្រាយរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រទេសកម្ពុជាដែលពោរពេញទៅដោយសក្តានុពលទេសចរណ៍ជាច្រើន ដែលរួមមានទាំងទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ និងទេសចរណ៍បរិស្ថានជាដើមនោះ នឹងអាចប្រែក្លាយខ្លួនទៅជាសួនច្បាររបស់ពិភពលោក ប្រសិនបើកម្ពុជាដាក់ចេញនូវយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ តាមរយៈការពង្រឹងសក្ដានុពលដែលខ្លួនមាន ព្រមទាំងមានការចូលរួមខិតខំប្រឹងប្រែងពីប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន ។ ក្នុងចំណោមសក្ដានុពលទាំងនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់អំពីគោលដៅទេសចរណ៍សំខាន់ៗ និងប្រកបដោយសក្ដានុពលចំនួន២ ដែលនឹងអាចជំរុញឱ្យប្រទេសកម្ពុជាក្លាយទៅជាសួនច្បារពិភពលោកបានគឺ ប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយវត្ថុមួយក្នុងចំណោមអច្ឆរិយវត្ថុទាំង៧នៅលើពិភពលោក និងបឹងទន្លេសាប ដែលជាទីកន្លែងមានលក្ខណៈពិសេសស្រាប់ពីធម្មជាតិ ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ បានអះអាងថាបានបន្សាបទស្សនវិជ្ជាដែលថា «ទឹកហូរមិនត្រឡប់»។

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យបានផ្ដល់អនុសាសន៍បន្ថែម និងជាសារផ្ញើជូនដល់បញ្ញវន្ត និងអ្នកសិក្សាស្រាវជ្រាវទាំងអស់ថា បណ្ឌិត និងបញ្ញវន្ត គប្បីត្រូវបង្ហាញស្នាដៃស្រាវជ្រាវ និងមានមោទកភាពតាមរយៈការបង្ហាញនូវរបកគំហើយញថ្មី ដែលមានតម្លៃជាឧត្ដមប្រយោជន៍សម្រាប់សង្គមជាតិ និងមនុស្សជំនាន់ក្រោយ ជាជាងការបង្ហាញនូវឡានទំនើប ឬផ្ទះវីឡា៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

គោលនយោបាយការបរទេសចិន៖ ក្នុងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-25 05:14:24   ថ្ងៃអង្គារ, 25 ឧសភា 2021 ម៉ោង 12:14 PM
តើអ៊ីស្រាអែលជាខ្លាក្នុងព្រៃឬជាខ្លាចូលភូមិ? ដោយ៖ បណ្ឌិត ខែក វីរៈ

...

2021-05-21 01:50:58   ថ្ងៃសុក្រ, 21 ឧសភា 2021 ម៉ោង 08:50 AM
នយោបាយការបរទេសចិនជាមួយថៃ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-20 12:34:40   ថ្ងៃព្រហស្បតិ៍, 20 ឧសភា 2021 ម៉ោង 07:34 PM
ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:32 PM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM

សេចក្តីប្រកាស