Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូល បានចុះអនុស្សរណៈយោគយល់គ្នា ដែលពិធីនេះបានប្រព្រឹត្តទៅនៅអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។
ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជានិងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូលនាព្រឹកនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកជំទាវឧកញ៉ា ភួង មរកត នាយិកាក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូល និងមានការអញ្ជើញចូលរួម និងសម្ដែងការសាទរពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នចំណុះនិងអង្គភាពឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីរាជការទទួលបន្ទុកនាយកដ្ឋាននិងការិយាល័យជំនាញនានានៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងប្រតិភូនៃក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូលជាច្រើនរូបទៀត។
គួរបញ្ជាក់ថា ដោយស្ថាប័នទាំងពីរមានទស្សនវិស័យ និងបានពិនិត្យមើលទៅលើសារៈសំខាន់នៃការបណ្ដុះបណ្ដាលធនធានមនុស្ស លើវិស័យទេសចរណ៍ នៅកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូល បានឯកភាពគ្នារៀបចំអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យទេសចរណ៍ ក្នុងគោលបំណងជំរុញបង្កើនធនធានមនុស្សរបស់កម្ពុជាក្នុងជំនាញទេសចរណ៍ ដែលប្រកបដោយលក្ខណៈស្តង់ដា និងមានការទទួលស្គាល់ទាំងក្នុងនិងក្រៅស្រុក។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការរំពឹងទុកថា តាមរយៈអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរដែលត្រូវបានចុះហត្ថលេខារួមគ្នានាព្រឹកនេះ ភាគីទាំងពីរនឹងក្លាយជាការចូលរួមចំណែក ជំរុញបង្កើនចំនួនកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍ ដែលប្រកបដោយចំណេះដឹង មានជំនាញច្បាស់លាស់ និងមានក្រមសីលធម៌វិជ្ជាជីវៈ៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាត្រូវតែប្រកាន់នយោបាយទឹក» នេះជាប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «កម្ព...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំមន្ត្រីចំណុះអគ្គល...
RAC Mediaប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រូបភាព៖ AP News, Fresh news.