ព័ត៌មាន

«ក្រសួង​សេដ្ឋកិច្ច ពុំទាន់​ពិភាក្សា​យន្តការ និង​ការកំណត់​លើ​ពន្ធ​ពាណិជ្ជកម្ម​អេ​ឡិក​ត្រូ​និ​ចក្នុងស្រុកទេ»

2018-09-30 07:04:20 ថ្ងៃអាទិត្យ, 30 កញ្ញា 2018, 07:04 AM
post_detail

​ថ្ងៃអាទិត្យ ទី៣០ កញ្ញា ឆ្នាំ២០១៨

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពុំទាន់បាន​ពិភាក្សា​ទៅលើ​យន្តការ ឬ​កំណត់​ពេលវេលា​ក្នុងការ​ប្រមូល​ពន្ធ លើពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​(Online)​ក្នុងស្រុក​ទេ​។នេះ​បើតាម​សេចក្តីបំភ្លឺ​បន្ថែម​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិ​រញ្ញា​វត្ថុ ថ្ងៃទី​២៨​កញ្ញា​។

​​ក្នុង​កិច្ចប្រជុំ​ស្តីពី​«​សារពើពន្ធ​អេឡិចត្រូនិច​(E-Tax)​នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ក្រសួង គ្រាន់តែ​សិក្សា​ទិដ្ឋភាព​ទូទៅ​នៃ​E-Tax និង​ការរីកចម្រើន​របស់​សេដ្ឋ​កិច្ចឌីជី​ថ​ល​ក្នុងប្រទេស តំបន់ និង​សាកលលោក​។ ក្នុង​កិច្ចប្រជុំ​នោះ បាន​ផ្តោត​សំខាន់​ទៅលើ​ការរៀបចំ​បរិស្ថាន ដើម្បី​ឱ្យយ​ទីផ្សារ​សេដ្ឋកិច្ច​ឌីជីថល កម្ពុជា​មានការរីកចម្រើន​លូតលាស់តាមរយៈ​ការគិតគូរ និង​រៀបចំ​ក្របខណ្ឌ​គោលនយោបាយ​គ្រប់​ជ្រុងជ្រោយ​ ដើម្បី​វ​ឌ្ឍ​នភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​នៅ​កម្ពុជា​។

បន្ថែម​ពីនេះក្រសួង​សេដ្ឋកិច្ច បាន​ពិភាក្សា​ដោយ​ផ្តោតលើ​ពាណិជ្ជ ជម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ឆ្លងកាត់​ព្រំដែន (Cross-border e-commerce) ដោយក្រុមហ៊ុន​សេវា​ផ្គត់ផ្គង់​ឌីជីថល​ក្រៅប្រទេស ដែល​នាំ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ ដល់​ការប្រកួតប្រជែង​ជាមួយ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច​ក្នុងស្រុក​។ ការសិក្សា​នេះ​ធ្វើឡើង ក្នុង​គោលបំណង​ដើម្បី​ ការការពារ និង​លើកស្ទួយ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​៕

ប្រភព: ថ្មីថ្មី

RAC Media | ហេង​ សុភី


អត្ថបទទាក់ទង

«ការងារ និងសុខភាព»

រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នស្រាវជ្រាវរបស់រាជរដ្ឋាភិបាល ដែលមន្ត្រីរាជការភាគច្រើន ធ្វើការផ្តោតជាសំខាន់លើកិច្ចការស្រាវជ្រាវ ដើម្បីផ្តល់ធាតុចូលជូនរាជរដ្ឋភិបាលកម្ពុជា និងស្ថាប័នដែលពាក់ព័ន្ធ ក៏ដូចជាប្រជ...

2018-09-06 10:11:01   Thu, 06,09,2018, 10:11 AM
«អភិក្រមទាំង៥ត្រូវបានយកមកអនុវត្ដជាលើកដំបូងសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា»

រាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងយកអភិក្រមទាំង៥ មកអនុវត្ដនៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីជំរុញកំណើនការងារ សមធម៌ និងប្រសិទ្ធភាពការងាររបស់មន្ដ្រីរាជការនានា។ សំខាន់ គឺដើម្បីជំរុញឱ្យស្ថាប័នមានការអភិវឌ្ឍ ក៏ដូ...

2018-09-04 05:17:50   Tue, 04,09,2018, 05:17 AM
«ការបង្កើនប្រសិទ្ធភាព និងវិន័យការងារនៅតាមវិទ្យាស្ថានចំណុះ»

«...ផ្នែកបុរាណវិទ្យា ផ្នែកវប្បធម៌ត្រូវចាប់ដៃកិច្ចសហការជាមួយផ្នែកសិល្បៈ ដើម្បីរៀបចំការសម្តែងសិល្បៈ ក្នុងការផ្សព្វផ្សាយនូវស្នាដៃរបស់ខ្លួន នេះមានន័យថា អ្វីដែលផ្នែកបុរាណវិទ្យាបានកកាយរកឃើញនៅតាមទីទួលបុរាណរួ...

2018-09-04 04:00:56   Tue, 04,09,2018, 04:00 AM
«មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជាទទួលបានគ្រឿងឥស្សរិយយសពីវិទ្យាស្ថានស្តង់ដាកម្ពុជានៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម»

ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាជិកក្រុមប្រឹក្សាស្តង់ដាជាតិ​ និងគណៈកម្មការបច្ចេកទេសដែលមានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍស្តង់ដាជាតិ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស...

2018-09-03 09:36:36   Mon, 03,09,2018, 09:36 AM
«ពិធីការពារគម្រោងនិក្ខេបបទលម្អិតថ្នាក់បណ្ឌិត...»

នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២ និង៣០ រសៀល ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «កម្មវិធីការពារគម្រោងនិក្...

2018-08-31 14:56:49   Fri, 31,08,2018, 02:56 PM
«ការបោះជំហានរបស់រាជបណ្ឌិត្យសភាកម្ពុជានៅក្នុងឆាកអន្តរជាតិ...»

នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៨ គណៈប្រតិភូរបស់រាជបណ្ឌិត្យ សភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អមដំណើរដោយឯកឧត្តមបណ្ឌិតសភាច...

2018-08-31 14:09:20   Fri, 31,08,2018, 02:09 PM

សេចក្តីប្រកាស