Royal Academy of Cambodia
...រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានាឱ្យបានជ្រាបថា នៅថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៧:០០នាទីព្រឹក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជានឹងចូលរួមជាអធិបតីបើកសន្និសីទអន្តរជាតិតាមប្រព័ន្ធអនឡាញលើកទី១ ស្តីពី:ការអប់រំ ប្រឹក្សាគរុកោសល្យ ក្រោមប្រធានបទ៖ ប្រឹក្សាគរុកោសល្យ និងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈសម្រាប់មន្ត្រីអប់រំ ។
សន្និសីទអន្ដរជាតិនឹងរៀបចំធ្វើឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃចន្ទ ៧កើត ដល់ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១-២៣ ខែធ្នូ ឆ្នាំ២០២០ ដែលមានការចូលរួមពីបណ្ដាលប្រទេសនានាជុំវិញពិភពលោកចំនួន១៧ ដូចជា កម្ពុជា ថៃ សហរដ្ឋអាម៉េរិក កាណាដា ជប៉ុន ប៉ូតាន ហ្វីលីពីន អង់គ្លេស មីយ៉ាន់ម៉ា កាតា សហព័ន្ធអារ៉ាប់ អាព្រិកខាងត្បូង ប្រេស៊ីល កូរ៉េ នីហ្សេរីយ៉ា អូស្ដ្រាលី និងសឹង្ហបុរី។
សន្និសីទអន្ដរជាតិតាមរយៈប្រព័ន្ធអនឡានលើកទី១នេះ គឺមានការចូលរួមពីវាគ្មិន ចំនួន ៧០នាក់ នឹងត្រូវធ្វើបទបង្ហាញ និងអ្នកចូលរួម ប្រហែល ៣០០នាក់បន្ថែមទៀតដែលបានធ្វើការចុះឈ្មោះចូលរួមតាមរយៈប្រព័ន្ធអនឡាញ។
សន្និសីទអន្តរជាតិនេះរៀបចំឡើងក្នុងគោលបំណងផ្ដោតលើចំណុចសំខាន់ៗដូចជា
១- ផ្ដល់ការពិភាក្សាពីលទ្ធផលនៃការស្រាវជ្រាវពីសហគមន៍អន្ដរជាតិ
២- ណែនាំនូវមាគ៌ាថ្មីទៅរកការអប់រំដែលល្អដោយមានការចូលរួមយ៉ាងសកម្ម និងមានការបង្កើតថ្មី
៣- ចែករំលែកការអនុវត្ដការបង្រៀនល្អៗ និងប្រើលទ្ធផលស្រាវជ្រាវដើម្បីដោះស្រាយបញ្ហានៅសាលារៀន
៤- ចែករំលែកបទពិសោធ និងជំនាញនៃការប្រឹក្សាគរុកោសល្យ
៥- បង្កើតភាពជាដៃគូ និងការសហការ រវាងអ្នកស្រាវជ្រាវនៅជុំវិញពិភពលោក ដើម្បីចីរភាពនៃសហគមន៍អភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។
ខុទ្ទកាល័យប្រធានរាជបណ្ឌិត្យសភាកម្ពុជា
សូមអរគុណ !
«ក្នុងបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ពាក់ព័ន្ធនឹងវត្តមាននាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeau ចូលរួម ក្នុង កិច្ចប្រជុំ កំពូល អាស៊ាន នៅរាជធានី ភ្នំពេញរួមជាមួយកិច្ចប្រជុំ កំពូល ក្រុមប្រទេសសេដ្ឋក...
ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានលើកកម្ពស់ និងពង្រឹងឥត ឈប់ឈរ តាមរយៈថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ក្រោមបាវចនានៃ “ភាពជា អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រ...
កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ឥស្សរជនខ្មែរ ចំនួន៤រូប បានទទួលកិត្តិយសដ៏ប្រពៃ ដោយព្រះមហាក្សត្រ ទ្រង់បានឈ្វេងយល់ និង ប្រោសប្រទាននូវគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា តាមការក្រាបបង្គំទូលស្នើ...