ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាពិភាក្សា ស្ដីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា»

2020-12-18 05:18:52 ថ្ងៃសុក្រ, 18 ធ្នូ 2020, 05:18 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាពិភាក្សា ស្ដីពី «ដំណើរការសរសេរប្រវត្តិសាស្ត្រប្រទេស កម្ពុជា» ដែលប្រព្រឹត្តទៅនៅសាលមរតកសិល្បៈខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោយអធិបតីឯកឧត្ដមបណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

វេទិកាពិភាក្សានាព្រឹកនេះ មានការអញ្ជើញចូលរួមពី អ្នកជំនាញប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា ប្រវត្តិសិល្បៈ សិលាចារឹកវិទ្យា និងអក្សរសាស្ត្រ មកពីស្ថាប័នជាតិនានារួមមាន រាជបណ្ឌិត្យសភាកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គណៈកម្មការជាតិបេតិកភណ្ឌពិភពលោក និងគណៈកម្មការយូណេស្កូកម្ពុជា។

អញ្ជើញថ្លែងក្នុងវេទិកាពិភាក្សានាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍លើកឡើងថា គម្រោងសរសេរសៀវភៅ ស្ដីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា» នេះ គឺជាគម្រោងស្រាវ​ជ្រាវ ដែលធ្វើឡើងក្នុងគោលបំណងរៀបចំឯកសារគោលជាភាសាខ្មែរ ដែលមានឯកភាពជារួម ស្ដីពី «ប្រវត្តិ សាស្ត្រខ្មែរ» និងដែលត្រូវចំណាយរយៈពេល៣ឆ្នាំ ដោយចាប់ផ្ដើមពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។ តាមការបញ្ជាក់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច សៀវភៅប្រវត្តិសាស្ត្រនេះនឹងចងក្រងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរចាប់សម័យបុរេប្រវត្តិសាស្ត្រ សម័យមុនអង្គរ សម័យអង្គរ សម័យក្រោយអង្គរ និងសម័យទំនើប។

RAC Media

អត្ថបទទាក់ទង

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់សម្ភារៈអេឡិចត្រូនិចសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:43:18   Wed, 01,12,2021, 05:43 AM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់គ្រឿងសង្ហារឹមសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:40:15   Wed, 01,12,2021, 05:40 AM
ពិធីប្រគល់-ទទួលសៀវភៅស្តីអំពីប្រទេសចិនជាខេមរភាសារបស់គ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ីជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...

2021-11-29 13:57:02   Mon, 29,11,2021, 01:57 PM
សិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រឡង HSK នៅកម្ពុជាប្រចាំឆ្នាំ២០២១

RAC Media 

2021-11-26 03:34:31   Fri, 26,11,2021, 03:34 AM
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ប្រធានបទ៖«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ហើយកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)...

2021-11-23 12:01:55   Tue, 23,11,2021, 12:01 PM
អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច» នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត សភ...

2021-11-15 12:09:10   Mon, 15,11,2021, 12:09 PM

សេចក្តីប្រកាស