ព័ត៌មាន

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំឆ្នាំ២០២០

2020-12-16 08:37:02 ថ្ងៃពុធ, 16 ធ្នូ 2020, 08:37 AM
post_detail

នាព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំឆ្នាំ តាមរយៈប្រព័ន្ធអនឡាញ ដែលមានសមាសភាព រួមមាន៖ ភាគីកម្ពុជា៖ ១)ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ២)ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ ៣)ឯកឧត្តម សូត្រ សំណាង អគ្គលេខាធិការរង ៤)ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ៥)កញ្ញា វុធ សុភ័ក្រណា នាយិកាភាគីកម្ពុជានៃវិទ្យាស្ថានខុងជឺរាជបណ្ឌិត្យសភាកម្ពុជា ៦)លោក តាំង ម៉េងឆុង គ្រូបង្រៀនភាសាចិនក្នុងតំបន់។ ភាគីចិន៖ ៧)លោកបណ្ឌិត លាវ ស៊ាវតុង សាកលវិទ្យាធិការសាកលវិទ្យាល័យជីវជាំង ៨)លោក សួយ ស៊ឺអ៊ិ ប្រធានទទួលបន្ទុកកិច្ចការកិច្ចសហប្រតិបត្តិការអន្តរជាតិ ៩)លោកស្រី អ៊ូ ថាវ គ្រូឯកទេសជនជាតិចិន។

កិច្ចប្រជុំផ្តោតសំខាន់លើរបៀបវារៈ ដូចជា៖ ១)ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលថ្មី និងការផ្លាស់ប្តូរសហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ២)របាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០២០របស់ កញ្ញា វុធ សុភ័ក្រណា នាយិកាភាគីកម្ពុជាវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ៣)របាយការណ៍លើកសំណើគម្រោងឆ្នាំថ្មីរបស់ លោកស្រី អ៊ូ ថាវ គ្រូឯកទេសជនជាតិចិន ៤)ចំណាប់អារម្មណ៍របស់ លោកបណ្ឌិត លាវ ស៊ាវតុង សាកលវិទ្យាធិការសាកលវិទ្យាល័យជីវជាំង ៥)អនុសាសន៍បូកសរុបរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងស្មារតីកិច្ចប្រជុំបានសម្រេចជាឯកច្ឆន្ទ ក្នុងការជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលថ្មី រួមមាន៖ ភាគីកម្ពុជា៖ ១)ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានក្រុមប្រឹក្សាភិបាល ២)ឯកឧត្តមបណ្ឌិត យង់ ពៅ ជាសមាជិក ៣)ឯកឧត្តម សូត្រ សំណាង ជាសមាជិក ៤)ឯកឧត្តមបណ្ឌិត គិន ភា ជាសមាជិក ៥) លោក តាំង ម៉េងឆុង ជាសមាជិក។ ភាគីចិន៖ ៦)លោកបណ្ឌិត លាវ ស៊ាវតុង អនុប្រធានក្រុមប្រឹក្សាភិបាល ៧)លោក យ៉ាង យ៉ាវហ្វាង ជាសមាជិក ៨)​លោក សួយ ស៊ឺអ៊ិ ជាសមាជិក ៩)លោកស្រី អ៊ូ ថាវ ជាសមាជិក ព្រមទាំងធ្វើការផ្លាស់ប្តូរសហនាយក វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយ លោកស្រី អ៊ូ ថាវ ជានាយិកាស្តីទីភាគីចិន និងលោក តាំង ម៉េងឆុង ជានាយកភាគីកម្ពុជា។

នៅក្នុងកិច្ចប្រជុំ លោកបណ្ឌិត លាវ ស៊ាវតុង បានបង្ហាញពីការគាំទ្រ ក្នុងការជ្រើសរើសសមាជិកក្រុមប្រឹក្សា​ភិបាលថ្មី និងការផ្លាស់ប្តូរសហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ហើយក៏បានលើកឡើងពីការបន្តការជួយនិងគាំទ្រដល់បេសកកម្មការងាររបស់វិទ្យាស្ថានខុងជឺ និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការបន្ថែម ជាពិសេសរវាងសហនាយកថ្មី។ ក្នុងនោះផងដែរ លោកក៏បានសម្តែងនូវការថ្លែងអំណរគុណចំពោះការគាំទ្ររបស់រាជ​បណ្ឌិត្យសភាកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រូបង្រៀន របស់វិទ្យាស្ថានខុងជឺ ដែលនៅតែអាចសម្រេច​បាននូវសមិទ្ធផលការងាររបស់ខ្លួន ទោះបីជាស្ថិតក្នុងដំណាក់កាលកូវីដ១៩ក៏ដោយ។ ជាការឆ្លើយតបនៅក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានក្រើនរំឭកដល់សហនាយកថ្មី ត្រូវធ្វើការរាយការណ៍ពីដំណើរការការងារជូនប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាសមាជិកក្រុមប្រឹក្សាភិបាល និងត្រូវខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានភាសាចិនឱ្យបានច្រើន ដើម្បីរួមចំណែកក្នុងការបំពេញតម្រូវការសង្គមបច្ចុប្បន្ន ខណៈដែលវិនិយោគិនចិនកាន់តែច្រើនបានមកវិនិយោគនៅប្រទេសកម្ពុជា។ ក្រៅពីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន ក៏សង្ឃឹមដែរថា សាកលវិទ្យាល័យជីវជាំង នឹងមានកិច្ចសហប្រតិបត្តិការដោយផ្ទាល់ផ្សេងៗទៀតជាមួយរាជបណ្ឌិត្យសភាកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ។

RAC Media


អត្ថបទទាក់ទង

កម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៖ ឱកាសនិងការត្រៀមលក្ខណៈ​ ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន* ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media 

2021-05-13 05:07:47   Thu, 13,05,2021, 05:07 AM
សង្ខេបនយោបាយការបរទេសចិនជាមួយសិង្ហបុរី ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-12 04:29:10   Wed, 12,05,2021, 04:29 AM
How does China Involve in Myanmar’s Affairs?

By Seun Sam After the coup d'état committed by Myanmar’s military on February 1, 2021, countries all over the world were paying close attention to the situation in that country. The reactions of the...

2021-04-30 10:44:07   Fri, 30,04,2021, 10:44 AM
«កម្ពុជា រយៈពេល ២២ឆ្នាំក្នុងអាស៊ាន»

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៦ តាមរយៈប្រព័ន្ធវីដេអូ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០(អត្ថបទដ...

2021-04-30 09:59:56   Fri, 30,04,2021, 09:59 AM
"Myanmar's political crisis should be viewed in an objective and impartial way"

2021-04-30 09:22:33   Fri, 30,04,2021, 09:22 AM
«វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងវិបត្តិនយោបាយដ៏ស្រួចស្រាវចាប់តាំងពីខែកុម្ភៈមក ដែលផ្តើមចេញពីការមិនសប្បាយចិត្តរបស់គណបក្សសហព័ន្ធសាមគ្គីភាពនិងការអភិវឌ្ឍដែលគាំទ្រដោយយោធាចំពោះលទ្ធផលនៃការបោះឆ្នោតកាលខែវិច្ឆិកា...

2021-04-30 09:10:30   Fri, 30,04,2021, 09:10 AM

សេចក្តីប្រកាស