Royal Academy of Cambodia
នាព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំឆ្នាំ តាមរយៈប្រព័ន្ធអនឡាញ ដែលមានសមាសភាព រួមមាន៖ ភាគីកម្ពុជា៖ ១)ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ២)ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ ៣)ឯកឧត្តម សូត្រ សំណាង អគ្គលេខាធិការរង ៤)ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ៥)កញ្ញា វុធ សុភ័ក្រណា នាយិកាភាគីកម្ពុជានៃវិទ្យាស្ថានខុងជឺរាជបណ្ឌិត្យសភាកម្ពុជា ៦)លោក តាំង ម៉េងឆុង គ្រូបង្រៀនភាសាចិនក្នុងតំបន់។ ភាគីចិន៖ ៧)លោកបណ្ឌិត លាវ ស៊ាវតុង សាកលវិទ្យាធិការសាកលវិទ្យាល័យជីវជាំង ៨)លោក សួយ ស៊ឺអ៊ិ ប្រធានទទួលបន្ទុកកិច្ចការកិច្ចសហប្រតិបត្តិការអន្តរជាតិ ៩)លោកស្រី អ៊ូ ថាវ គ្រូឯកទេសជនជាតិចិន។
កិច្ចប្រជុំផ្តោតសំខាន់លើរបៀបវារៈ ដូចជា៖ ១)ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលថ្មី និងការផ្លាស់ប្តូរសហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ២)របាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០២០របស់ កញ្ញា វុធ សុភ័ក្រណា នាយិកាភាគីកម្ពុជាវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ៣)របាយការណ៍លើកសំណើគម្រោងឆ្នាំថ្មីរបស់ លោកស្រី អ៊ូ ថាវ គ្រូឯកទេសជនជាតិចិន ៤)ចំណាប់អារម្មណ៍របស់ លោកបណ្ឌិត លាវ ស៊ាវតុង សាកលវិទ្យាធិការសាកលវិទ្យាល័យជីវជាំង ៥)អនុសាសន៍បូកសរុបរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
ក្នុងស្មារតីកិច្ចប្រជុំបានសម្រេចជាឯកច្ឆន្ទ ក្នុងការជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលថ្មី រួមមាន៖ ភាគីកម្ពុជា៖ ១)ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានក្រុមប្រឹក្សាភិបាល ២)ឯកឧត្តមបណ្ឌិត យង់ ពៅ ជាសមាជិក ៣)ឯកឧត្តម សូត្រ សំណាង ជាសមាជិក ៤)ឯកឧត្តមបណ្ឌិត គិន ភា ជាសមាជិក ៥) លោក តាំង ម៉េងឆុង ជាសមាជិក។ ភាគីចិន៖ ៦)លោកបណ្ឌិត លាវ ស៊ាវតុង អនុប្រធានក្រុមប្រឹក្សាភិបាល ៧)លោក យ៉ាង យ៉ាវហ្វាង ជាសមាជិក ៨)លោក សួយ ស៊ឺអ៊ិ ជាសមាជិក ៩)លោកស្រី អ៊ូ ថាវ ជាសមាជិក ព្រមទាំងធ្វើការផ្លាស់ប្តូរសហនាយក វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយ លោកស្រី អ៊ូ ថាវ ជានាយិកាស្តីទីភាគីចិន និងលោក តាំង ម៉េងឆុង ជានាយកភាគីកម្ពុជា។
នៅក្នុងកិច្ចប្រជុំ លោកបណ្ឌិត លាវ ស៊ាវតុង បានបង្ហាញពីការគាំទ្រ ក្នុងការជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលថ្មី និងការផ្លាស់ប្តូរសហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ហើយក៏បានលើកឡើងពីការបន្តការជួយនិងគាំទ្រដល់បេសកកម្មការងាររបស់វិទ្យាស្ថានខុងជឺ និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការបន្ថែម ជាពិសេសរវាងសហនាយកថ្មី។ ក្នុងនោះផងដែរ លោកក៏បានសម្តែងនូវការថ្លែងអំណរគុណចំពោះការគាំទ្ររបស់រាជបណ្ឌិត្យសភាកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រូបង្រៀន របស់វិទ្យាស្ថានខុងជឺ ដែលនៅតែអាចសម្រេចបាននូវសមិទ្ធផលការងាររបស់ខ្លួន ទោះបីជាស្ថិតក្នុងដំណាក់កាលកូវីដ១៩ក៏ដោយ។ ជាការឆ្លើយតបនៅក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានក្រើនរំឭកដល់សហនាយកថ្មី ត្រូវធ្វើការរាយការណ៍ពីដំណើរការការងារជូនប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាសមាជិកក្រុមប្រឹក្សាភិបាល និងត្រូវខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានភាសាចិនឱ្យបានច្រើន ដើម្បីរួមចំណែកក្នុងការបំពេញតម្រូវការសង្គមបច្ចុប្បន្ន ខណៈដែលវិនិយោគិនចិនកាន់តែច្រើនបានមកវិនិយោគនៅប្រទេសកម្ពុជា។ ក្រៅពីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន ក៏សង្ឃឹមដែរថា សាកលវិទ្យាល័យជីវជាំង នឹងមានកិច្ចសហប្រតិបត្តិការដោយផ្ទាល់ផ្សេងៗទៀតជាមួយរាជបណ្ឌិត្យសភាកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ។
RAC Media
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការប្រឡងបញ្ចប់ឆមាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្រោមអធិបតីភា...
លិខិតបទដ្ឋានគតិយុត្ត គឺជាវិធានច្បាប់ ឬវិធានគតិយុត្តទាំងឡាយណាដែលចេញដោយស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់ដើម្បីដឹកនាំ គ្រប់គ្រងទំនាក់ទំនងរបស់មនុស្សក្នុងសង្គម គ្រប់វិស័យឱ្យមានរបៀបរៀបរយ សន្តិសុ...
មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយស សូមជម្រាបជូនថា ដោយមានកិច្ចសហការណ៍ រវាងវិទ្យាស្ថានជ័យសម្រាប់ការសិក្សាកម្រិតខ្ពស់ នៃសាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌលបានផ្តល់ជូនព័ត៌មានកម្មវិធី...
ប្រទេសឥណ្ឌាមានប្រជាជន១៤០០លាននាក់ មានរដ្ឋ (ខេត្ត) ចំនួន ២៨រដ្ឋ ៧៦៤ស្រុក ៧៦៥៤ឃុំ ២៥២០០០ភូមិ ១២ សហគមន៍ ១៧ភាសាដែលត្រូវបានប្រើប្រាស់ជាផ្លូវការ និង៤០%នៃប្រជាជនសរុបរស់នៅក្រោមខ្សែបន្ទាត់សេដ្ឋកិច្ច (យោងតាមការធ...
ក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូល មានសុខសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើ...
លោក Hua Quoc Anh (ស្តាំ) ធ្វើការជាមួយអាជ្ញាធរទីក្រុងហូជីមិញ - រូបភាព៖ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង ក្រុងហូជីមិញប្រភពព័ត៌មានពីសារព័ត៌មានអនឡាញរបស់វៀតណាម VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២...