Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ ដែលមានរយៈពេលមួយថ្ងៃពេញ និងមានការចូលរួមរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ លោកជំទាវបណ្ឌិតសភាចារ្យ ឯកឧត្ដមបណ្ឌិត លោកជំទាវបណ្ឌិត អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា។
អង្គសន្និបាតនៅថ្ងៃនេះ នឹងធ្វើការបូកសរុបការងារ សមិទ្ធផលស្រាវជ្រាវ ការងាររដ្ឋបាល និងគូសបញ្ជាក់ពីបញ្ហាប្រឈមនៅតាមវិទ្យាស្ថាននិងស្ថាប័នជាឧបសម្ព័ន្ធទាំងអស់របស់រាជបណ្ឌិត្យសភាកម្ពុជា និងភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់អង្គភាព និងស្ថាប័នជាឧបសម្ព័ន្ធទាំងអស់របស់រាជបណ្ឌិត្យសភាកម្ពុជាបានបំពេញក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។
គួរបញ្ជាក់ថា សន្និបាតបូកសរុបការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១នាថ្ងៃនេះ ត្រូវបានអញ្ជើញជាអធិបតី ថ្លែងសុន្ទរកថាបើកដោយ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងទទួលបានការអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបិទ ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការ ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា៕
RAC Media
ឯកឧត្តមបណ្ឌិត យង់ ពៅ ថ្លែងក្នុងឱកាសបើកកម្មវិធីសិក្ខាសាលានៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នេះ បានឱ្យដឹងថា «បញ្ហាប្រឈមចំពោះមុខរបស់យើង គឺការរក្សាតុល្យភាពរវាងវិជ្ជមាត្រទាំងបីនៃការអភិវឌ្ឍប្រកបដោយចីរភាពគ...
កាលពីព្រឹកម៉ិញនេះ នៅវេលាព្រឹកម៉ោង៩:00 ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូចិនជាន់ខ្ពស់ចិនចំនួន៥រូប មកពីក្រុមប្រឹក្សារដ្ឋចិន។ លោកស្រី Xu Lin អតីតនាយកប្រ...
សៀមរាប៖ មន្ត្រីលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ពីររូប គឺកញ្ញា ម៉ៅ សុគន្ធា និងលោក មឿង ចំរើន បានទទួលការចាត់តាំងពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច តាមការអញ្ជើញ នៅក្នុងកម្មវិធីសន្និសីទមីក្រូហិរញ្ញវ...
ព្រះវិហារ៖ យុវជនកាកបាទក្រហមកម្ពុជា និងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បានរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ការអភិរក្សព្រៃឈើ មរតកវប្បធម៌ និងមនុស្សធម៌នៅឧទ្យានរាជបណ្ឌិត្យ សភាកម្ពុ...