ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម វ៉ាង យី មកអាស៊ានបានទទួលលទ្ធផល៩ចំណុច

2020-10-20 10:21:32 ថ្ងៃអង្គារ, 20 តុលា 2020, 10:21 AM
post_detail

ឯកឧត្តម វ៉ាង យី ជាទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើដំណើរទស្សនកិច្ចការទូតថ្មីៗនេះ អញ្ជើញមកអាស៊ានក្នុងការបង្កើនសាមគ្គីភាពជាមួយចិន និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅនូវការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក្នុងតំបន់។ ឯកឧត្ដម វ៉ាង យី ក៏បានអញ្ជើញមកដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០។

នៅមុនពេលឯកឧត្តម វ៉ាង យី អញ្ជើញមកអាស៊ាន គឺបន្ទាប់ពីអាម៉េរិកលួងលោមប្រទេសសមាជិកអាស៊ានដើម្បីទប់ទល់ឥទ្ធិពលចិន ហើយកាលពីថ្ងៃទីទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងកិច្ចប្រជុំកំពូល ថ្នាក់រដ្ឋមន្ត្រីការបរទេសអា​ស៊ាន​​​ដែលបានចាប់ផ្តើមនៅទីក្រុងហាណូយតាមរយៈប្រព័ន្ធវីដេអូខនហ្វឺរិន (Video-conference)​ រដ្ឋមន្រ្តីការបរទេស​អាម៉េរិកបានជំរុញឱ្យអាស៊ានកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនរដ្ឋចិន។ អាម៉េរិក និងចិនដែលកំពុងមានជម្លោះតានតឹងដាក់គ្នាកាន់តែខ្លាំង ស្របពេលនោះក៏អាម៉េរិកនិងចិនបានដើរបញ្ចុះបញ្ចូលប្រទេសសមាជិកអាស៊ានឱ្យគាំទ្ររៀងៗខ្លួន។ បន្ទាប់​មក ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានធ្វើដំណើរទស្សនកិច្ចមកអាស៊ាន ហើយការអញ្ជើញមកអាស៊ាននេះ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនបានទទួលលទ្ធផលបន្ទាប់ពីលោកបានបញ្ចប់ដំណើរទស្សនកិច្ច នៅកម្ពុជា ម៉ាឡេស៊ី ឡាវ ថៃ និងសិង្ហបុរី។

ដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី បានលទ្ធផល៩ចំណុច៖

១.ការពង្រឹងសាមគ្គីភាពពេលមានបញ្ហាប្រឈមនៃជំងឺរាតត្បាតកូវីដ-១៩

២.បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ

៣.ជំរុញការស្តារសេដ្ឋកិច្ចឡើងវិញដោយចិននឹងនៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់ដែលជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក

៤.លើកកម្ពស់សន្តិភាពនិងស្ថិភាពក្នុងតំបន់

៥.ការពារសមធម៌អន្តរជាតិ ឯកឧត្តម វ៉ាង យី បានមានប្រសាសន៍ថា ប្រទេសនានាប្រកាន់ខ្ជាប់នូវបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ អនុវត្តយ៉ាងម៉ត់ចត់នូវគំនិតនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិ និង ពហុគោលនយោបាយរបស់ពិភពលោក។

៦.ទោះមានបញ្ហាកូវីដ-១៩ ក៏ចិននៅជិតហើយចិននឹងផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឯកឧត្តម វ៉ាង យីលើកឡើង​ថា «យើងមិនគួរប្រយុទ្ធតែម្នាក់ឯងទេ....»។

៧.ការជំរុញប្រព័ន្ធទីផ្សារសេរី លោក វ៉ាង យី មានប្រសាសន៍ថា លំនាំនៃការអភិវឌ្ឍសេដ្ឋកិច្ចថ្មីដោយប្រើប្រព័ន្ធ «ចរន្តពីរ» គឺទីផ្សារក្នុងស្រុកនិងក្រៅស្រុកបំពេញបន្ថែមទៅវិញទៅមក ហើយទំហំទីផ្សារដ៏ធំរបស់ចិននឹងផ្តល់ផលប្រយោជន៍ដល់អាស៊ាន។

៨.កាន់តែឈរជើងរឹងមាំនៅក្នុងតំបន់

៩.ចិនមានបញ្ហាកូវីដ-១៩មុន ចិនក៏ងើបសកម្មភាពការទូតមុន អាចនឹងជាដៃគូរសំខាន់មុនក

ក៏សូមបញ្ជាក់ផងដែរថា ថ្មីៗនេះប្រទេសជប៉ុន និងវៀតណាមបានព្រមព្រៀងគ្នាដើម្បីពង្រឹងទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ចរួមទាំងកិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីឲ្យជប៉ុននាំចេញឧបករណ៍យោធា និងបច្ចេកវិជ្ជាទៅកាន់ប្រទេសវៀតណាមក្នុងគ្រាដែលឥទ្ធិពលរបស់ចិនក្នុងតំបន់កំពុងកើនឡើង៕


RAC Media| ផាញ់ សារឿន

អត្ថបទទាក់ទង

តើអ៊ីស្រាអែលជាខ្លាក្នុងព្រៃឬជាខ្លាចូលភូមិ? ដោយ៖ បណ្ឌិត ខែក វីរៈ

...

2021-05-21 01:50:58   Fri, 21,05,2021, 01:50 AM
នយោបាយការបរទេសចិនជាមួយថៃ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-20 12:34:40   Thu, 20,05,2021, 12:34 PM
ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   Tue, 18,05,2021, 05:32 AM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   Tue, 18,05,2021, 05:20 AM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   Thu, 13,05,2021, 03:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   Thu, 13,05,2021, 08:04 AM

សេចក្តីប្រកាស