ព័ត៌មាន

«តើនំអន្សម និង នំគម កើតចេញមកពីជំនឿអ្វី?»

2018-09-29 13:28:08 ថ្ងៃសៅរ៍, 29 កញ្ញា 2018 ម៉ោង 08:28 PM
អ្នកមើល 5010
post_detail

ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨

តាមវចនានុក្រមរបស់សម្តេចសង្ឃរាជ្យ ជួន ណាត បានឱ្យយដឹងថា «អន្សម» គឺជាឈ្មោះនំធ្វើ ដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលរលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។ អន្សម មានច្រើនប្រភេទគឺ អន្សមចេក ជាអន្សមដាក់ចេកណាំវ៉ាទុំទាំងមូលជាស្នូល។ អន្សមជ្រូក គឺដាក់សាច់ជ្រូកជាស្នូល។ អន្សមដូងគឺដាក់ខ្ទិះដូងឬសាច់ដូងទុំ កោសលាយផង។អន្សមអាំង ជាអន្សមដែលចម្អិនដោយអាំង។ល។ចំណែក «នំគម» វិញ មានសណ្ឋាន ដូចខ្នងគម ធ្វើពីម្សៅដំណើបមានស្នូលដូង ឬសណ្ដែកស្បាត់ស្ករ ខ្ចប់ដោយស្លឹក ចម្អិនដោយចំហុយ។នំអន្សមនេះ មានវត្តមាននៅក្នុងសង្គមខ្មែរ តាំងពីបុរាណសម័យមកហើយ។នំនេះគេឃើញមាននៅក្នុង ពិធីបុណ្យទានរបស់ខ្មែរនានា ដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ បុណ្យចូលឆ្នាំ ជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។
យោងតាមឯកសារមួយចំនួន បានឱ្យដឹងថា ក្នុងសម័យព្រះបាទជ័យវរន្ម័ទី៧ ប្រទេសកម្ពុជាប្រកាន់សាសនាព្រហ្មញ្ញ ហើយរបស់ប្រើប្រាស់ និងសម្ភារៈភាគច្រើនតែងតែ មានទំនាក់ទំនងនឹងសាសនាតួយ៉ាង នំអន្សមនេះជា ដើម។ក្នុងសាសនាព្រហ្មញ្ញ នំអន្សម គឺតំណាងឱ្យលិង្គព្រះឥសូរ ឬព្រះសិវៈ។ ចំណែកឯនំគម គឺតំណាងឱ្យយោនី(ប្រដាប់ភេទ) នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ។លិង្គព្រះឥសូរ គេធ្វើពីថ្មរឹងមានរាង៤ជ្រុង ៦ជ្រុង និង៨ជ្រុងក៏មាន ដែលគេតែងឃើញលិង្គព្រះឥសូរ ដាក់ពីលើយោនីនាងឧមា ឬនាងទួគ៌ា។ ម្លោះហើយទើបខ្មែរយើងតែងតែឃើញ នំអន្សមនេះក្នុងពិធីបុណ្យទាន អមជាមួយនឹង “នំគម” ដែលជានំប្រពៃណីខ្មែរផងដែរ ។
តាមឯកសាររបស់លោកបណ្ឌិត មីសែល ត្រាណេ ជំនាញខាងបុរាណវិទ្យា បានឲ្យដឹងថា ព្រះសិវៈ ឬព្រះឥសូរនេះ គឺជាទេវតាចម្បងមួយអង្គ ក្នុងចំណោមទេវៈចម្បងទាំង៣ នៃទ្រីស្តីត្រីម៌ូតិ ដែលមានក្នុងលទ្ធិព្រហ្មញ្ញសាសនា។ យោងលើប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅដើម ស.វ.ទី១ នៃគ.ស.បានបញ្ជាក់ថាប្រជានុ រាស្ត្រខ្មែរ នាសម័យបុរាណនោះ មានការពេញនិយមព្រះអាទិទេពអង្គនេះ ជាងព្រះអាទិទេពផ្សេងៗឯទៀតដែលសុទ្ធសឹងតែមាន ប្រភពមកពីឥណ្ឌាទាំងអស់។បើនិយាយមួយបែបទៀត ក្នុងការគោរពបូជាលទ្ធិព្រហ្មញ្ញខ្មែរខ្លះចូលចិត្តព្រះព្រហ្ម ខ្លះទៀតព្រះនារាយណ៍ (ព្រះវិស្ណុ, ពិស្ណុ) ក៏ប៉ុន្តែជាទូទៅការនិយមបេតីប្រតិបត្តិព្រះសិវៈ ឬព្រះឥសូរនេះ គឺមានកម្រិតខ្ពស់ជាង ព្រះអាទិទេពផ្សេងៗទៀត។ 

ម្យ៉ាងវិញទៀត ទន្ទឹមនឹងនេះ ក៏យើងបានសង្កេតឃើញមាន ការគោរពបូជាព្រះពុទ្ធសាសនាផងដែរ។ម៉្យាងទៀត រូបចម្លាក់លោតបុរេអង្គរជាច្រើន ទាក់ទងនឹងចម្លាក់ព្រះសិវៈ ក្រោមរូបភាពជានិមិត្តសញ្ញា គឺព្រះលិង្គដែលជាទម្រង់លក្ខណៈ ឬក៏ចំណែកមួយនៃ សារពាង្គកាយរបស់ព្រះសិវៈ ដែលបង្ហាញឲ្យឃើញនូវអាទិភាព ព្រះអាទិទេពអង្គនេះក្នុងសង្គមខ្មែរ។ចម្លាក់នៃព្រះអាទិទេពចម្បងខាងលើនេះ មានភាពសម្បូរបែបតាំងពីសម័យបុរេអង្គរ (មុនសម័យអង្គរ) ម្ល៉េះ ជាពិសេសចម្លាក់មានរូបរាងមនុស្ស មានផ្នួងសក់ ហើយមានកាន់ខ្សែផ្គាំនៅលើដៃ និងមនុស្សមានភ្នែកបី លំអដោយចំណិតព្រះច័ន្ទលើផ្នួងសក់ និងគ្រឿងអលង្ការជាដើម។ពាក់ព័ន្ធនឹងប្រវត្តិរបស់ព្រះអាទិទេពអង្គនេះយើងក៏អាចដឹងទៀតថា ព្រះសិវៈ មានព្រះអគ្គមហេសីពីរព្រះអង្គ គឺព្រះនាងឧមា និងព្រះនាងគង្គា (ទូគ៌ា)។គេក៏បានបន្ថែមទៀតថា តាមព្រះសកម្មភាពផ្សេងៗ ក្នុងប្រវត្តិព្រះមហេសីរបស់ទ្រង់ អាចមានព្រះនាមផ្សេងៗឯទៀត ដូចជា កាលីទុគ៌ាជាដើម និងមានព្រះរាជបុត្រពីរ គឺព្រះស្កន្ន និងព្រះគណេស។គប្បីរំលឹកឡើងវិញផងដែរថា ការឆ្លាក់លិង្គព្រះឥសូរ (សិវៈ) តម្កល់លើយោនីនាង ឧមាឬនាងទូគ៌ា នេះ បានក្លាយទៅជាប្រពៃណី ដែលវិចិត្រករខ្មែរយើង សម័យអង្គរបានត្រាប់តាម ហើយនាសម័យអង្គរនោះដែរ ត្រីសូល៌មុខ៣ ក៏ជាអាវុធ ឬក៏ជាវត្ថុស័ក្តិសិទ្ធិរបស់ពួកព្រាហ្មណ៍និកាយសិវៈផង។ នេះជាការសម្រេចចិត្ត ផ្ទាល់ខ្លួនរបស់ព្រះឥសូរ នាសម័យនគរភ្នំ ដុះចេញពីបេះដូង និងមនោ សញ្ចេតនាដ៏ ស្មោះស្ម័គ្រចំពោះព្រះសិវៈ។ ទង្វើនេះក៏ជាលទ្ធផលនៃការ ជះឥទ្ធិពលឲ្យទាំងចក្រភពភ្នំ ប្រកបដោយសច្ចៈភាព ស្គាល់អំពើល្អ អាក្រក់ បង្ហាញដល់មនុស្សផងទាំងឡាយ ឲ្យស្គាល់ផ្លូវនាំទៅកាន់ភាពស្ងប់ចិត្ត។ ម្យ៉ាងវិញទៀត ជំនឿនេះ ក៏ប្រាកដជាបានផ្តល់នូវសក្តានុពល ដ៏សំខាន់ខាងសីលធម៌ សម្រាប់សង្គមជាតិ នាសម័យបុរាណនោះដែរ។និយាយជារួម ជំនឿ សាសនា ដែលជនជាតិខ្មែរជឿ និងប្រកាន់យកសព្វថ្ងៃ បើគេសិក្សាឲ្យបានច្បាស់លាស់ គឺមិនមែនប្រកាន់យកតែព្រះពុទ្ធសាសនាសុទ្ធសាធនោះទេមានលាយឡំជាមួយជំនឿដើមរបស់ខ្មែរ និងព្រហ្មញ្ញសាសនាផងដែរ។ឧទាហរណ៍ៈ បើយើងនិយាយពីវត្តអារាមនៅប្រទេសកម្ពុជា គឺប្រជាជនខ្មែរទូទៅយល់ថា ជាវត្តអារាម របស់ព្រះពុទ្ធសាសនា។ ប៉ុន្តែនៅក្នុងបរិវេណវត្តនោះ មានខ្ទមអ្នកតា គឺជាជំនឿដើមរបស់ជនជាតិខ្មែរ ដែលជឿលើព្រលឹង ដែលមិនសាបសូន្យ ទោះបីរូបរាងកាយ ស្លាប់បាត់បង់ក៏ដោយ។ ចំណែកព្រះសង្ឃ ចេះមន្តអាគមគាថា ចេះព្យាបាលជំងឺ ស្រោចទឹកបណ្ដោះគ្រោះជាដើម គឺជាសាសនាព្រាហ្មញ្ញ។ជាក់ស្តែង ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យទាក់ទងនឹង ព្រះពុទ្ធសាសនា ប៉ុន្តែការវេចនំអន្សម និងនំគម យកទៅវត្តនោះ គឺទាក់ទងនឹងជំនឿរបស់ ព្រហ្មញ្ញសាសនាទៅវិញទេ៕

ប្រភព៖ ដើមអម្ពិល 
RAC Media | ហេង​ សុភី


             

 



អត្ថបទទាក់ទង

«ឯកឧត្តម Dmitry Tsvetkov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំប្រទេសកម្ពុជា ត្រូវបានតែងតាំងជាសមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា»

រាជរដ្ឋាភិបាលបានសម្រេចតែងតាំង ឯកឧត្តម Dmitry Tsvetkov ជាឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំប្រទេសកម្ពុជា ជាសមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាតាមរយៈអនុក្រឹត្យលេខ. ១៥១៨.អនក្រ.តត ចុះថ្ងៃទី ២៧ ខែធ្...

2020-01-16 02:19:07   ថ្ងៃព្រហស្បតិ៍, 16 មករា 2020 ម៉ោង 09:19 AM
«ជំនួបលើកដំបូងរវាងក្រុមការងារគម្រោងឌីជីថលូបនីយកម្មភាសាខ្មែររាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ»

(ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)៖ ក្រោមការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមបណ...

2020-01-14 05:38:31   ថ្ងៃអង្គារ, 14 មករា 2020 ម៉ោង 12:38 PM
ជំនួបរវាងថ្នាក់ដឹកនាំវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និង ប្រតិភូចិនពីមហាវិទ្យាល័យភូមិសាស្រ្តនិងវិទ្យាសាស្រ្តបរិស្ថាន

ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម (វ.ម.វ.ស.) នៃរាជបណ្ឌិត្យសភាកម្ពុជានិងគណៈប្រតិភូមហាវិទ្យាល័យភូមិសាស្រ្តនិងវិទ្យាសាស្រ្តបរិស្ថាននៃសាកលវិទ្យាល័យធានជីង សាធារណរដ្...

2020-01-14 02:52:04   ថ្ងៃអង្គារ, 14 មករា 2020 ម៉ោង 09:52 AM
«ឱកាសការងារក្របខណ្ឌ​ ក ចំនួន១៧កន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា»

ចូលឆ្នាំថ្មី ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់សាធារណជនទូទៅដែលតែងស្រឡាញ់ការងារជាមន្ត្រីរាជការ មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលតាមរយៈទីស្តីការគណរដ្ឋម...

2020-01-13 12:24:35   ថ្ងៃចន្ទ, 13 មករា 2020 ម៉ោង 07:24 PM
សក្ដានុពលវប្បធម៌និងប្រវត្តិសាស្ត្រ នៅជួរភ្នំគុក នៅខេត្តពោធិ៍សាត់

ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ព្រះសង្ឃ និងអាជ្ញាធរដែនដីចុះសិក្សាផ្ទាល់ទីតាំងស្ថានីយបុរាណវិទ្យា និងប្រវត្តិសាស្ត្រ នៅជួរភ្នំគុគ ស្ថិតក្នុងភូមិក្...

2020-01-12 06:41:19   ថ្ងៃអាទិត្យ, 12 មករា 2020 ម៉ោង 01:41 PM
«សន្តិភាពធានានូវការអភិវឌ្ឍគុណភាពជីវិតរស់នៅរបស់ប្រជាជន»

(តាកែវ)៖ ថ្លែងក្នុងពិធីមីទ្ទីញរំលឹកខួបលើកទី៤១ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា (៧/១/១៩៧៩-៧/១/២០២០) នៅក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្...

2020-01-10 06:06:53   ថ្ងៃសុក្រ, 10 មករា 2020 ម៉ោង 01:06 PM

សេចក្តីប្រកាស