Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការជ្រើសរើសមុខជំនាញសិក្សានៅឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត សយ រាសី សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា បានចែក រំលែកទស្សនៈដល់អ្នកចូលរួមក្នុងកិច្ចពិភាក្សាតុមូល និងយុវជនដែលនឹងត្រូវសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅឧត្ដមសិក្សា នាពេលខាងមុខនេះថា «គ្រប់មុខជំនាញទាំងអស់សុទ្ធតែមានសារៈសំខាន់ តែត្រូវជ្រើសរើសមុខជំនាញដែលខ្លួនពេញចិត្តនិងអាចបន្តឆ្ពោះទៅកាន់អនាគតដែលខ្លួនចង់បាន»។
ឯកឧត្ដមបណ្ឌិត សយ រាសី ដែលមានជំនាញរដ្ឋបាលសាធារណៈ បានមានប្រសាសន៍ថា ដើម្បីជ្រើសរើសមុខជំនាញសម្រាប់សិក្សាបានត្រឹមត្រូវ គេអាចពិនិត្យមើលទៅលើសមត្ថភាព និងជំនាញរបស់ខ្លួន ក៏ដូចជាតម្រូវការទីផ្សារការ ងារផងដែរ ប៉ុន្តែការជំរុញទឹកចិត្តឱ្យយើងសម្រេចបានជោគជ័យបន្ថែមទៀតលើការសិក្សាមុខជំនាញនោះ គឺត្រូវផ្ដោត លើអ្វីដែលខ្លួនចង់រៀន និងមានលទ្ធភាពអាចរៀនមុខជំនាញនោះទៅបាន ដោយមិនមែនផ្អែកទាំងស្រុងទៅតាមការផ្ដល់យោបល់ពីអ្នកដទៃនោះឡើយ។
ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា ការសម្រេចជ្រើសរើសរៀនមុខជំនាញអ្វីក៏សំខាន់ដែរ ប៉ុន្តែយុវជនត្រូវចោទសួរខ្លួនឯងវិញថា តើជំនាញនោះយើងអាចយកមកប្រើប្រាស់បានដែរឬទេ? ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍បន្ថែមថា យុវជនត្រូវចងចាំថា ការសិក្សារៀនសូត្រគឺដើម្បីជោគជ័យ ដែលភាពជោគជ័យនិងសេចក្ដីសុខរបស់ខ្លួន គឺប្រែប្រួលទៅតាមបុគ្គលខ្លួនឯងជាអ្នកកំណត់ថាត្រូវដើរទៅតាមផ្លូវណាមួយ និងការវិវត្តរបស់បុគ្គលខ្លួនដែលផ្លាស់ប្ដូរទៅតាមកាលៈទេសៈ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ស្របពេលដែលពិភពលោកទាំងមូលកំពុងតែមានការប្រុងប្រយ័ត្ន និងភ័យខ្លាចចំពោះការឆ្លងវីរុសកូរ៉ូណានោះ ប្រទេសវៀតណាម ដែលជាប្រទេសជិតខាងកម្ពុជាបានប្រើឱកាសនៃការភ័យខ្លាចរបស់ពិភពលោកនេះ ដើម្បីពង្រឹងទំនាក់ទំនងការទូតរបស់ខ...
ចេញផ្សាយថ្ងៃទី១ ខែ មេសា ឆ្នាំ ២០២០វ៉ាស៊ីនតោនឌីស៊ី៖ ជំងឺរាតត្បាតកំពុងតែរាលដាលនៅពេសពេញពិភពលោក ហើយកំពុងតែបង្កគ្រោះថ្នាក់ដល់ជីវិត និងជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់ ចំណែកលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក Do...
អស់រយៈពេលជាងមួយខែហើយចាប់តាំងពីប្រទេសរុស្ស៊ីបានបិទព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន និងបានហាមឃាត់ជនជាតិចិនមិនឱ្យចូលក្នុងប្រទេសរបស់ខ្លួន។ អ្វីៗកំពុងតែក្តៅគគុក នៅពេលដែលអាជ្ញាធររុស្ស៊ីរើសអើងពល រដ្ឋចិន ដែលមាន...
ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានសេរីភាពខ្ពស់ក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត ហើយពលរដ្ឋកម្ពុជាភាគច្រើន ជាពិសេសពលរដ្ឋនៅតាមទីជនបទ បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដើម្បីកំសាន្ត និងដើម្បីទទួលបានព័ត៌ម...
ក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងកាលៈទេសៈពិសេសនាបច្ចុប្បន្នមិនឱ្យជំងឺនេះរាលដាលឈានចេញពីដំណាក់កាលនៃការឆ្លងដោយសារការនាំចូលពីប្រភពខាងក្រៅទៅដល់ដំណាក់កាលនៃការឆ្លងរាលដាលរវាងប្រជាជនក្នុងស...
តើអ្នកតែងតែជា«មនុស្សដែលមានលេខ» ប៉ុន្តែអ្នកចាប់អារម្មណ៍លើវិធីគណិតវិទ្យាដែលមានឥទ្ធិពលលើពិភពលោកជុំវិញយើងមែនទេ? តើអ្នកចង់ប្រើគណិតវិទ្យាដើម្បីបង្កើតគំនិតថ្មីៗ ស្វែងយល់កាន់តែច្បាស់អំពីពិភពលោកជុំវិញយើងនិងជួយ...