Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការជ្រើសរើសមុខជំនាញសិក្សានៅឧត្ដមសិក្សានិងក្រោយឧត្ដមសិក្សា» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត ហោ ប៉េង សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្ដល់អនុសាសន៍ជូនដល់អ្នកចូលរួមក្នុងកិច្ចពិភាក្សាតុមូលយ៉ាងដូច្នេះថា «ការជ្រើសរើសមុខជំនាញសិក្សាត្រូវពិចារណាទៅលើចរិតវិទ្យាសាស្ត្រ និងចរិតទីផ្សារ ដើម្បីក្លាយទៅជាធនធានប្រកបដោយថាមពលនិងសក្ដានុពល»។
ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍ថា ដើម្បីសម្រេចចិត្តបានត្រឹមត្រូវក្នុងការជ្រើសរើសជំនាញសិក្សានៅឧត្ដមសិក្សា គេត្រូវធ្វើការពិចារណាថា ជំនាញអ្វីដែលខ្លួនមានភាពខ្លាំងពូកែលើមុខវិជ្ជាឬជំនាញអ្វី កាលពីពេលដែលខ្លួនរៀននៅមធ្យមសិក្សាទុតិយភូមិ ហើយជំនាញអ្វីដែលត្រូវនឹងទេពកោសល្លនិងចំណេះដឹងដែលខ្លួនមាន។ ឯកឧត្ដមបណ្ឌិតបន្តថា បន្ទាប់ពីស្វែងយល់និងពិនិត្យថាអាជីពណាមួយដែលខ្លួនប៉ងប្រាថ្នាហើយ គេត្រូវតែពិនិត្យមើលថាតើមានសាកលវិទ្យាល័យណាមួយដែលត្រូវនឹងជំនាញដែលខ្លួនបានសម្រេចចិត្ត។ ចំណុចទាំងនេះ ត្រូវបានឯកឧត្ដមបណ្ឌិតគូសបញ្ជាក់ថាជាការវិវត្តតាមបែបវិទ្យាសាស្ត្រ ឬដែលមានចរិតវិទ្យាសាស្ត្រ ហើយដែលចំណុចនឹងធ្វើឱ្យបុគ្គលនោះក្លាយខ្លួនទៅជាមនុស្សដ៏អស្ចារ្យនៅក្នុងសង្គម ដូចជាក្លាយខ្លួនទៅជាសហគ្រិនភាពដែលអាចជួយសង្គមបាន ជាអ្នកសេដ្ឋកិច្ចឆ្នើម អ្នករកស៊ីឆ្នើម ឬអ្នកវិទ្យាសាស្ត្រឆ្នើមជាដើម។
ចំណុចសំខាន់ទីពីរដែលឯកឧត្ដមបណ្ឌិតបានលើកឡើងគឺ ចរិតទីផ្សារ ដែលត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតបានបកស្រាយថា គេត្រូវពិនិត្យមើលទៅលើទីផ្សារថា តើមុខជំនាញណាដែលល្អនៅលើទីផ្សារ ហើយដែលមុខជំនាញនេះ គឺតែងតែទទួលអនុសាសន៍ពីឪពុកម្ដាយ បងប្អូនរបស់ខ្លួន ឬវាគ្មិនផ្សេងៗ។ ឯកឧត្ដមក៏បានគូសបញ្ជាក់ផងដែរថា និស្សិតរបស់កម្ពុជាតែងតែរងឥទ្ធិពលសេដ្ឋកិច្ចពីឪពុកម្ដាយ ដោយឪពុកម្ដាយជាអ្នកចេញថ្លៃចំណាយលើការសិក្សារបស់ខ្លួន ហើយចង្អុលបង្ហាញថាឱ្យទៅរៀននៅទីនេះ ឬនៅទីនោះ ដែលពួកគេមើលដោយផ្ដោតលើទំហំសេដ្ឋកិច្ច ថារៀនចប់ធ្វើការបានលុយ បានមុខមាត់ខ្ពង់ខ្ពស់។
ឯកឧត្ដមបណ្ឌិត បានមានប្រសាសន៍ថា ការលើកឡើងខាងលើនេះ គឺជាជម្រើសមួយដែលយុវជន ត្រូវធ្វើការពិចារ ណា និងសម្រេចចិត្តដោយខ្លួនឯង ព្រោះប្រសិនបើគេធ្វើការសម្រេចចិត្តខុស នោះដំណើរឆ្ពោះទៅកាន់ភាពជោគជ័យរបស់គេ នឹងត្រូវផ្លាស់ប្ដូរទៅកាន់បរិបទមួយផ្សេងទៀត។ ជាអនុសាសន៍របស់ឯកឧត្ដមបណ្ឌិត ការសម្រេចចិត្តជ្រើស រើសមុខជំនាញដែលចេញពីទេពកោល្លរបស់បុគ្គល គឺជាការសម្រេចចិត្តចាប់យកជំនាញដែលមានមូលដ្ឋានគ្រឹះរឹងមាំជាង ហើយបន្ទាប់ពីបញ្ចប់ការសិក្សា តាមរយៈទេពកោសល្លរបស់ខ្លួន បុគ្គលនោះនឹងវិវត្តខ្លួនទៅជាបុគ្គលម្នាក់ដែលឆ្នើម អស្ចារ្យ និងរឹងមាំ។ ឯកឧត្ដមបណ្ឌិតបានបន្ថែមថា ការជ្រើសមុខជំនាញខុស យុវជនត្រូវផ្លាស់ប្ដូរចុះឡើង នឹងធ្វើឱ្យយុវជនខាតពេលវេលា ដែលទីបំផុតនឹងទៅវិលរកកន្លែងដើមវិញ៕
RAC Media | លឹម សុវណ្ណរិទ្ធ
កញ្ញា Shahnaz Nur Firdausi ជំនួយការគម្រោងមកពីវិទ្យាស្ថានបច្ចេកវិទ្យាបានឌុង ប្រទេសឥណ្ឌូណេស៊ី បានធ្វើបទបង្ហាញពីការវាយតម្លៃស្តុកកាបូនព្រៃកោងកាងនៅក្នុង Segara Anakan នៅជ្វាកណ្តាល ប្រទេសឥណ្ឌូណេស៊ី ហើយក៏ជាវ...
ការគណនាកាបូននៃវិស័យការប្រើប្រាស់ដីនិងការដាំដំណាំនៅក្នុងប្រទេសសិង្ហបុរី ជាប្រធានបទមួយត្រូវបានលើកមកបង្ហាញ ដោយលោក Mohamad Fairoz Bin Mohamed នៅក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិ ស្តីពី «កាលានុវត្តភាពក្នុងក...
លោក កើត វិទ្យា ជាវាគ្មិនដែលអញ្ជើញមកពីអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរអប្សរា លោកបានធ្វើបទបង្ហាញពី «គោលនយោបាយបរិស្ថានសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍៖ការអនុវត្តរបស់អាជ្ញាធរអប្សរា»។ខ្លឹមសារនៃបទប...
តាមការវិវឌ្ឍនៃមនុស្សនៅមុនគ្រឹះសករាជ មនុស្សដើមទាក់ទងគ្នាដោយកាយវិការ ឬ ប្រើសញ្ញា ដើម្បីសម្គាល់អ្វីមួយជាបន្តបន្ទាប់ រហូតដល់ប្រើសញ្ញាតំណាងជាលេខ ចំនួន ដូចជាពួកស៊ូមៀរ (Sumerians) បង្កើតប្រព័ន្ធរាប់។ តែនៅក្រ...