Royal Academy of Cambodia
(ខេត្តពោធិ៍សាត់)៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ចូលរួមគោរពវិញ្ញាក្ខន្ធឧបាសិកា «ញ៉ឹក សុក» ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់បានចូលរួមរំលែកនូវមរណទុក្ខដោយសេចក្តីសោកស្តាយជាមួយឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រួសារ ព្រមទាំងសាច់ញាតិទាំងអស់នៃសព ដោយសេចក្តីសង្វេគក្រៃលែង និងសមានទុក្ខយ៉ាងក្រៀមក្រំដោយឧបាសិកា «ញ៉ឹក សុក» បានទទួលមរណភាពនៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០១:០០នាទីរំលងអធ្រាត្រក្នុងជន្មាយុ ៨៧ឆ្នាំដោយជរាពាធ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាបានចាត់ទុកមរណភាពនេះគឺជាការបាត់បង់មាតា ជីដូន ប្រកបដោយគុណដ៏ធំធេង និងប្រកបដោយព្រហ្មវិហារធម៌ក្នុងការចិញ្ចឹមបីបាច់ និងអប់រំកូនចៅកន្លងមក។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធឧបាសិកា «ញ៉ឹក សុក» បានអញ្ជើញទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយការរំលែកទុក្ខសោកនេះដែរ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រួសារ សូមគោរពថ្លែងអំណរគុណជូនឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាដែលបានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ចូលរួមគោរពវិញ្ញាណក្ខណ្ធចំពោះមរណភាពនៃអ្នកម្តាយ «ញ៉ឹក សុក» ។
ឯកឧត្តមបណ្ឌិត យង់ ពៅ និងគ្រួសារ សូមប្រសិទ្ធពរជ័យជូនដល់ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ សូមជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ឧបាសិកា «ញ៉ឹក សុក» បានទទួលមរណភាពកាលពីយប់ថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១ និង០០នាទីរំលងអធ្រាត្រក្នុងជន្មាយុ ៨៧ឆ្នាំដោយជរាពាធ។
ពិធីបុណ្យសពឧបាសិកា «ញ៉ឹក សុក» ត្រូវបានប្រារព្ធធ្វើនៅក្នុងភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់៕
RAC Media | រឿន ភារុន
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨(ភ្នំពេញ)៖ដើម្បីបង្ហាញនូវសាមគ្គីភាពជាមួយរាជរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ក្នុងគ្រាលំបាកនេះ រាជដ្ឋា ភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានសម្រេចចូ...
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨នៅថ្ងៃទី៣០ ខែកញ្ញា មេដឹកនាំបក្សនិងរដ្ឋរបស់ចិន បានប្រារព្ធពិធីខួបទី៦៩ឆ្នាំ ដែលមានភ្ញៀវចូលរួមប្រជុំ ១២០០នាក់ ក្នុងនោះមាន ព្រះបាទនរោត្តម សីហនុ បានយាងចូលរួមដែរ។ចិនបានប្រកាសថ...
ថ្ងៃអង្គារ ទី២ តុលា ឆ្នាំ២០១៨រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ដែលបានឆ្លាក់ពីថ្មភក់កំពស់១,២ម៉ែត្រនិងទទឹង១,២ម៉ែត្រ ត្រូវបានថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជារៀបចំជាអសនៈមួយកន្លែងនៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្...
កាលពីវេលាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអ...