ព័ត៌មាន

«ជា សុផារ៉ា៖ ដើម្បីរៀបចំទីក្រុងមួយឱ្យមាននិរន្តរភាពត្រូវផ្ដោតលើចំណុចអាទិភាព៥»

2018-09-28 13:49:26 ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 08:49 PM
អ្នកមើល 3974
post_detail

ធ្លាប់ជាអភិបាលរាជធានីភ្នំពេញនិងបច្ចុប្បន្ននេះជារដ្ឋមន្ត្រីក្រសួង រៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ឯកឧត្តម​ ជា សុផារ៉ា បាន លើកឡើងថា ការរៀបចំទីក្រុងមួយឱ្យបាននិរន្តរភាពនិងអាច រក្សាអត្តសញ្ញាណជាតិចាំបាច់ត្រូវផ្ដោតលើការងារសំខាន់និងអាទិភាពចំនួន៥ ចំណុច។
១.រៀបចំផែនការប្រើប្រាស់ដី ថ្លែងក្នុងឱកាសសំណេះសំណាលជាមួយប្រតិភូយុវជនកម្ពុជានៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុន (SSEAYP)លើកទី៤៥កាលពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០១៨ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី បានលើកឡើងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងនៅក្នុងទីក្រុងមានជាអាទិ៍ តំបន់រដ្ឋបាល តំបន់ សាធារ​ណៈ ឧស្សាហ៍កម្ម តំបន់ពាណិជ្ជកម្ម តំបន់ទេសចរណ៍ និង លំនៅឋានជាដើម ចាំបាច់ត្រូវមានផែនការរៀបចំ​ផែនការប្រើប្រាស់ ដី ជាមុនសិន។លោកថា ការរៀបចំខ្សែក្រវ៉ាត់បៃតង គួរធ្វើនៅខាងក្រៅក្រុង ចំណែកឯការរៀបចំផ្សារដែលមិនគួរ រុញមកកន្លែងតែមួយនោះទេ ព្រោះវាជា ហេតុដែលបង្កឱ្យមានការកកស្ទះចរាចរណ៍។
២.ប្រព័ន្ធលូនិងបង្ហូរទឹកកខ្វក់ ការរៀបនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងបង្ហូរទឹកកខ្វក់ នេះ គឺជាគោលដៅចម្បងក្នុងការធានាឱ្យបាននូវ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ករណីកង្វះខាតអនាម័យ ប្រព័ន្ធ គ្រប់គ្រងទឹកកខ្វក់អាច ប៉ះ​ពាល់សុខភាពដែលជាឧបសគ្គដល់ការអភិវឌ្ឍហើយ យើងមិនអាចនឹងមើលរំលងបានទេ។ ឯកឧត្តម បាន រំលឹកឡើងវិញកាលលោកនៅកាន់តំណែងជាអភិបាល រាជធានី ភ្នំពេញទឹកកខ្វក់ត្រូវបានបង្ហូរតាមប្រឡាយស្ទឹងមានជ័យធ្លាក់ទៅបឹង ទំពុន។ រៀបចំប្រព័ន្ធទំនប់កប់ស្រូវ ដើម្បីបូមទឹកកខ្វក់ចេញពីក្រុងភ្នំពេញ។
៣. ការមើលទិសខ្យល់ ការរៀបចំទីក្រុងមួយក៏ចាំបាច់ត្រូវសិក្សាលើ ទិសខ្យល់។ បុព្វបុរសខ្មែរកសាងរាជធានីអង្គរមិនត្រឹមសិក្សាទិសខ្យល់ បក់ទេ ប៉ុន្តែក៏បានសិក្សាដល់ប្រព័ន្ធពន្លឺ និងទិសដៅរបស់ ព្រះអាទិត្យ ផងដែរ។ ទីក្រុងពិតណាស់ជាកន្លែងមានមនុស្សរស់នៅច្រើន ដូច្នេះ ការសាងសង់រោងចក្រ និងឧស្សាហ៍កម្មធំៗ ដែលមានបង្ហុយផ្សែង ពុលត្រូវសិក្សាពីរបបខ្យល់បក់តើអាចហុយចូលមកទីក្រុងដែរ ឬទេ?
៤. ប្រភពទឹកស្អាតប្រភពទឹកស្អាតគឺជាតម្រូវ ការចាំបាច់បំផុតសម្រាប់ ប្រជាពលរដ្ឋទូទៅប្រើប្រាស់ប្រចាំថ្ងៃ។ បច្ចុប្បន្ននេះទឹកស្អាតដែលផ្គត់ ផ្គង់នៅរាជធានីភ្នំពេញមានប្រភពពីទឹកទន្លេ។ ទឹកទន្លេប្រែប្រួលទៅ តាមរដូវទឹកឡើងនិងទឹកស្រក។ តួយ៉ាងដូចជាប្រភពទឹកទន្លេបាសាក់ នៅរដូវវស្សានឹងហូរចូលទន្លេសាប ប៉ុន្តែពេលទឹកស្រកវិញនឹងធ្វើឱ្យ ទឹកទន្លេសាបឡើងល្អក់។ ពេលទឹកល្អក់ខ្លាំងអ្នកជំនាញត្រូវប្រើប្រាស់ ក្លរច្រើនដើម្បីសម្លាប់មេរោគ ។ ដូច្នេះយើងត្រូវលើកផែនការបូមទឹក ទន្លេមេគង្គវិញដោយសារទឹកហូរមិនសូវល្អក់ខ្លាំង។
៥. សំណង់ស្ថាបត្យកម្មមានលក្ខណៈជាខ្មែររចនាបថសំណង់អាគារខ្ពស់ៗក្នុងទីក្រុងត្រូវបញ្ចូលគំនិតស្ថាបត្យកម្មខ្មែរដើម្បីរក្សាបានអត្តសញ្ញាណជាតិនិងការទាក់ទាញភ្ញៀវទេសចរ​។ ឯកឧត្តមបានលើកឡើងថាវិស័យសំណង់នៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើន ក្រសួងរៀបចំដែនដីកន្លងមកក៏បានលើកទឹកចិត្តឱ្យជួយចូលរួមលើក កម្ពស់ តម្លៃស្ថាបត្យកម្មខ្មែរនាសម័យមុន តាមរយៈការរចនា ប្លង់សំណង់ទាំងខាងក្នុងអគារនិងក្រៅអគារឱ្យមានលក្ខណៈ ជាស្ថាបត្យកម្មខ្មែរផងដែរ ដោយឯកឧត្តមបានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និង សំណង់កំពុងរៀបចំធ្វើផែនការគោលរៀបចំទីក្រុងនិងទីប្រជុំជនខណៈ បច្ចុប្បន្នធ្វើបាននៅខេត្តព្រះសីហនុ ខេត្ត សៀមរា និ រាជធានី ភ្នំពេញ៕
ប្រភព:ខ្លីខ្លី 
RAC Media | ហេង​ សុភី



អត្ថបទទាក់ទង

តើអ៊ីស្រាអែលជាខ្លាក្នុងព្រៃឬជាខ្លាចូលភូមិ? ដោយ៖ បណ្ឌិត ខែក វីរៈ

...

2021-05-21 01:50:58   ថ្ងៃសុក្រ, 21 ឧសភា 2021 ម៉ោង 08:50 AM
នយោបាយការបរទេសចិនជាមួយថៃ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-20 12:34:40   ថ្ងៃព្រហស្បតិ៍, 20 ឧសភា 2021 ម៉ោង 07:34 PM
ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:32 PM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM

សេចក្តីប្រកាស