Royal Academy of Cambodia
ឯកឧត្តមបណ្ឌិតយង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្អង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូចិន មកពីសាកលវិទ្យាល័យគរុកោសល្យចិនខាងកើតដឹកនាំដោយលោកស្រី ឆាង ជីវម៉ី ជួបសំដែងការគួរសម និងពិភាក្សាការងារនៅសាលស្លឹករឹត ព្រឹកថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨។
គោលបំណងនៃជំនួបនេះគឺផ្តោតជាសំខាន់ក្នុងការផ្លាស់ប្តូរនិស្សិតថ្នាក់ក្រោយឧត្តមសិក្សា ការផ្តល់អាហារូបករណ៍ជូនដល់និស្សិតកម្ពុជា និងការពិនិត្យលទ្ធភាពក្នុងបង្កើតកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃប្រទេសទាំងពីរ។ លោកស្រី ឆាង ជីវម៉ី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងប្រសិទ្ធភាពការងាររបស់រាជបណ្ឌិត្យសភាកម្ពុជានាដំណាក់កាលថ្មីៗនេះ លោកស្រីមានជំនឿយ៉ាងមុតមាំថា ស្ថាប័នយើងទាំងពីរនឹងអាចធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យសិក្សានិងស្រាវជ្រាវ ជាពិសេសលើការសិក្សាភាសាចិនសម្រាប់ថ្នាក់បរិញ្ញាបត្រ ក៏ដូចជាថ្នាក់ក្រោយឧត្តមសិក្សា។
យ៉ាងណាម៉ិញ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានដើរតួយ៉ាងសំខាន់ណាស់ក្នុងការបណ្តុះបណ្តាលភាសាចិនដល់សិស្សានុសិស្សកម្ពុជា ក៏ដូចជាការផ្សព្វផ្សាយនូវវប្បធម៌ចិនដល់សិស្សានុសិស្សកម្ពុជា។ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះគណៈប្រតិភូនិងបានកោតសរសើរចំពោះថ្នាក់ដឹកគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជានាពេលនេះ។ ឯកឧត្តមបណ្ឌិតបានបន្តថា « រដ្ឋាភិបាលប្រទេសយើងទាំងពីរ មានទំនាក់ទំនងគ្នាយ៉ាងល្អ ជាទំនាក់ទំនងគ្រប់ជ្រុងជ្រោយ ក្នុងនាមជាដៃគូសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
បន្ថែមពីលើនេះទៀត ការជួបគ្នារវាងស្ថាប័នអប់រំសិក្សាស្រាវជ្រាវកំពូលៗរបស់ជាតិយើងទាំងពីរ ក៏ទាមទារឱ្យមានកិច្ចសហការគ្នាល្អផងដែរ។ ក្នុងន័យនេះយើងគួរមានកិច្ចសហការក៏ដូចជាកិច្ចការស្រាវជ្រាវរួមគ្នា ដើម្បីបង្កើននូវការរឹតចំណងមិត្តភាព ជាពិសេសលើការអប់រំនិងបណ្តុះបណ្តាលភាសាចិន»។ លោកស្រីឆាង ជីវម៉ី បានទទួលយកសំណើខាងរាជបណ្ឌិត្យសភាកម្ពុជានិងពិនិត្យលទ្ធភាពក្នុងការផ្តល់អាហារូបករណ៍ជូនដល់សិស្សានុសិស្សកម្ពុជាតាមរយៈវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
ដោយ ខែក វីរៈ | RAC Media
ក្នុងឱកាសស្វាគមន៍ដល់ភ្ញៀវជប៉ុន ដែលមានគម្រោងដាក់វិនិយោគបង្កើតសួនសត្វដ៏ធំនៅកម្ពុជា នៅក្នុងទីតាំងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បង្ហាញពីក្តីពេញចិត្តចំពោះទឹកចិត...
នៅព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាចំហស្តីពី «សក្តានុពល និងបញ្ហាប្រឈមនៃការវិនិយោគនៅកម្ពុជា» ដោយមានការចូលរ...
គិតចាប់តាំងពីឆ្នាំ១៩៩៨ មក ឯកឧត្តម លឹម គានហោបានកសាងមកនូវសមិទ្ធផល និងស្នាដៃជូនជាតិច្រើន ក្នុងវិស័យធនធានទឹក និងឧតុនិយមក្នុងនោះការកសាងប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែងនៅតាមបណ្តាខេត្តសំខាន់ៗជាច្រើន ដូចជានៅ...