Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងបំណងស្វែងរកការឯកភាពគ្នាក្នុងការសរសេរអក្សរឡាតាំងលើឈ្មោះខេត្ត និងទីតាំងសាធារណៈនានា ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «បទពិសោធន៍ និងបញ្ហាគោលការណ៍ក្នុងការប្រើប្រាស់អក្សរឡាតាំង សម្រាប់កត់សូរភាសាខ្មែរ ករណីអសាធារនាម» នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។
ដោយបានពិនិត្យមើលឃើញថា ក្នុងពេលកន្លងមក ការប្រើអក្សរឡាតាំងក្នុងការសរសេរអសាធារណនាមខ្មែរមិនទាន់មានការឯកភាពគ្នានៅឡើយ ហេតុនេះក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាបានសម្រេចរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «បទពិសោធន៍ និងបញ្ហាគោលការណ៍ក្នុងការប្រើប្រាស់អក្សរឡាតាំង សម្រាប់កត់សូរភាសាខ្មែរ ករណីអសាធារនាម» ដើម្បីស្វែងរកមតិយោបល់និងអនុសាសន៍ពីអ្នកចូលរួម ជាពិសេសក្រសួងស្ថាប័នពាក់ព័ន្ធនានានឹងការប្រើប្រាស់អក្សរឡាតាំងសម្រាប់សរសេរអសារណនាម ដើម្បីពង្រីកគំនិតនិងទស្សនៈក្នុងការកែលម្អនិងសម្រេចបាននូវគោលការណ៍រួមមួយសម្រាប់ខែ្មរ។
នៅកិច្ចពិភាក្សាតុមូលដែលបានប្រារព្ធរៀបចំឡើងនៅក្នុងសាលមរតកសិល្បៈខ្មែរ ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរបានថ្លែងថា ក្នុងសម័យសកលភាវូបនីយកម្ម ការប្រើប្រាស់អក្សរឡាតាំងសម្រាប់សរសេរអសាធារណនាមខ្មែរមានភាពចាំបាច់។ ក្នុងជីវភាពប្រចាំថ្ងៃ ការប្រើប្រាស់ឈ្មោះជាអក្សរឡាតាំងក៏ចាំបាច់ណាស់ដែរ ក្នុងការធ្វើលិខិតអត្រានុកូលដ្ឋាន លិខិតឆ្លងដែនជាដើម។ ម្យ៉ាងទៀត តម្រូវការសរសេរឈ្មោះខេត្ត ស្រុក ឃុំ ភូមិ ផ្លូវ ទីកន្លែង ប្រាសាទ ឧទ្យាន ជាអក្សរឡាតាំងក៏មានភាពចាំបាច់ដូចគ្នា។
ជាក់ស្តែង ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានលើកឡើងបន្ថែមថា៖«កន្លងមក ការប្រើអក្សរឡាតាំងក្នុងការសរសេរអសាធារណនាមខ្មែរ មិនទាន់មានឯកភាពគ្នានៅឡើយទេ។ ចំពោះការកត់សូរ ឈ្មោះខេត្តតាកែវ មានសំណេរដោយប្រើអក្សរឡាតាំងច្រើនបែប «Takeo» «Takaev» និង «Takev» រីឯឈ្មោះខេត្តក្រចេះ មានសំណេរដោយប្រើអក្សរឡាតាំង«Kratie» និង «Krachech»។ ហេតុនេះកិច្ចពិភាក្សាតុមូលនេះ នឹងបង្ហាញដល់សាធារណជនអំពីប្រវត្តិ ទំនោរ និងបទពិសោធន៍របស់អ្នកប្រើប្រាស់ក្នុងការប្រើអក្សរឡាតាំង សម្រាប់សរសេរអសាធារណនាម និងសំណើដំណោះស្រាយរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ។
បន្ទាប់ពីកិច្ចពិភាក្សានេះ ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម រំពឹងជឿជាក់ថា នឹងទទួលបានមតិយោបល់ និងអនុសាសន៍ពីអ្នកចូលរួម ជាពិសេសក្រសួងស្ថាប័ន ពាក់ព័ន្ធនឹងការប្រើប្រាស់អក្សរឡាតាំង សម្រាប់សរសេរអសាធារណនាមដើម្បីពង្រីកគំនិត និងទស្សនៈក្នុងការកែលម្អ និងសម្រេចបាននូវគោលការណ៍រួមមួយសម្រាប់ជនជាតិខ្មែរ ដែលជាម្ចាស់ភាសាអាចទទួលយកបានដោយសុទ្ធចិត្ត។
សមាសភាពអញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលនេះ រួមមាន៖ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា វាគ្មិនមកពីក្រសួងពាក់ព័ន្ធ ក្រសួងអប់រំ, ក្រសួងផែនការ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងមន្រ្តីស្រាវជ្រាវ និងនិស្សិតសរុបចំនួនប្រមាណ ១០០នាក់៕
RAC MEDIA | រឿន ភារុន
អក្សរសិល្ប៍ខ្មែរចែកជាពីរប្រភេទធំៗគឺអក្សរសិល្ប៍ប្រជាប្រិយ និង អក្សរសិល្ប៍សំណេរ ឬហៅថាអក្សរសិល្ប៍ចំណារ។១-អក្សរសិល្ប៍ប្រជាប្រិយអក្សរសិល្ប៍ប្រជាប្រិយមានតាំងពីសម័យបុព្វកាលមក គឺមានតាំងពីសម័យកកើតមនុស្ស មានភាស...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ គឺជាខួប២ឆ្នាំ (២០១៨-២០២០)ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីដាំ...
កូវីដ១៩ ជំងឺរាតត្បាតសាកលបាននឹងកំពុងរីករាលដាលលើ២១០ប្រទេសនិងដែនដី។ ថ្ងៃទី១១ខែឧសភា ឆ្នាំ២០ ២០នេះមានអ្នកឆ្លងរហូតដល់៤,១៨១,០២១នាក់ អ្នកស្លាប់ចំនួន២៨៣,៨៦៨នាក់និងអ្នកព្យាបាលជាសះស្បើយចំនួន១,...
ក្រុមមន្រ្តីជាន់ខ្ពស់មកពីសហរដ្ឋអាម៉េរិកនិងប្រទេសចិនបានធ្វើកិច្ចសន្ទនាតាមទូរសព្ទមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២០ ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មរួមទាំងកិច្ចព្រមព្រៀង «ដំណាក់កាលទី១» ដ...
ទំនាក់ទំនងជប៉ុន-សហរដ្ឋអាម៉េរិ បានចាប់ផ្តើមឡើងដំបូងតាមរយៈបេសកកម្មការទូត សកម្មភាពយោធានៅចុងសត វត្សរ៍ទី១៨ និងដើមសតវត្សរ៍ទី១៩ ដោយមាននាវិករបស់សហរដ្ឋអាម៉េរិកពីររូបគឺលោក James Glynn និងលោក Matthew C. Perry បា...