Royal Academy of Cambodia
ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨
(តូក្យូ-ជប៉ុន)៖ ដោយវិស័យទេសចរណ៍សហគមន៍ ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុកពីជនបទមកទីក្រុង រួមចំណែកដល់កិច្ចការពារបរិស្ថាន ទើបបានជាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ជប៉ុន ឆ្នាំ២០១៨ (Japan Tourism Expo 2018) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងកិច្ចប្រជុំតុមូលរដ្នមន្ត្រីទេសចរណ៍លើកទី២ លើកយកប្រធានបទតែមួយគត់មកពិភាក្សាគ្នាយ៉ាងល្អិតល្អន់ស៊ីជម្រៅ គឺ «និរន្តរភាពទេសចរណ៍ ដើម្បីអភិវឌ្ឍសហគមន៍ (Sustainable Tourism for Community Development)»។
កិច្ចប្រជុំតុមូលរដ្ឋមន្ត្រីទេសចរណ៍លើកទី២នេះ បានធ្វើឡើងនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងនោះក៏មានការចូលរួមពីរដ្ឋមន្រ្តីមកពី ១៩ប្រទេស និងពីតំណាងអង្គការអន្តរជាតិធំៗ រួមមាន៖ លោក Zurab Pololikashvili អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) លោកស្រី Gloria Guevara ប្រធានអង្គការទេសចរណ៍ និងធ្វើដំណើរពិភពលោក (WTTC) និងលោក Mario HARDY អគ្គនាយកនៃសមាគម Pacific Association of Travel Agents (PATA) និងលោក Shannon Stowell ប្រធានសមាគមទេសចរណ៍ផ្សងព្រេង (Adventure Tourism Association= ATA)។ កម្មវិធីនេះ ធ្វើឡើងដើម្បីចែករំលែកបទពិសោធន៍ ពិភាក្សាគ្នារិះរកយន្តការ និងយុទ្ធសាស្រ្ត ដើម្បីអភិវឌ្ឍសហគមន៍ទេសចរណ៍ប្រកបដោយនិរន្តរភាពសម្រាប់ប្រទេស និងតំបន់។
ក្នុងឱកាសនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ពីរូបមន្តគំរូ 4Ps ដែលបានរកឃើញនៅកម្ពុជា ហើយត្រូវបានទទួលស្គាល់ជាសាកល៖
អត្ថប្រយោជន៍ពីសកម្មភាពទេសចរណ៍ រួមមាន៖ ចំណូលពីសេវាកម្មផ្ទះស្នាក់ ការធ្វើមគ្គុទេសក៍ទេសចរណ៍ សេវាកម្មម្ហូបអាហារ និងការផ្គត់ផ្គង់ភេសជ្ជៈ និងសេវាកម្មដឹកជញ្ជូន។ល។ ចំពោះអ្នកទេសចរក្នុងស្រុក និងទេសចរអន្តរជាតិ ពួកគេក៏ត្រូវឆ្លងកាត់ការអប់រំឱ្យបានល្អអំពីដំណើរទេសចរណ៍ប្រកបដោយការទទួលការខុសត្រូវគោរពប្រពៃណីទំនៀមទម្លាប់របស់ប្រជាសហគមន៍មូលដ្ឋាន ក៏ដូចជាកិច្ចការពារបរិស្ថាន និងធម្មជាតិ។ គួររំឭកថា គន្លឹះនៃនិរន្តរភាពទេសចរណ៍ដើម្បីអភិវឌ្ឍន៍សហគមន៍ គឺការបែងចែកអត្ថប្រយោជន៍ដល់ប្រជាសហគមន៍ប្រកបដោយសមធម៌ (équitable benefit sharing)។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា អាស៊ានក៏បានដាក់ចេញស្តង់ដាទេសចរណ៍ជាច្រើន សំដៅធានាបាននូវផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព ដូចជា ស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន ស្តង់ដាផ្ទះស្នាក់អាស៊ាន។ ដោយឡែក ក្នុងចំណោមស្តង់ដាទាំងនោះ កម្ពុជាមានកិត្តិយសក្នុងនាមជាប្រទេសនាំមុខ ក្នុងការរៀបចំស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន និងស្តង់ដាទីក្រុងស្អាតអាស៊ាន។ ស្របជាមួយគ្នានោះ កម្ពុជាក៏បានរៀបចំឱ្យមានស្តង់ដារបស់ខ្លួន ដើម្បីធានាគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ សំដៅធានាឱ្យបាននូវទេសចរណ៍ប្រកបដោយនិរន្តរភាព។
ម្យ៉ាងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបអង្គវេទិកាថា ដោយកម្ពុជាមានសហគមន៍ជាង ២ ០០០កន្លែង ដែលបានចុះបញ្ជីក្នុងស្ថាប័នផ្សេងគ្នា ដូចជាក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយមជាដើម និងដោយពិនិត្យឃើញថា ក្នុងចំណោមសហគមន៍ទាំងអស់នោះ ក៏អាចមានសហគម៍ខ្លះមានសក្តានុពលអាចអភិវឌ្ឍន៍បន្ថែមជាសហគមន៍ទេសចរណ៍ ដែលអាចរកចំណូលបន្ថែមពីសកម្មភាពទេសចរណ៍ជូនសហគមន៍បាន។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតឱ្យមានក្រុមការងារអន្តរក្រសួងមួយ ដែលមានក្រសួងទេសចរណ៍ជាប្រធាន ក្រសួងបរិស្ថានជាអនុប្រធានអចិន្ត្រៃយ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាក់ព័ន្ធផ្សេងទៀតជាសមាជិក ដើម្បីពិនិត្យមើលជាក់ស្តែង ក្នុងគោលបំណងសំខាន់អភិវឌ្ឍន៍ទៅជាសហគមន៍ទេសចរណ៍នេះ។ កិច្ចប្រជុំតុមូលរដ្ឋមន្ត្រីបានយកចិត្តទុកដាក់ស្តាប់ កោតសរសើរ និងអរគុណដល់កម្ពុជា ដែលបានចែករំលែកបទពិសោធន៍នេះ៕
ប្រភព: ក្រសួងទេសចរណ៍ រូបភាពៈអុិនធើណែត
RAC Media | ហេង សុភី
ក្រោយពីបានបំពេញការងារលើកិច្ចការសន្ទនាកម្រិតបច្ចេកទេសអស់រយៈពេល២ថ្ងៃ កន្លងទៅ (ថ្ងៃទី៨ និងទី៩ ខែកម្ភៈ ឆ្នាំ២០២៣) នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ...
To celebrate the 65th anniversary of the establishment of diplomatic ties between Cambodia and China, 2023 was designated the Year of Cambodia-China Friendship. Over 65 years, both countries have forg...
នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៖៣០នាទីរសៀល រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំជំនួបមួយជាមួយនឹងសាកលវិទ្យាល័យឥណ្ឌូនេស៊ី Institut Teknologi Sepuluh Nopemberនៅអគារខេមរវិទូ (បន្ទប់ក្រវ៉ាន់) ក្រោមការដឹកនា...
នៅថ្ងៃសៅរ៍ ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៩៖០០នាទីព្រឹក នៅសាលទន្លេសាប (អគារខេមរវិទូ) មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១៣ កើត ខែមាឃ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសថ្លែងសុន្ទរកថាបើក និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនការយុទ្ធសាស្ត្របីឆ្នាំ រប...
រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណៈជនដែលមានបំណងចូលរៀនវគ្គថ្មី បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា មេត្តាជ្រាបថា វគ្គថ្មីជំនាញចុងភៅ នឹងចាប់ផ្តើមតាមកាលប...