Royal Academy of Cambodia
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ទទួលការអនុញ្ញាតចូលជួបសំណេះសំណាល និងធ្វើបទសម្ភាសដោយផ្ទាល់់ជាមួយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីរសៀលថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២០។
គោលបំណងសំខាន់នៅក្នុងជំនួបនេះ គឺចងក្រងនូវឯកសារអំពីជីវប្រវត្តិជីវិតការងារ បទពិសោធន៍ និងអនុសាសន៍ល្អៗរបស់ឯកឧត្ដមកិតិ្តនីតិកោសលបណ្ឌិត ក្នុងនាមឯកឧត្តមជាប្រធានអង្គភាពដ៏សំខាន់មួយរបស់ជាតិ។
សូមបញ្ជាក់ថា ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ទទួលការប្រោសប្រទានពីព្រះមហាក្សត្រនូវគោរមងារជា «កិត្តិនីតិកោសលបណ្ឌិត» កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ហើយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក៏ជាឥស្សរជនជាតិជាន់ខ្ពស់ទី៥ ដែលទទួលបានគោរមងារកិតិ្តយសនេះ៕