ព័ត៌មាន

បញ្ញាជន ១៣រូប ទទួលបានការតែងតាំងជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

2020-07-17 04:01:39 ថ្ងៃសុក្រ, 17 កក្កដា 2020 ម៉ោង 11:01 AM
អ្នកមើល 671
post_detail

រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចតែងតាំងបញ្ញាជនរបស់ជាតិ ចំនួន ១៣រូប ជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ឆ្នាំ២០២០នេះ ដោយអនុក្រឹត្យលេខ ៦៥៧ អនក្រ.តត ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ស្ដីពី «ការតែងតាំងសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា»។

សរុបមកទល់បច្ចុប្បន្ន សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា មានចំនួន សរុប ២៨នាក់ (សមាជិកបម្រុង ទទួលបានការតែងតាំងឆ្នាំ២០១៦ ចំនួន ៦រូប, ឆ្នាំ២០១៨ ចំនួន ៩រូប និងនៅឆ្នាំ២០២០ ចំនួន ១៣រូប)។ 

សូមបញ្ជាក់ថា បញ្ញាជន មានសញ្ញាបត្រថ្នាក់បណ្ឌិត រយៈពេលលើសពី១០ឆ្នាំ មានស្នាដៃឆ្នើមក្នុងការងារសិក្សាស្រាវជ្រាវ មានក្រមសីលធម៌វីជ្ជាជីវៈល្អ និងកំពុងធ្វើការងារលើជំនាញរបស់ខ្លួន(ចាប់ពី១០ឆ្នាំឡើង) អាចស្នើសុំដាក់ពាក្យស្នើសុំចូលជាសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា។ រាជបណ្ឌិត្យសភាកម្ពុជា នឹងជូនដំណឹងដល់សាធារណជន នៅពេលមានធ្វើការជ្រើសរើសសមាជិកបណ្ឌិតសភា នៅឆ្នាំបន្តបន្ទាប់។

សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្មីទាំង១៣រូប មានបង្ហាញដូចក្នុងអនុក្រឹត្យតែងតាំងខាងក្រោម៖

ឯកសារ៖ លេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស