ព័ត៌មាន

ទំនាក់ទំនងអាម៉េរិក-រុស្ស៊ីក្នុងឆ្នាំ២០២០ ៖ ការបញ្ចប់ការគ្រប់គ្រងអាវុធប្រកបដោយប្រសិទ្ធភាពឬ? ប្រែសម្រួលដោយ៖ លោក ហ៊ាន ស្រស់ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

2020-07-16 16:03:58 ថ្ងៃព្រហស្បតិ៍, 16 កក្កដា 2020, 04:03 PM
post_detail

កាលពីឆ្នាំ២០១៩ សហរដ្ឋអាម៉េរិកនិងរុស្ស៊ីមានសកម្មភាពតិចតួចប៉ុណ្ណោះក្នុងការធ្វើឱ្យមានវឌ្ឍនភាពស្តីពីការគ្រប់គ្រងអាវុធយុទ្ធសាស្រ្ត។ ផ្ទុយទៅវិញ មានបញ្ហាជាច្រើនបណ្តាលឱ្យមានការលុបចោលនូវកិច្ចព្រមព្រៀងទ្វេភាគីនិងពហុភាគីនៅក្នុងតំបន់នេះ។ លើសពីនេះទៅទៀត និន្នាការអវិជ្ជមានមើលទៅទំនងជានៅតែបន្ត។ កាលពីខែសីហា ឆ្នាំ ២០១៩ សហរដ្ឋអាម៉េរិកបានដកខ្លួនចេញពីសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (Intermediate-Range Nuclear Forces Treaty-INF) បន្ទាប់ពីមានការអះអាងម្ដងហើយម្ដងទៀតថា ប្រទេសរុស្ស៊ីបានរំលោភបំពានសន្ធិសញ្ញានេះ ខណៈដែលអាចមានការព្យាករដែរថា រុស្ស៊ីក៏នឹងអះអាងថា អាម៉េរិកបានរំលោភបំពានសន្ធិសញ្ញានេះ និងថានឹងដកខ្លួនចេញពីសន្ធិសញ្ញានេះដែរ។ នៅឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិកបានបង្ហាញរួចហើយថា ខ្លួននឹងវាយតម្លៃឡើងវិញ អំពីការចូលរួមរបស់ខ្លួនជាមួយនឹងសន្ធិសញ្ញាបើកចំហជើងមេឃ(OST)នេះ។ រហូតមកដល់ពេលនេះ មានតែការគ្រប់គ្រងអាវុធយុទ្ធសាស្រ្តប៉ុណ្ណោះ។

តើសន្ធិសញ្ញា New START មានន័យយ៉ាងដូចម្តេច?

សន្ធិសញ្ញាស្តីពីការកាត់បន្ថយអាវុធយុទ្ធសាស្ត្រ ឬជាភាសាអង់គ្លេសហៅថា “Strategic Arms Reduction Treaty” ដែលគេនិយមហៅកាត់ជាភាសាអង់គ្លេសថា “New START” ចូលជាធរមាននៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១១ និងបានដាក់កម្រិតលើការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិកនិងរុស្ស៊ី (ដល់ ១៥៥០ គ្រាប់) មីស៊ីលបាលីស្ទីកឆ្លងទ្វីប (ដល់ ៧០០ គ្រាប់) មីស៊ីលបាលីស្ទីកបាញ់ចេញពីនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ និងរួមបញ្ចូលទាំងយន្តការផ្ទៀងផ្ទាត់ទៀតផង។

ទោះបីជាសន្ធិសញ្ញានេះផុតកំណត់នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ក៏ដោយ ក៏កិច្ចព្រមព្រៀងនេះអាចត្រូវបានបន្តរយៈពេល៥ឆ្នាំទៀត ស្របពេលដែលប្រទេសរុស្ស៊ីបានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការបន្តសន្ធិសញ្ញានេះ តែសហរដ្ឋអា ម៉េរិកហាក់ដូចជាមិនចង់។ ការបន្តរយៈពេលនេះ មិនត្រឹមតែផ្តល់នូវស្ថិរភាពនិងសន្តិសុខដល់ពិភពលោកប៉ុណ្ណោះទេ វាក៏នឹងរក្សាបាននូវការទប់ស្កាត់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពផងដែរ។ លើសពីនេះទៅ ទៀត​ New START ផ្តល់ឱ្យអាម៉េរិកនូវការយល់ដឹងទូលំទូលាយអំពីកងកម្លាំងយុទ្ធសាស្ត្ររបស់ រុស្ស៊ី ដែលវាទំនង ជាអាចមិនទទួលបានសន្ធិសញ្ញានេះដោយគ្មានប្រទេសរស្ស៊ីនោះទេ។

ថ្វីបើទឡ្ហីករណ៍នេះទទួលបានការគាំទ្រក៏ដោយ ក៏សហរដ្ឋអាម៉េរិកបានទទូចឱ្យប្រទេសចិនចូលរួមនៅក្នុងកិច្ចព្រមព្រៀង​​ត្រួតពិនិត្យអាវុធនាពេលអនាគត, បើទោះបីជាការណ៍ពិតដែលថា ឃ្លាំងស្តុកនុយក្លេអ៊ែររបស់ចិនមានទំហំត្រឹមតែមួយភាគប្រាំនៃសហរដ្ឋអាម៉េរិក និងរុស្ស៊ីក៏ដោយ។ ទន្ទឹមនឹងនោះ ក៏មានទឡ្ហីករណ៍ផ្សេងទៀតប្រឆាំងនឹងការបន្តជាថ្មីរបស់ New START ផងដែរ ដូចជា អសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រងសព្វាវុធថ្មីៗ ជាពិសេស សញ្វាវុធទំ​នើប​រយៈចម្ងាយឆ្ងាយនិងល្បឿនលឿនជាងសម្លេង។ ទោះយ៉ាងណាក៏ដោយ តាមរយៈការបន្តរយៈពេលនៃសន្ធិសញ្ញា New START នេះ ទាំងសហរដ្ឋអាម៉េរិក និងទាំងរុស្ស៊ី នឹងមានរយៈពេលប្រាំឆ្នាំបន្ថែមទៀត ដើម្បីកសាងបទប្បញ្ញត្តិសម្រាប់សញ្វាវុធទាំងអស់នេះ និងអភិវឌ្ឍគោលវិធីសម្រាប់អាវុធនុយក្លេអ៊ែរមិនមែនយុទ្ធសាស្ត្រដែលជាអ្នកបន្ត​វេនដើម្បីគ្រប់គ្រងសញ្វាវុធថ្មីៗនេះ។

សន្ធិសញ្ញា New START - តើកិច្ចចរចាអ្វីខ្លះដែលចាំបាច់?

អ្វីដែលធ្វើឱ្យសន្ធិសញ្ញា New START មានសារៈសំខាន់ខ្លាំងណាស់ចំពោះផលប្រយោជន៍ទាំងប្រទេសរុស្ស៊ី និងលោក​​ខាងលិច គឺថា វាដើរតួនាទីជាចក្ខុវិស័យរួមក្នុងការគ្រប់គ្រងអាវុធប្រកបដោយប្រសិទ្ធភាព។ ចក្ខុវិស័យនេះរួមមានដូចជា យុទ្ធសាស្ត្រធ្វើឱ្យមានស្ថិរភាព ការធ្វើឱ្យមានសមភាពផ្នែកសន្តិសុខ និងសមភាពក្នុងការដាក់កំហិតចំពោះសញ្វាវុធទាំងឡាយ។ សន្ធិសញ្ញា New START អនុញ្ញាតឱ្យរុស្ស៊ី និងអាម៉េរិក រក្សាសមភាពគ្នា និងក៏មិនផ្តល់ការលើក​ទឹកចិត្តដល់ភាគីណាមួយក្នុងការផ្តួចផ្តើមវាយប្រហារដោយអាវុធនុយក្លេអ៊ែរមុនបានឡើយ។ ទោះយ៉ាងណានេះក្តី ក៏មិនមានន័យថា ការចរចារអំពីបញ្ហានេះនឹងមិនចាំបាច់ធ្វើបច្ចុប្បន្នភាពសន្ធិសញ្ញានោះទេ។

ដើម្បីដោះស្រាយកង្វល់ខ្លះទាក់ទងនឹងសញ្វាវុធថ្មីៗនេះ ប្រទេសរុស្ស៊ីបាននិងកំពុងស្វែងរកបន្ថែមនូវប្រភេទសញ្វាវុធដែលផលិតថ្មីៗ ដាក់ចូលទៅក្នុងកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធ នាពេលខាងមុខនេះ។ ខណៈពេលដែលកិច្ចចរចាអំ​ពី​ដែនកំណត់នៃអាវុធយុទ្ធសាស្ត្រពីមុនៗមក ដែលបានកើតមាននៅក្នុងទសវត្សឆ្នាំ១៩៧០ រួមមានដូចជា កាំជ្រួចផ្លោងឆ្លងទ្វីប កាំជ្រួចផ្លោងបាញ់ចេញពីនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់។ ទាំងសហរដ្ឋអាម៉េរិក និងទាំង​រុស្ស៊ី ដែលចាប់តាំងពីពេលនោះមក បានអភិវឌ្ឍសញ្វាវុធមានទម្រង់ថ្មីៗជាច្រើន។

ដោយឡែក ប្រទេសរុស្ស៊ីចង់បន្ថែមប្រព័ន្ធការពារកាំជ្រួចផ្លោងបាលីស្ទិក និងសញ្វាវុធដែលមិនមែននុយក្លេអ៊ែរចូលទៅក្នុងកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនាពេលខាងមុខនេះ។ ដោយសារតែអាម៉េរិកដកខ្លួនចេញពីសន្ធិសញ្ញាប្រឆាំងកាំជ្រួចផ្លោងបាលីស្ទិកក្នុងឆ្នាំ២០០២ ដែលចំណុចនេះ មានសារៈសំខាន់ណាស់ ជាពិសេស សម្រាប់អ្នកចរចារបស់​រុស្ស៊ី។

មធ្យោបាយឆ្ពោះទៅមុខដោយគ្មាន New START

ការពង្រីកវិសាលភាពនៃសន្ធិសញ្ញា New STARTសម្រាប់ការគ្រប់គ្រងអាវុធនៅក្នុងឆ្នាំ២០២០ គឺជាសេណារីយ៉ូដ៏ប្រសើរបំផុតមួយ ប៉ុន្តែ ពិភពលោកនៅតែមានអត្ថិភាពបើទោះបីជាមិនមាន សន្ធិសញ្ញានេះក៏ដោយ។ សញ្វាវុធដែលទើបនឹងផលិតថ្មីៗរបស់រុស្ស៊ីផ្តល់ជាមធ្យោបាយមួយផ្សេងទៀតដើម្បីឆ្ពោះទៅមុខ។​ យានលឿនជាងសម្លេង Avangard​ និងកាំជ្រួចផ្លោងឆ្លងទ្វីបធុនធ្ងន់ RS-28 Sarmat បច្ចុប្បន្នស្ថិតនៅក្រោមដែនកំណត់នៃសន្ធិសញ្ញា New START។ ទោះយ៉ាងណាក្តី កាំជ្រួចផ្លោងដំណើរការដោយថាមពលនុយក្លេអ៊ែរBurevestnik និងកាំជ្រួចផ្លោងដំណើរការស្វយ័ប្រវត្តិដោយនុយក្លេអ៊ែរបាញ់ចេញពីបាតសមុទ្រ Torpedo Poseidon មិនទាន់ដំណើរការទេ ប៉ុន្តែ រំពឹងថា ក្នុង​ឆ្នាំ២០២៦នឹងដំណើរការ។ សញ្វាវុធថ្មីៗទាំងអស់នេះ អាចជួយរក្សាសមភាព (តុល្យភាព) នៃនុយក្លេអ៊ែរបានដោយមិនចាំបាច់មានសន្ធិសញ្ញា New START ដែលយ៉ាងហោចណាស់ក៏ជាជំនួយបណ្តោះអាសន្នដែរ។

ពិភពលោកដែលគ្មានសន្ធិសញ្ញា New START ទំនងជានឹងជំរុញឱ្យមានការរត់ប្រណាំងខាងសញ្វាវុធដែលមិន​មែន​នុយ​ក្លេអ៊ែរ និងនុយក្លេអ៊ែរ រវាងអាម៉េរិក និងរុស្ស៊ី។ យ៉ាងណាមិញ ក្នុងពេលអន្តរកាល សញ្វាវុធដែលផលិតថ្មីៗរបស់រុស្ស៊ី អាចជួយបញ្ឈប់ការប៉ះទង្គិចគ្នាភ្លាមៗរវាងប្រទេសមហាអំណាចទាំងពីរ ដោយទុកពេលឱ្យប្រទេសទាំងពីរនេះធ្វើការទៅលើសន្ធិសញ្ញាថ្មីមួយនេះ ដែលសង្ឃឹមថានឹងអាចជំនួសសន្ធិសញ្ញា New START បាន។ លើសពីនេះ​ទៅទៀត ជាមួយនឹងសញ្វាវុធ“រយៈចម្ងាយឆ្ងាយ” ជាច្រើនទៀត ដែលត្រូវបានផលិតឡើងដោយសហរដ្ឋអាម៉េរិក រុស្ស៊ី និងប្រទេសដទៃទៀតនៅជុំវិញពិភពលោក សម្រាប់ជាប្រយោជន៍ចំពោះប្រទេសផលិតទាំងនោះ ក្នុងការកំណត់អំពីការអភិវឌ្ឍរបស់ដៃគូប្រជែងរបស់ខ្លួន ឬយ៉ាងហោចណាស់ក៏ផលិតឡើងដើម្បីឱ្យមានយន្តការប្រកបដោយតម្លាភាពដែរ។

តើ Trump នឹងបន្តរយៈពេលនៃសន្ធិសញ្ញា New STARTឬ?

ទោះបីជាមានការប្រឹងប្រែងផ្ដល់ទឡ្ហីករណ៍ និងការបញ្ចុះបញ្ចូលជាច្រើដើម្បីគាំទ្រការពង្រីក New START ក៏ដោយ ក៏ជោគវាសនារបស់វានៅតែមិនច្បាស់លាស់។ មានមូលដ្ឋានជាច្រើនដែលបង្ហាញថា សន្ធិសញ្ញានេះនឹងមិនត្រូវបានពង្រីក​ឡើយ។

ភាពចលាចលនាពេលថ្មីៗនេះនៅជុំវិញពិភពលោក ជុំវិញបញ្ហាការឆ្លងវីរុសកូវីដ-១៩ និងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដល់សង្គម ដែលរដ្ឋាភិបាលនៃប្រទេសនីមួយៗត្រូវយកចិត្តទុកដាក់ក្នុងពេលបច្ចុប្បន្ននេះ។ កត្តាទាំងនេះ អាចបាននិ​យាយ​​ថា ភាពបរាជ័យនៃសន្ធិសញ្ញា New START នឹងនាំឱ្យមានភាពមិនប្រាកដប្រជាកម្រិតខ្ពស់និងភាពមិនអាចព្យា​ករបាន ពោលគឺ មានកត្តាពីរ ដែលនឹងបង្កឱ្យមាននិន្នាការអវិជ្ជមានយ៉ាងខ្លាំងនៅលើទីផ្សារពិភពលោក។ ប្រធានា​ធិប​តីអាម៉េរិក ដូណាល់ ត្រាំ ដែលនឹងត្រូវធ្វើការបោះឆ្នោតឡើងវិញនៅខែវិច្ឆិកាឆ្នាំ២០២០ខាងមុខនេះ មើលឃើញ​ថា សមត្ថភាពនិងភាពអនុគ្រោះរបស់គាត់ពឹងផ្អែកយ៉ាងធំធេងអំពីមធ្យោបាយ ដែលទីផ្សារពិភពលោកកំពុងអនុវត្ត។ វាមាន​ផលប្រយោជន៍ចំពោះគាត់ក្នុងការចូលរួមជាមួយប្រទេសរុស្ស៊ី ដែលផ្តល់នូវការបង្វែរការចាប់អារម្មណ៍ពីការដោះស្រាយមិនបានល្អនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩នៅសហរដ្ឋអាម៉េរិកផង ហើយក៏បានផ្តល់ការចុះផ្សាយល្អៗពីខ្លួនគាត់ដែរ នៅក្នុងប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះ មុនការបោះឆ្នោតប្រធានាធិបតីអាម៉េរិកឈានចូលមកដល់៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា



អត្ថបទទាក់ទង

«ការចុះប្រមូលទិន្នន័យអំពីព្រំបង្គោលនិងទីតាំងអូរឆ្លងកាត់ផ្ទៃឧទ្យាន» ដោយ៖ ស្រី សីហា

 ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ កន្លងថ្មីៗនេះ បានចុះពិនិត្យស្រាវជ្រាវប្រមូលទិន្នន័យ និងកំណត់ទីតាំងបង្គោលព្រំសីមា រួមទាំងប្រព័ន្ធអ...

2019-02-20 07:57:17   Wed, 20,02,2019, 07:57 AM
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ផ្តល់បទសម្ភាសន៍ជាមួយវិទ្យុជាតិវៀតណាម (VOV) ដោយ៖ អ៊ុច លាង

ព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យ...

2019-02-20 07:43:33   Wed, 20,02,2019, 07:43 AM
ក្រុមការងារស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ទៅដល់អតីតរាជធានី«មហេន្រ្ទបវ៌្វត»

នៅឆ្នាំ៨០២ ព្រះបាទជ័យវរ្ម័នទី២ បានប្រកាសរាជ្យ នៅរាជធានី «មហេន្ទ្របវ្វ៌ត»នេះ។ ក្រុមការងារស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត យង់ ពៅ បានបន្តកិច្ចការ ស្រាវជ្រាវនៅតំបន់ភ្នំគូលែន ដែលជាអត...

2019-02-20 04:35:31   Wed, 20,02,2019, 04:35 AM
ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២

«ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២» ជាគម្រោងស្រាវជ្រាវមួយដែលរាជបណ្ឌិត្យសភាកម្ពុជា កំពុងរៀបចំធ្វើការសិក្សា ដើម្បីគាស់កកាយឡើងវិញពីព្រះរាជបូជនីយកិច្ចរបស់អតីតព្រះមហាក្សត្រខ្មែរពីសម័យកាលដ៏រុងរឿងន...

2019-02-19 07:01:50   Tue, 19,02,2019, 07:01 AM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» (ភាគទី១) ចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

នៅក្នុងសម័យកាលកើតសង្គ្រាមលោកលើកទី១ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ត្រូវបញ្ជូនទៅតំបន់ក្នុងសមរភូមិនៅអឺរ៉ុប ដើម្បីជួយដល់កងទ័ពបារាំងវាយកម្ទេចបច្ចាមិត្ត ហើយយុទ្ធជនកម្ពុជាជាច្រើនបានពលីជីវិត ដើម្បីបុព្វហេតុមួយដែ...

2019-02-16 04:27:16   Sat, 16,02,2019, 04:27 AM
«តើថ្ងៃទី០៣ មីនា ២០១៩ ជាថ្ងៃអ្វី?...»

ចាប់ផ្តើមពីថ្ងៃទី០៣ ដល់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ គឺជាថ្ងៃធ្វើជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា នេះជាជំរឿនលើកទី១ដែលប្រើប្រាស់ថវិកាជាតិ បន្ទាប់ពីប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយមានចំណូលមធ្យមកំរិតទាប។...

2019-02-15 16:47:54   Fri, 15,02,2019, 04:47 PM

សេចក្តីប្រកាស