ព័ត៌មាន

មន្ត្រីជំនាញនៅរាជបណ្ឌិត្យសភាកម្ពុជា ស្នើអ្នកបន្តវេនជួយលើកជ្រោងអក្សរសាស្ត្រជាតិឱ្យកាន់តែរីកចម្រើន

2020-07-15 14:06:10 ថ្ងៃពុធ, 15 កក្កដា 2020 ម៉ោង 09:06 PM
អ្នកមើល 7947
post_detail

សូមឱ្យប្រធានថ្មីនៃវិទ្យាស្ថានជាតិភាសាខ្មែរ ដែលត្រូវបន្តវេនជួយលើកជ្រោងអក្សរសាស្ត្រខ្មែរឱ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។ នេះជាការលើកឡើងរបស់ឯកឧត្ដមបណ្ឌិត ជួរ គារី ក្នុងពិធីផ្ទេរឱ្យបណ្ឌិត មាឃ បូរ៉ា ចូលកាន់តំណែងជាប្រធានវិទ្យាស្ថានភាសាជាតិ បន្តនាថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ខណៈឯកឧត្ដមបណ្ឌិត ជួរ គារី អតីតប្រធានវិទ្យាស្ថានភាសាជាតិត្រូវចូលនិវត្តន៍។

ឯកឧត្ដមបណ្ឌិត ជួរ គារី បន្តថា ឯកឧត្ដមពិតជាបារម្ភចំពោះការបាត់បង់អក្សរសាស្ត្រខ្មែរ ប្រសិនបើអ្នកស្រាវជ្រាវមិននាំគ្នាជួយលើកជ្រោងទេនោះ។

ថ្លែងនៅក្នុងពិធីទទួលតំណែងបន្តដឹកនាំវិទ្យាស្ថាននេះ បណ្ឌិត មាឃ បូរ៉ា បានប្ដេជ្ញាថានឹង បន្តអភិរក្ស ព្រមទាំងអភិ​វឌ្ឍអក្សរសាស្ត្រខ្មែរឱ្យកាន់តែរីកចម្រើនទៅមុខថែមទៀត។ លោកបណ្ឌិតក៏បានប្ដេជ្ញាពង្រឹងនិងពង្រីកការងារស្រាវ ជ្រាវទាក់ទងទៅនឹងវិស័យអក្សរសាស្ត្រខ្មែរនេះ ឱ្យកាន់តែប្រសើរបន្ថែមទៀតផងដែរ តាមរយៈការចូលរួមពីមន្ត្រីជំនាញជាច្រើនផ្នែកនៅក្នុងវិទ្យាស្ថាននិងមកពីប្រភពដទៃ។

មានប្រសាសន៍នៅក្នុងពិធីនោះដែរ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន រាជបណ្ឌិត្យ​ស​ភា​​កម្ពុជា បានស្នើដល់ប្រធានថ្មី រួមទាំងអតីតប្រធានវិទ្យាស្ថាន ព្រមទាំងមន្ត្រីទាំងអស់ ត្រូវមានសាមគ្គីភាពជាមួយគ្នា​ឱ្យកាន់តែប្រសើរបន្ថែមទៀត។ ឯកឧត្ដមបន្តថា មានសាមគ្គីភាពល្អនឹងធ្វើឱ្យស្ថាប័នកាន់តែរីកចម្រើន ហើយការ​ងារក៏ដើរទៅមុខដោយរលូនផងដែរ។

ឯកឧត្ដមអគ្គលេខាធិការ ក៏បានកោតសរសើរចំពោះការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ជួរ គារី ផងដែរ ដែលកន្លងមកបានដឹកនាំវិទ្យាស្ថានឱ្យដំណើរការដោយរលូន ទោះមានថវិកា ឬមិនមានថវិកាឧបត្ថម្ភបន្ថែមក្ដី។ ឯកឧត្ដមអគ្គលេខា​ធិការ ក៏បានចាត់ទុកវិទ្យាស្ថានភាសាជាតិ ថាជាវិទ្យាស្ថានគំរូមួយផងដែរ ដោយមិនដែលមានជម្លោះផ្ទៃក្នុងដែលនាំឱ្យថ្នាក់​ដឹកនាំពិបាកដោះស្រាយ កត្តាទាំងនេះ គឺដោយសារ ភាពប្រសប់ប៉ិន នៅក្នុងការដឹកនាំរបស់ប្រធានវិទ្យាស្ថាន។ ឯកឧត្ដមអគ្គលេខាធិការ ក៏បានស្នើឱ្យប្រធា នវិទ្យាស្ថានថ្មីបន្តស្មារតីនេះ នៅក្នុងការដឹកនាំវិទ្យាស្ថានបន្តទៅទៀត។

បណ្ឌិត មាឃ បូរ៉ា អតីតប្រធានផ្នែកសិលាចារឹកវិទ្យានៃវិទ្យាស្ថានភាសាជាតិ បានជាប់ជាបេក្ខភាពប្រធានវិទ្យាស្ថានភាសា​ជាតិ ជំនួសឯកឧត្ដមបណ្ឌិត ជួរ គារី ដែលត្រូវដល់អាយុចូលនិវត្តន៍ តាម រយៈការបោះឆ្នោតពីមន្ត្រីនៃវិទ្យាស្ថាន និងពីគណៈកម្មការវាយតម្លៃកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

សូមបញ្ជាក់ផងដែរថា នៅក្នុងការបោះឆ្នោតនោះ មានបេក្ខជនចំនួនពីររូប គឺបណ្ឌិត មាឃ បូរ៉ា និងបណ្ឌិត វង្ស មេង។ ការបោះឆ្នោតលើបេក្ខជនទាំងពីរនេះ ត្រូវឈរលើលក្ខណៈវិនិច្ឆ័យចំនួន៧ចំណុច រួមមាន៖

១- យុទ្ធសាស្រ្តក្នុងការដឹកនាំអង្គភាព,

២- យុទ្ធសាស្រ្តគ្រប់គ្រង និងដឹកនាំបុគ្គលិក,

៣- គំនិតផ្តួចផ្តើម និងច្នៃប្រឌិតការងារ,

៤- សមត្ថភាពក្នុងការរៀបចំ និងទទួលបានគម្រោងស្រាវជ្រាវ,

៥- ស្មារតីទទួលខុសត្រូវ,

៦- ការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍អង្គភាព និង ៧- សីលធម៌៕

………………………………………

RAC Media

ដោយ៖ អ៊ុំ វ៉ុន មន្ត្រីស្រាវជ្រាវ នៃវិទ្យាស្ថានភាសាជាតិ



អត្ថបទទាក់ទង

RAC នឹងបង្កើត «សុសវែរ បំប្លែងពុម្ពប្រតិចារឹកអក្សរ (Khmer Transliteration Font Converter)»

កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយ​ដែល​មាន​ការ​ចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធាន​រាជបណ្ឌិត...

2019-01-16 08:46:11   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:46 PM
«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...

2019-01-16 08:29:43   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:29 PM
«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM
«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   ថ្ងៃចន្ទ, 14 មករា 2019 ម៉ោង 11:51 AM
«អ្វីទៅជាគណិតវិទ្យាទ្រឹស្តី?» ដោយ៖ កៅ មុយសាន និង ភួង តារារិន្ទ

RAC Media

2019-01-12 04:10:01   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 11:10 AM
«យុវជន គួរងាកទៅសម្លឹងជំនាញតម្បាញហូល/ផាមួង ជាជាងការធ្វើចំណាកស្រុកឬធ្វើការងាររោងចក្រ» ដោយ៖ ម៉ៅ សុគន្ធា

« ក្មេងៗសម័យនេះ ទៅធ្វើការរោងចក្រ ឬ ទៅធ្វើការស្រុកផ្សេងអស់ហើយ ព្រោះពួកគេមិនចង់អង្គុយត្បាញនៅមួយកន្លែង សម្ងំតែក្នុងផ្ទះបែបនេះទេ។ ប៉ុន្តែ បើធៀបតម្លៃពលកម្ម ការងាររោងចក្របានច្រើនណាស់ ត្រឹម តែ៣០០ ដុល្លារប៉ុណ...

2019-01-12 03:32:34   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 10:32 AM

សេចក្តីប្រកាស