Royal Academy of Cambodia
កាលពីព្រឹក ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំស្ដីពីការរៀបចំជំនួបពិភាក្សាស្ដីពី «បទពិសោធនិងបញ្ហាគោលការណ៍ក្នុងការប្រើ អក្សរឡាតាំងសម្រាប់កត់សូរភាសាខ្មែរ»។ នៅក្នុងជំនួបពិភាក្សានេះ មានក្រសួងចំនួន១០បានចូល រួមដើម្បីពិភាក្សាលើគោលការណ៍បណ្ដោះអាសន្នក្នុងការសរសេរអក្សរខ្មែរជាអក្សរឡាតាំង។
នៅក្នុងជំនួបលើកទី១នេះ សមាជិកទាំងអស់បានពិភាក្សាលើតារាងស្រៈដែលមាននៅក្នុង គោលការណ៍បណ្ដោះអាសន្នក្នុងការសរសេរអក្សរខ្មែរជាអក្សរឡាតាំង ដោយសមាជិកទាំងអស់បាន ពិភាក្សាបញ្ហាចំនួនពីរ៖
១- ពិចារណាអំពីសញ្ញាវណ្ណយុត្តចំនួនបីគឺ ទី១ «accent aigu» ប្រើសញ្ញា «’» ទី២ «accent grave» ប្រើសញ្ញា «`» និងទី៣«accent circonflexe» ប្រើសញ្ញា«^» ថាតើត្រូវរក្សាទុកឬលុបចេញ។
២-ពិចារណាអំពីការផ្គុំអក្សរឡាតាំងដើម្បីកត់សូរស្រៈខ្មែរ។
ក្រោយពីកិច្ចពិភាក្សាពីបញ្ហាទាំងពីរនេះចប់ ឯកឧត្តមប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរបានទុកលទ្ធភាពឱ្យសាមីក្រសួងនីមួយៗយកទៅពិចារណា ដើម្បីយកលទ្ធផលមកពិភាក្សានៅជំនួបលើក ក្រោយទៀត។
RAC Media
ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឱកាសអញ្ជើញថ្លែងបកស្រាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី» នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្...
តម្លៃអប់រំនៃការបណ្តុះធម្មចរិយា សីលធម៌ សុជីវធម៌ និងគុណធម៌ គឺមានសារសំខាន់ ដ្បិតវាជាគោលសម្រាប់ទូន្មានខ្លួនឱ្យមានចរិយាសណ្តាប់ធ្នាប់ល្អ មានសីលធម៌ វៀរចាកការប្រព្រឹត្តិទង្វើអាក្រក់ដែលមិនគប្បីធ្វើ ជាទង្វើដែលន...
សៀវភៅនេះនឹងបង្ហាញអំពីវិធីមួយចំនួននៃស្ថិតិមិនប៉ារ៉ា-ម៉ែត្រ ជាពិសេសតេស្តមិនប៉ារ៉ាម៉ែត្រដែលជាជម្រើសមួយជំនួសឱ្យវិធីប៉ារ៉ាម៉ែត្រនៅក្នុងករណីដែលលក្ខខណ្ឌសម្រាប់ការអនុវត្តមិនត្រូវបានផ្ទៀងផ្ទាត់។ តាមរយៈសៀវភៅនេ...